
នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ លោកស្រី Christina Lau ប្រធានផ្នែកជំងឺឆ្លង នៃការិយាល័យអប់រំ និងសុខភាពសាធារណៈ នៃទីភ្នាក់ងារ អភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិកប្រចាំកម្ពុជាជាសហប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធ តំណាងទីភ្នាក់ងារដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិនានា។ល។
កិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ លើកនេះបានផ្តោតលើ៖
1. ការរៀបចំ សម្របសម្រួល និងការចាប់ផ្តើមអនុវត្ត គម្រោងមូលនិធិសកលឆ្នាំ២០១៨-២០២០។
2. ការវិភាគស្ថានភាពឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ និងការត្រៀមរៀបចំផែនការយុទ្ធសាស្រ្តលើកទី៥
3. ការត្រៀមផ្សព្វផ្សាយរបាយការណ៍វាយតំលៃ សំរាប់ការត្រៀមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលអន្តរកាល