ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជួបសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និង បុគ្គលិកសិក្សាទាំងអស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

    នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានការរៀបចំពិធី​សំណេះសំណាល​ជាមួយលោក គ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា​នៅទូទាំង​ស្រុកបរសេដ្ឋ ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកបរសេដ្ឋ ចំនួន៦០៥នាក់។
ចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្ដម យឹម សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ និងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកបរសេដ្ឋផងដែរ។
    ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពប៉ារីសមិនបានធ្វើឱ្យមានសន្តិភាពទាំងស្រុងទេ។
    យើងបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកនេះ គឺដោយ សារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបាន សម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ដោយសារសន្តិភាព និងការអភិវឌ្ឍ យើងលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦មក។
រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំឱ្យមានការផ្លាស់ប្តូរ ដោយ
1.    ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច
2.    កែលម្អហេដ្ឋារចនាសម្ព័ន្ធ
3.    កែលម្អប្រព័ន្ធអប់រំដោយការពង្រឹងគុណភាពក្នុងការបណ្តុះបណ្តាល និងការប្រឡង
4.    កែលម្អប្រព័ន្ធប្រាក់បៀវត្ស ដោយការដំឡើងប្រាក់ខែជូនមន្រ្តីរាជការលោកគ្រូអ្នកគ្រូ ២ដងក្នុងមួយឆ្នាំ និង
5.    ការផ្តល់របស់សន្តិសុខសង្គមដល់មន្ត្រីរាជការ និងកម្មករ។ នេះហើយជាការផ្លាស់ដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្ស​កាន់អំណាច​បាននិងកំពុង​ធ្វើជាក់ស្តែង។
    ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានរៀបចំការ​បោះឆ្នោត​ជាទៀងទាត់​រៀងរាល់៥ឆ្នាំម្តង។ ដើម្បី​មាន​ប្រជាធិបតេយ្យ ត្រូវមាន ១) ច្បាប់ ២) ស្ថាប័ន និង ៣) ការអនុវត្តច្បាប់។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ មកដល់ម៉ោងនេះ មិនមានអ្វីប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ កុំជឿតាមការ​ឃោសនាអកុសល​របស់​ជនបោកប្រាស់នៅក្រៅប្រទេស។
    បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះ​នឹងទទួល​រងការ​ផាកពិន័យ​ជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។
    នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាដែលសមាជិកអង្គពិធីទាំងអស់ថា យើងស្រឡាញ់​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា នាំគ្នាទៅឆ្នោតបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមាន​រូបទេវតាបាចផ្កា។