ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការ សម្របសម្រួល​មូលនិធិសកល​កម្ពុជា បានអញ្ជើញជា​អធិបតីភាព និង ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកលកម្ពុជា ។
កិច្ចប្រជុំគណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកល​កម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក សមាជិកាចំរុះដែលមាន​តំណាងពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូត​នៃប្រទេស​ម្ចាស់អំណោយ ដែលផ្តល់​ជំនួយ​ហិរញ្ញ​ទានដល់​គម្រោង​មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹង​ប្រព័ន្សុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាង​ប្រជាជន​ដែលមានជំងឺ និង/រឺរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
កិច្ចប្រជុំពេញអង្គ​គណៈកម្មាធិការ​សម្របសម្រួល មូលនិធិសកល​កម្ពុជាពេលនេះ បានពិនិត្យ ពិភាក្សាជាចំបងលើសំណើ​គម្រោងជំនួយ​ប្រយុទ្ធនឹងជំងឺរបេង​សំរាប់ប្រជនចល័ត និងប្រជាឆ្លងដែន​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស។
ដោយសារសេវាថែទាំសុខភាព ព្យាបាលអ្នកជំងឺរបេង ត្រូវការព្យាបាលក្នុងអំឡុងពេលច្រើនខែ ហើយការព្យាបាល​ត្រូវតែមាន​និរន្តភាព ដើម្បីជៀសវាង​ភាពស៊ាំថ្នាំ​ប្រឆាំងមេរោគ​របេងនោះ ប្រទេសក្នុងតំបន់បាន និងកំពុង រៀបចំកិច្ចសហការ​ឆ្លងប្រទេស ដើម្បី ផ្តល់សេវាថែទាំព្យាបាល និង រក្សានិរន្តភាព នៃការព្យាបាលជូនពលករ ចំណាកស្រុក ឬ ប្រជាជនចល័ត ដែលផ្លាស់លំនៅតាមរប អាជីពចិញ្ចឹមជីវិត។
គួររំលឹកថា នៅក្នុងឆ្នាំ២០១៧ ពលករចំណាកស្រុក ទៅក្រៅប្រទេស ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង សង្ហបូរីមានចំនួន ២៧៧ ៦២៦ នាក់ក្រោមអនុសារណ រវាង កម្ពុជា និង ប្រទេសទទួល កំលាំងពលករ។
ចំណែក​ពលករ​ចំណាក​ស្រុកកម្ពុជា នៅប្រទេសថៃ​មានប្រមាណ ៨៥ ម៉ឺន នាក់ រួមទាំងពលករ ពុំទាន់មានឯកសារគ្រប់គ្រាន់ផង។