ឯកឧត្តម
ជាដំបូងអនុញ្ញាតិអោយខ្ញុំ ថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ច ដែលឯកឧត្តម និងក្រុមការងាររបស់ឯកឧត្តម បានទទួលរូបខ្ញុំ ក្នុងឱកាសខ្ញុំមានកិត្តិយសបានមកចូលរួម ក្នុងកិច្ចប្រជុំមណ្ឌលតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលលោកស្រី Siula Bulu សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន បានអញ្ជើញខ្ញុំ ។ ក្រៅពីការចូលរួមពិភាក្សាក្នុងកិច្ចប្រជុំ ក៏ជាឱកាសដែលខ្ញុំបានស្គាល់ប្រទេសដ៏វិសេសវិសាលរបស់ឯកឧត្តម កាន់តែច្រើនថែមទៀត។ ទស្សនៈកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ជាអនុស្សវរីដែលពុំអាចបំភ្លេចបាន ហើយមគ្គុទេសណែនាំក៏បានធ្វើការពន្យល់អំពីប្រសាទនានា បានយ៉ាងក្បោះក្បាយ។ អាហាសាមគ្គីពេលល្ងាច និង ការសម្តែងសិល្បះ បានធ្វើអោយខ្ញុំស្គាល់ប្រជាជនកម្ពុជាកាន់ច្រើនថែមទៀត ហើយខ្ញុំបានសន្យាខ្លួនឯងថា នឹងត្រឡប់មកកម្ពុជាសារជាថ្មី។ ដូចដែលខ្ញុំធ្លាប់បានជំរាបជូនឯកឧត្តមថា ខ្ញុំធ្លាប់បានបំពេញការងារជាឆ្មបនៅកម្ពុជាក្នុងឆ្នាំ១៩៨១ នៅជំរំណងសាម៉េត។ ដូចដែលឯកឧត្តមបានជ្រាបច្បាស់ជាងគេទាំងអស់ថា នៅគ្រានោះកម្ពុជាបានស្ថិតនៅយុគសម័យខ្មៅងងិត យ៉ាងនេះហើយទើប ខ្ញុំពិតជារីករាយក្រៃលែងដោយបានឃើញ កម្ពុជាត្រូវបានកសាងឡើងវិញ ប្រកបដោយថាមពល និងការប្តេជ្ញាចិត្ត។
ចំណុចទី២ ខ្ញុំសូមអបអរសាទរ ឯកឧត្តមសារជាថ្មី ចំពោះការជាប់ឆ្នោតរបស់ឯកឧត្តមជាសមាជិក ក្រុមប្រឹក្សាភិបាលមូលនិធិសកល។ ខ្ញុំពិតជាទន្ទឹងធ្វើការងារជាមួយឯកឧត្តមនៅពេលខាងមុខ ហើយសូម ឯកឧត្តម ទំនាក់ទំនងមកខ្ញុំ ប្រសិនបើ ឯកឧត្តម ត្រូវការព័តមានណាមួយ។
ដោយក្តីភាតរ
Carole Presern
ប្រធានការិយាល័យ កិច្ចការក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល