ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូមូលនិធិសកលពីទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកល​កម្ពុជា បានអញ្ជើញដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយគណៈប្រតិភូ​មូលនិធិសកល​ស្នាក់ការកណ្តាល​ទីក្រុងហ្សឺណែវ ដឹកនាំដោយលោក Mark Edington ប្រធានផ្នែក​គ្រប់គ្រង​គម្រោងជំនួយ នៃមូលនិធិសកល។
កិច្ចប្រជុំរួមគ្នានេះ មានគោលបំណង ផ្សព្វផ្សាយដល់​សមាជិកថ្មី​នៃគណៈកម្មាធិការ​សម្របសម្រួល និងកម្មវិធីជាតិឱ្យយល់ដឹងអំពីដំណើការនៃមូលនិធិសកល និងបានផ្លាស់ប្តូរមតិជាមួយ គណៈប្រតិភូមូលនិធិសកល ។  
គួររំលឹកថា ព្រះរាជាណាចក្រកម្ពុជា​តំណាងដោយ​ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ទទួលគម្រោង​ជំនួយ​មូលនិធិសកល​ប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ សំរាប់រយៈពេលគម្រោង៣ឆ្នាំពី២០១៨ ដល់២០២០។ គម្រោងជំនួយប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នេះ ត្រូវបានសម្ភោធអោយដំណើការអនុវត្ត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញដោយឯកឧត្តមទេសរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោក Mark Edington ប្រធានផ្នែកគ្រប់គ្រង​គម្រោង​ជំនួយ​មូលនិធិសកល​ក្រុងហ្សឺណែវ ដែលមានទឹកប្រាក់៥៥ លានដុល្លា។
រាជរដ្ឋាភិបាលកម្ពុជា​គ្រោងចូលរួម​ចំណាយប្រមាណជាង ១២លានដុល្លាក្នុងរយៈពេល៣ឆ្នាំ សំរាប់គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា បន្ថែមលើ​គ្រោងចំណាយ​ថវិការ​ប្រមាណ៩៨ លានដុល្លា ផ្តល់ដោយ​មូលនិធិសកល។ ថវិកាប្រមាណ៥៥លានដុល្លា ត្រូវបានបែងចែក សំរាប់ប្រយុទ្ធនឹងជំងឺអេដស៍ និង ជំងឺរបេង ហើយចំណែក​ទឹកប្រាក់ប្រមាណ៤៣ លានដុល្លា ប្រើប្រាស់ សំរាប់​កិច្ចការ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់​ដោយ​រួមបញ្ចូល​គម្រោង​ចំណាយ​ប្រយុទ្ធនឹង​ការស៊ាំ​ថ្នាំព្យាបាល​ជំងឺគ្រុនចាញ់​នៅមហាអនុតំបន់ទន្លេមេគង្គផង។