ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលជួបពិភាក្សាការងារ ជាមួយ ប្រធានផ្នែកគ្រប់គ្រងគម្រោងជំនួយ នៃមូលនិធិសកលទីក្រុងហ្សឺណែវ លោក Mark Edington

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកល​កម្ពុជា បានទទួលជួបពិភាក្សាការងារ ដាច់ដោយឡែកជាមួយ គណៈប្រតិភូមូលនិធិសកលស្នាក់ការ​កណ្តាលទីក្រុងហ្សឺណែវ ដឹកនាំដោយលោក Mark Edington ប្រធានផ្នែកគ្រប់គ្រង​គម្រោង​ជំនួយមូលនិធិ។
ក្នុងឱកាសដែលលោក Mark Edington ប្រធានផ្នែកគ្រប់គ្រងគម្រោងជំនួយ នៃមូលនិធិសកលនៃ​ទីស្នាក់ការកណ្តាល​ទីក្រុងហ្សឺណែវ បានអញ្ជើញមកបំពេញ​ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និង ចូលរួមសម្ភោធដាក់​អោយអនុវត្ត​ជាផ្លូវការ​គម្រោង​ជំនួយ​សំរាប់កម្មវិធី​ប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង សំរាប់រយៈពេលគម្រោង៣ឆ្នាំ២០១៨-២០២០ នោះ លោក Mark Edington បានជួបពិភាក្សាការងារ និងបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​សំរាប់ការជួយ​ជ្រោមជ្រែង ដឹកនាំសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងរបស់​ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានអនុញ្ញាតិមូលនិធិសកល និងរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រៀង លើគម្រោងជំនួយប្រយុទ្ធនឹងជំងឺអេដស៍ របេង និងបានដាក់សម្ភោធក្នុងពេលនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូន​ក្រុមការងារ​មូលនិធិសកល ក៏ដូចជាលោកប្រធានគណៈប្រតិភូ ដែលបានមកបំពេញ​ទស្សនៈកិច្ច ជួយដល់កម្ពុជា សំរាប់កិច្ចការ​ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់សំរាប់​ពេលវេលា៣ឆ្នាំខាងមុខ ក៏ដូចជាជំនួយហិរញ្ញវត្ថុ​ប្រយុទ្ធនឹងជំងឺទាំង៣នាពេលកន្លងមក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំនូមពរផងដែរថា បើទោះជាកម្ពុជាមានការ​រីកចម្រើនសេដ្ឋកិច្ចក្នុងសន្ទុះគួរអោយកត់សម្គាល់ក្នុងរយៈពេលជិត២ទសវត្សក្តី ក៏កម្ពុជានៅតែត្រូវការជំនួយពីមូលនិធិសកលបន្តទៀត រហូតកម្ពុជា អាចទទួលរ៉ាប់រងចំណាយលើការទិញឱសថប្រឆាំងមេរោគអេដស៍ ចំណាយប្រយុទ្ធនឹងជំងឺរបេង និងគ្រុនចាញ់ ទាំងស្រុងដោយខ្លួនឯង នាពេលអនាគត។