ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ ផ្លូវលំមួយខ្សែ ក្នុងភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨  មានការរៀបចំ​ពិធីសម្ភោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវលំ​មួយខ្សែ​ប្រវែង២៤០ម៉ែត្រ នៅភូមិព្រះម្លប់ ឃុំភារីមាជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះ​រួមមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងប្រជាជន​នៅឃុំភារីមានជ័យ ប្រមាណ៣០០នាក់ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍លោកអភិបាលស្រុករួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយ​ជាប្រទេស​ដែលមាន​ចំណូល​មធ្យមកម្រិតទាប​ចាប់ពីឆ្នាំ២០១៦មក។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់​លុយគេ​មិនប្រាកដថា​ជាអ្នកក្រទេ ព្រោះថាបើយើងក្រ គេមិនឱ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងសភាពការណ៍​មួយដែលមានការ​រីកចម្រើនហើយ។ កម្ពុជាយើងនឹងក្លាយជា​ប្រទេសដែលមាន​ចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេស​ដែលមានចំណូល​ខ្ពស់នៅឆ្នាំ ២០៥០។ យើងបានសុខសន្តិភាព​រយៈពេល២០ឆ្នាំមកនេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្ត​បានសុខសប្បាយ និងមានការអភិវឌ្ឍ​ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន
ឯកឧត្តមទេសរដ្ឋមន្ត្រី​បានបន្ត​មានប្រសាសន៍ថា ប្រទេសយើងសព្វថ្ងៃ​ប្រកាន់យក​របបប្រជាធិបតេយ្យ​សេរីពហុបក្ស ហើយយើងបាន​រៀបចំ​ការបោះឆ្នោត​ជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ ចំណុចសំខាន់​នៅត្រង់ថា យើងទាំងអស់គ្នា​ស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនា​អកុសលរបស់​ជនបោកប្រាស់​នៅក្រៅស្រុក។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេ​មិនឱ្យទៅ​បោះឆ្នោត និងកុំយកម្រាម ដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរងការផាក ពិន័យជាប្រាក់ និងទទួលរង​ការចោទប្រកាន់​ផ្នែកព្រហ្មទណ្ឌផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនប្រជាជនបានឆ្លើយព្រមគ្នាថា : ១) បានជាប្រទេសយើងរៀបចំ​ការបោះឆ្នោត គឺដោយសារ​ប្រទេសយើងកាន់​របបប្រជាធិបតេយ្យ​សេរីពហុបក្ស ២) យើងបាន​សុខសន្តិភាព២០ឆ្នាំហើយ គឺដោយសារ​នយោបាយឈ្នះ-ឈ្នះ​របស់​សម្តេចតេជោ ៣) យើងនាំគ្នាទៅបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំ​ប្រទេស​ឱ្យ​មានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើ​ដល់ប្រជាជនទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅ​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដោយត្រូវគូស​ឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។
បន្ទាប់ពី​មានប្រសាសន៍​សំណេះសំណាល​រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអញ្ជើញ​កាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវ និងបានរាប់បាត្រ​ប្រគេនទេយ្យ​ទានព្រះសង្ឃ​ចំនួន២០អង្គបញ្ចប់កម្មវិធី។