ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មន្រ្តីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៃស្រុកបរសេដ្ឋ

នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ ការគណបក្ស​ប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ  ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបសំណេះ​សំណាល​ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មន្រ្តីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធទាំង៣ នៅទូទាំងស្រុកបរសេដ្ឋ។ ក្នុងនោះក៏មានការ ចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ និង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុម ការងារចុះជួយ​ឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីសាលាស្រុកបរសេដ្ឋ។

បន្ទាប់ពីស្តាប់របាយការណ៍ លោកអភិបាលស្រុករួចមក ឯកឧត្តម យឹម សុខុម  ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានថ្លែងថា ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមការងារ​បានចុះមកធ្វើការ និងជួបប្រជាពលរដ្ឋជាប្រចាំ ដែលជាការចិញ្ចឹមចលនា មិនមែនដូចក្រុមប្រឆាំង ដែលចុះមក​តែពេល​បោះឆ្នោត​នោះទេ។ អ្នកបរសេដ្ឋរៀនពូកែណាស់។ ឥឡូវគ្រូនៅកំពង់ស្ពឺ គឺអ្នកបរសេដ្ឋ ដណ្តើមបានកន្លែងច្រើនជាងគេ។ លោកបានបន្តថា ក្នុងដំណើរជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន យើងទទួលបានដូចជា ៖
1.    ខឿនការពារជាតិរឹងមាំ
2.    ប្រជាធិប តេយ្យសេរីពហុបក្ស
3.    ការបង្រួបបង្រួមជាតិ
4.    ការអភិវឌ្ឍសេដ្ឋកិច្ចដោយឥតឈប់ឈរ។
ឯកឧត្តមបានរំលឹកបញ្ជាក់ថា បន្ទាប់ពីសង្រ្គាម កម្ពុជាមានសេដ្ឋកិច្ចរីកលូតលាស់លឿន មានកំណើនសេដ្ឋកិច្ច ៧%ជាប់គ្នា១ទសវត្ស ប្រាក់ចំណូល​កើនដល់ ១៤៣២ ដុល្លារ នៅឆ្នាំ២០១៧ ហើយការកាត់​បន្ថយភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៤% នៅឆ្នាំ២០០៤ មកនៅត្រឹម១៣% នៅឆ្នាំ២០១៦។ កម្ពុជា​បានក្លាយជា​ប្រទេស​ដែលមានចំណូល​មធ្យមកម្រិតទាប និងត្រូវបានចាត់ទុកជាប្រទេសទី៦ ក្នុងពិភពលោក ដែលបានលូតលាស់​ចម្រើន​សេដ្ឋកិច្ច ឆាប់រហ័សបំផុត។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មិនទាន់បានធ្វើឲ្យ មានសន្តិភាព​ទាំងស្រុងនោះទេ ប៉ុន្តែកិច្ចព្រមព្រៀង​សន្តិភាពប៉ារីស បានតម្រូវឲ្យ​មានការ​បោះឆ្នោត ហើយក៏បានតម្រូវថា មិនឲ្យមានការ​លូកដៃពីបរទេស ចូលកិច្ចការផ្ទៃក្នុងនៅកម្ពុជាដែរ ដោយយើងបានសុខសន្តិ ភាពរយៈពេល២០ឆ្នាំមកនេះ គឺដោយសារ នយោបាយ​ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ដែលបានសម្រេចដាក់ចេញ នូវគោលនយោបាយនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប​ចាប់ពីឆ្នាំ២០១៦។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិនប្រាកដថា ជាអ្នកក្រទេ ព្រោះថា​បើយើងក្រ គេមិនឲ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងសភាព ការណ៍មួយ​ដែលមានការ​រីកចម្រើនហើយ។ បើនិយាយពីប្រទេសនៅក្នុងអាស៊ាន សិង្ហបុរី​ជំពាក់​គេច្រើនជាងគេ។ កាលណាស្រុកយើង​កាន់តែរីកចម្រើន យើងត្រូវការខ្ចីលុយគេ មកកសាងប្រទេស។

យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំ ឲ្យមានការ​ផ្លាស់ប្តូរ ដោយ៖ ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធអប់រំ​ដោយការពង្រឹងគុណ ភាពក្នុងការបណ្តុះបណ្តាល និងការប្រឡង កែលម្អប្រព័ន្ធប្រាក់បៀវត្ស ដោយការដំឡើងប្រាក់ខែ ជូនមន្រ្តីរាជការលោកគ្រូអ្នកគ្រូ ២ដងក្នុងមួយឆ្នាំ និង ផ្តល់របប​សន្តិសុខសង្គម​ដល់មន្ត្រីរាជការ និងកម្មករ។ នេះហើយជាការផ្លាស់ប្ដូរ ដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាននិងកំពុងធ្វើជាក់ស្តែង។

ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់ គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ មកដល់ម៉ោងនេះ មិនមានអ្វីប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឲ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួល រងការផាកពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា មន្ត្រីរាជការ គ្រូពេទ្យ និងកងកម្លាំងទាំង៣ ដែលសមាជិកអង្គពិធីទាំងអស់ថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឲ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។
នៅរសៀលថ្ងៃទី១៨ ខែមិថុនាដដែលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី រួមជាមួយក្រុមការងារបានជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស ចំនួន​៣១៥នាក់ មកពីភូមិតាធម្ម និងត្រពាំងផ្លុង នៅវត្តតាធម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនសមាជិក ដែលចូលរួមទាំងអស់ថា ដោយសារ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ឥឡូវដីនៅបរសេដ្ឋ និងទូទាំងប្រទេសបន្តឡើងថ្លៃ ដោយមិនរង់ចាំសភាពការណ៍បោះឆ្នោត ដូចកាលពីមុនទេ។ យើងទៅបោះឆ្នោត ដោយសារយើងប្រកាន់យករបបប្រជាធិបតេយ្យ។ យើងជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នា​ទៅបោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោ បន្តដឹកនាំប្រទេសជាតិ ហើយយើងនឹងបន្តមានសុខសន្តិភាព និងការអភិវឌ្ឍ៕