ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករកម្មការិនី នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សា​ស្លាបលែង មានការរៀបចំ​ពិធីជួប​សំណេះសំណាល​ជាមួយកម្មករ​កម្មការិនី នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះ​រួមមាន​ឯកឧត្តម យឹម សុខុម ប្រធានក្រុមការងារ​ថ្នាក់ខេត្ត​ចុះជួយស្រុក​បរសេដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះជួយ​ឃុំក្នុង​ស្រុកបរសេដ្ឋ លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក និងកម្មករ កម្មការិនី ប្រមាណ១២០០នាក់។

បន្ទាប់ពីមតិស្វាគមន៍​របស់លោកអភិបាលរង​ស្រុកបរសេដ្ឋ និងការជម្រាបជូន​អំពីគោលនយោបាយ​រាជរដ្ឋាភិបាល​ដែលកំពុងផ្តល់​របបសន្តិសុខ​សង្គម និងអត្ថប្រយោជន៍​ជាច្រើនដល់​កម្មករ និងដាក់សំណួរ​ឱ្យកម្មករ​កម្មការិនីឆ្លើយដើម្បីយក រង្វាន់ពីលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តកំពង់ស្ពឺរួចមក ឯកឧត្តម យឹម សុខុម បានមានប្រសាសន៍អំពាវនាវឱ្យកម្មករកម្មករិនី​ទាំងអស់​ទៅបោះឆ្នោត​កុំខាននៅថ្ងៃទី២៩ ខែកក្កដា ដើម្បីអនុវត្តសិទ្ធិ​ជាពលរដ្ឋ ហើយកុំជឿតាមការឃោសនា​របស់ទណ្ឌិត សម រង្ស៊ី។ យើងបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ​បន្តដឹកនាំ និងបន្ត ផ្តល់អត្ថប្រយោជន៍ ហើយយើងមាន​ការងារធ្វើ ព្រមទាំងមានប្រាក់ចំណូលផងដែរ។

មានមតិសំណេះសំណាលជាមួយកម្មករកម្មការិនី ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមាន​ប្រជាធិបតេយ្យ។ យើងរៀបចំការបោះឆ្នោត​រៀងរាល់៥ឆ្នាំម្តង ដោយសារ​យើងគោរពច្បាប់ថា​កាន់របបប្រជាធិបតេយ្យ​សេរីពហុបក្ស។ ពេលទៅបោះ ឆ្នោតយើងមានសញ្ញា​សម្គាល់គឺថា ម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ តែបើអ្នកមិនទៅបោះឆ្នោតបានន័យថា អ្នកមិនស្រឡាញ់​ប្រជាធិបតេយ្យ អ្នកស្រឡាញ់របបផ្តាច់ការ។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះត្រូវនាំគ្នា​ទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កុំជឿតាមការឃោសនាអកុសលរបស់ជនបោកប្រាស់នៅក្រៅស្រុក។ ហើយបើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំង​គេមិនឱ្យទៅ​បោះឆ្នោត និងកុំយកម្រាមដៃ​ជ្រលក់ថ្នាំលាបសក់។ ទង្វើទាំងនេះនឹងទទួលរងការ​ផាកពិន័យជាប្រាក់ និងទទួល​រងការ​ចោទប្រកាន់​ផ្នែកព្រហ្មទណ្ឌផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តមានប្រសាសន៍ថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជា​ប្រទេសដែលមាន​ចំណូលមធ្យម​កម្រិតទាប​ចាប់ពីឆ្នាំ២០១៦មក។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារ​តែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិន​ប្រាកដថាជាអ្នកក្រទេ ព្រោះថា​បើយើងក្រ គេមិនឱ្យលុយខ្ចីទេ។ យើងសព្វថ្ងៃ​នៅក្នុងស្ថានភាព មួយដែលមានការរីកចម្រើនហើយ។ កម្ពុជាយើង​នឹងក្លាយជា​ប្រទេសដែលមាន​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេស​ដែលមាន​ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងបានសុខសន្តិភាព​រយៈពេល​២០ឆ្នាំមកនេះ គឺដោយសារ នយោបាយឈ្នះ-ឈ្នះរបស់   សម្តេចតេជោ ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្តបាន​សុខសប្បាយ និងមានការអភិវឌ្ឍ​ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនកម្មករកម្មការិនីបានឆ្លើយព្រមគ្នាថា : ១) បានជាប្រទេសយើង​រៀបចំការបោះឆ្នោត គឺដោយសារប្រទេសយើង​កាន់របបប្រជាធិបតេយ្យ​សេរីពហុបក្ស ២) អ្នកដែលទៅរារាំងមិនឱ្យគេមកជួយ និងមកវិនិយោគ​នៅស្រុកខ្មែរជាជនក្បត់ ជាតិ ៣) យើងនាំគ្នាទៅបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំប្រទេស​ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់កម្មករកម្មការិនីទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី ២៩ ខែកក្កដា នាំគ្នាទៅ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​ឱ្យបានគ្រប់ៗគ្នាតាំងពីព្រឹកព្រលឹម ដោយត្រូវគូសឱ្យ​ចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។