ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញចុះសួសុខទុកអ្នកជម្ងឺកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញចុះសួសុខទុកអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ មានបសេសកកម្ម​ចូលរួមកិច្ចប្រជុំ​មណ្ឌលតំណាង​អាស៊ីបាស៊ីហ្វិក សំរាប់ សមាជិកភាព​នៅក្នុងក្រុមប្រឹក្សាភិបាល​មូលនិធិសាកល​ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ កន្លងទៅនេះ នៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប មានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ចំនួន ៣២១៨ នាក់  មកទទួលថ្នាំ ប្រឆាំងមេរោគអេដស៍ មានអ្នកចុះឈ្មោះ​ទទូល​ការព្យាបាល​ថ្មីចំនួន៧៣នាក់ អ្នកបោះបង់ ការព្យាបាលចំនួន៣៣នាក់ និង មានករណីស្លាប់ចំនួន០៩ នាក់ផង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល​ជាមួយលោកវេជ្ជបណ្ឌិតនាយក និងថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យ អំពីជោគជ័យរបស់មន្ទីរពេទ្យបង្អែកខេត្ត ការលំបាក បញ្ហាប្រឈមនានា ក្នុងការផ្តល់សេវា ថែទាំព្យាបាល ជូនដល់អ្នកជំងឺ ដែលរស់ នៅជាមួយមេរោគអេដស៍ជាពិសេសអ្នកជម្ងឺក្រីក្រ។
គួររំលឹកជូនថា រាជរដ្ឋាភិបាល បានជួយគាំពារជួយដល់អ្នកគ្រួសារក្រីក្រ ដោយ ចេញប័ណ្ណសមធ៌មជូនដល់គ្រួសារក្រីក្រ ដើម្បីអ្នកជម្ងឺក្រីក្រអាចទទួលបានសេវា ថែទាំ សុខភាព ព្យាបាលជម្ងឺដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព របស់រដ្ឋ។
បន្ទាប់ពីទទួលបានរបាយការណ៍ពី លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យ  ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះសួរសុខទុក និង ចែកជូនអនុស្សវរីយ៍ ដោយផ្ទាល់ជូនដល់ អ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។