
នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ មានប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង លោកជំទាវ ទុំ សេដ្ឋា ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន នាយកដ្ឋាន និង មន្ត្រីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដើម្បីសុំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ពីទេវតាឆ្នាំថ្មី។
បន្ទាប់ពីចប់ពិធីសូត្រមន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ប្រសិទ្ធពរជ័យ ជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរំលឹកអំពីវឌ្ឍនភាព និងលទ្ធផលល្អប្រសើរនៃការងារប្រយុទ្ធនឹងជំងឺអេដស៍ នាឆ្នាំកន្លងមក ថ្លែងអំណរគុណ និង ការកោតសរសើរ ចំពោះការខិតខំចូលរួមអស់ពី កម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិ ជាមួយនឹងការជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ៗរូបឲ្យបានជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រុងចម្រើន និងសុភមង្គល ក្នុងឆ្នាំថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២។