ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលជួបពិភាក្សាការងារជាមួយលោក Eamonn Murphy នាយកអង្គការយូអិនអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារ​ជាមួយលោក Eamonn Murphy នាយកអង្គការយូអិនអេដស៍​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Director of UNAIDS Regional Support Team Asia, Pacific)។
លោកនាយកអង្គការយូអិនអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាល​ក្នុងការប្រយុទ្ធ និងឆ្លើយតប​ទៅនឹងមេរោគអេដស៍នៅកម្ពុជា ក៏ដូចជាបានចូលរួម​ចំណែកក្នុងតំបន់។
បើទោះជាកម្ពុជា​បានសម្រេចជោគជ័យ​ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយសម្រេចបានគោលដៅ៩០-៩០-៩០ មុនកាលកំណត់ក៏ដោយ ក៏កិច្ចការជាច្រើនទៀត ដែលត្រូវជំនះ និងសម្របសម្រួលបន្តទៀត ដូចជា៖ (១)ការគៀងគរមូលនិធិក្នុងប្រទេសនៅគ្រាដែលជំនួយ​ពីក្រៅប្រទេស សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបាន​កាត់បន្ថយជាបន្តបន្ទាប់ (២)បន្តចីរភាពសេវាបង្ការ​ចម្លងមេរោគអេដស៍ សេវាការព្យាបាល​ដោយឱសថ​ប្រឆាំងមេរោគអេដស៍ សំរាប់ប្រជាជន​ប្រឈមមុខខ្ពស់ (៣)បន្តសមាហរណកម្មសេវា​ប្រយុទ្ធទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ រួមទាំងជំរុញអោយមាន​ការចូលរួមចំណែក​ពីសង្គមស៊ីវិល  ដើម្បីឈានទៅ​ការបញ្ចប់​ការឆ្លងរាលដាល​ជំងឺដ៏កាចសាហាវនេះ នៅឆ្នាំ២០២៥តាមគោលដៅដែលបានកំណត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសំដែងអំណរគុណ ចំពោះដៃគូទាំងអស់ដែលបានសហការ យ៉ាងជិតស្និត ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ។ ឯកឧត្តមប្រធានគូសបញ្ជាក់អំការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលក្នុងកា​របញ្រ្ជាបការងារ ប្រយុទ្ធនឹងជំងឺអេដស៍អោយបានដល់មូលដ្ឋាន ក្នុងការបញ្ចូល​កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ក្នុង​គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងចលនាអោយអ្នកផ្ទុកមេរោគអេដស៍​អាចទទួលអត្តសញ្ញាណប័ណ្ណជនក្រីក្រ ដែលអាចទទួលការគាំទ្រតាមរយៈមូលនិធិសមធ៌ម។
ជាមួយគ្នានោះ ក្រសួងស្ថាប័ន មន្ទីរ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជីករបស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានខិតខំរក​ថវិកាផ្ទាល់​របស់ខ្លួន​ដើម្បីអនុវត្​តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍​អោយបានជោគជ័យ​តទៅទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះជារាជរដ្ឋាភិបាលខិតខំថែមថវិកាជាតិ​ក្នុងកម្មវិធីប្រយុទ្ធនឹងជំងឺអែដស៍​​យ៉ាងណាក៏ដោយក៏ កម្ពុជានៅតែត្រូវការជំនួយហិរញ្ញវត្ថុ​ពីខាងក្រៅប្រទេសតទៅទៀត។ ឯកឧត្តមប្រធានថ្លែងស្វាគមន៍ ជំនួយទាំងអស់ពីប្រទេស និង អង្គការជាមិត្ត។
លោកនាយកតំបន់អាស៊ីបាស៊ីហ្វិក នៃអង្គការយូអិនអេដស៍ ថ្លែងគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលយកម្មវិធី​ប្រយុទ្ធនឹងជំងឺអេដស៍ជាកម្មវិធី​គំរូដ៏ល្អមួយ សម្រាប់ប្រទេសឯទៀត អនុវត្តតាម។ លោកនាយកស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី ធ្វើជាប្រធានអង្គប្រជុំថ្នាក់តំបន់មួយនៅពេលខាងមុខ ដើម្បីចែករំលែកបទពិសោធន៍ដ៏ល្អ​របស់ព្រះរាជាណាចក្រកម្ពុជានេះ។ 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសំរាប់កិច្ចគាំទ្រ របស់អង្គការសហប្រជាជាតិ ជួយព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការប្រយុទ្ធ និងឆ្លើយតប ទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុងពេលកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើសុំជំនួយបច្ចេកទេស​ពីអង្គការយូអិនអេដស៍ ដើម្បីជួយអាជ្ញាធរជាតិ ចងក្រងឯកសារណែនាំស្តីពីការប្រុងប្រយ័ត្ន និង បង្ការមេរោគអេដស៍ជាសាកល ដើម្បីអនុវត្តបង្ការកាចម្លងមេរោគអេដស៍ជាសាកល នៅតាមសេវាកម្មធ្វើកែសម្ភស្ស ក្រចក កាត់សក់ ចាក់សាក់។ល។