ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក

យោងការប្រកាសលទ្ធផលបោះឆ្នោត ដោយប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលនៃប្រទេសសមាជិក នៃមណ្ឌលតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចប្រជុំ​អន្តរជាតិនៅ​ខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសរើស​ជាសមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិសាកល  ពីមណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងនាមជាប្រធានគណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកល​កម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានឈរឈ្មោះជាបេក្ខភាព សំរាប់ការ​បោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាភិបាល​មូលនិធិសកល  សំរាប់​មណ្ឌល​តំបន់​អាស៊ីបាស៊ីហ្វិក។ 
គណៈប្រតិភូ នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិករួមមាន ៖ ១)កម្ពុជា ២)កោះឃុក ៣)ហ្វ៊ីជី ៤)មីក្រូណេស៊ី ៥)គិរីបាទី ៦)ឡាវ ៧)ម៉ាឡេស៊ី ៨)ណូរូ ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ ១០)ហ្វីលីពីន ១១)សាម័រ ១២)សិង្ហបុរី ១៣)កោះសូឡូម៉ុង ១៤)វ៉ានូទូ និង១៥)វៀតណាម បានចូលរួមបោះឆ្នោតជាសម្ងាត់ ជ្រើសរើស បេក្ខភាព ដែលត្រូវអង្គុយ​នៅក្នុង​ក្រុមប្រឹក្សាភិបាល របស់​មូលនិធិសកល។
លទ្ធផលជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងនេះ បានបង្ហាញពី កិច្ចខិតខំប្រឹងប្រែង របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចសហការជាមួយបណ្តាប្រទេសនៅក្នុង តំបន់អាស៊ីបាស៊ីហ្វិក  ក៏ដូចជា​ភាពជាអ្នក​ដឹកនាំ​របស់​ព្រះរាជាណាចក្រកម្ពុជា សំរាប់ កិច្ចការសម្របសម្រួល​មូលនិធិសកល​ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និង ក្រុនចាញ់ នាពេលកន្លងមក។
ព្រះរាជាណាចក្រកម្ពុជា នឹងមានភារកិច្ចតំណាងអោយប្រទេសទទួលគម្រោងជំនួយមូលនិធិសកល សំរាប់មណ្ឌលតំបន់អាស៊ីបាស៊ីហ្វិក សំរាប់អាសនៈ​របស់ក្រុមប្រឹក្សាភិបាល​មូលនិធិសកល ដែលមានចំនួនតែ១០ប៉ុណ្ណោះ ទូទាំងពិភពលោក។
គួរបញ្ជក់ជូនថា ក្រុមប្រឹក្សាភិបាល មូលនិធិសកល មានសមាជិក ចំនួន២៨នាក់។ សមាជិក ១០ នាក់ ត្រូវបានបោះឆ្នោតជ្រើសតាំងដោយ ប្រទេសទទួលជំនួយ នៃមណ្ឌលតំបន់ ចំនួន១០ បែងចែកទូទាំងពិភពលោក។  ចំណែកសមាជិក ១០នាក់ទៀត ជាតំណាងពីប្រទេសម្ចាស់អំណោយ ដែលផ្តល់ថវិកាដល់មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។  សមាជិកទាំង២០នាក់ ខាងលើជា សមាជិក្រុមប្រឹក្សាភិបាល ដែលមានសិទ្ធបោះឆ្នោតធ្វើការសម្រេចចិត្តសំរាប់កិច្ចការសម្រមសម្រួលមូលនិធិសកល ។ ចំពោះសមាជិក៨ នាក់ផ្សេងទៀត ជាតំណាងមកពីផ្នែកផ្សេងៗ ពុំមែនជាសមាជិកមានសិទ្ធបោះឆ្នោតឡើយ។