
កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញារជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលអំណោយសប្បុរសធម៌ ជាថ្នាំពេទ្យ ពី គ្លីនិក ខេមា តំណាងដោយ លោក សោម ពិសី។ អំណោយថ្នាំពេទ្យ មានតម្លៃប្រមាណជា ២០០០ដុល្លាសហរដ្ឋអាមេរិក (ពីរពាន់) ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ គ្លីនិក ខេមា ជាគ្លីនិកមួយត្រូវបានបង្កើតឡើងដោយក្រុមវេជ្ជបណ្ឌិតខ្មែរសុទ្ធសាទ ហើយបានចូលរួមចំណែកផ្តល់សេវាថែទាំព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាព ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសផងដែរ។
សូមរំលឹកជូនថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងក្រុមការងារ ក្រុមគ្រូពេទ្យរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តែងតែបានចុះសួរបងប្អូនប្រជាពលរដ្ឋ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ឱសថសំរាប់ព្យាបាលជំងឺសាមញ្ញៗ ជាអំណោយដ៏ថ្លៃថ្លារបស់គ្លីនិក ខេមា ទាំងនេះ នឹងត្រូវបានយកចែកជូនបងប្អូន ប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ទៀត។