ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សារលិខិតរបស់លោកនាយកអង្គការយូអុិនអេដស៍តំបន់អាស៊ីប៉ាស៊ីហ្វិក ផ្ញើជូនឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី

 

គោរពជូន

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៨

ឯកឧត្តម

កម្មវត្ថុ៖ ការកោតសរសើរអំពីភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការ​ពហុវិស័យ និងចីរភាពនៃការឆ្លើយតបជាតិទៅនឹង​ជំងឺអេដស៍។

ខ្ញុំសូមថ្លែងអំណរគុណចំពោះឱកាសដែលខ្ញុំបានជួបឯកឧត្តមកាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៨ ដោយបាន​ពិភាក្សា​អំពីការរីកចម្រើន​គួរឳ្យ​កត់សម្គាល់​នៃការឆ្លើយតប​នឹងមេរោគ​អេដស៍ ជំងឺអេដស៍​ដែលកម្ពុជាសម្រេចបាន។

កម្មវិធីរួមអង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ សូមវាយតម្លៃ​ខ្ពស់​ចំពោះ​ការបន្ត​ប្តេជ្ញាចិត្ត​របស់​​រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានដឹកនាំ​ប្រកបដោយ​គំនិតច្នៃ​ប្រឌិតថ្មីៗ​ក្នុងការផ្តល់​សេវាបង្កា​រការចម្លង​មេរោគអេដស៍ និង សេវា​ព្យាបាល​ប្រឆាំង​មេរោគ​អេដស៍​ប្រកប​ដោយ​ភាព​ជាក់លាក់​នៅក្នុង​តំបន់។

ឯកឧត្តម កម្មវិធីរួមអង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ សូមកោតសរសើរការ​សម្របសម្រួល​ពហុវិស័យ​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ និង កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើសមាហរណកម្ម​បទអន្តរាគមន៍​ប្រយុទ្ធ​​នឹងជំងឺអេដស៍​ទៅក្នុងផែនការ វិនិយោគ និង អភិវឌ្ឍ ឃុំ​សង្កាត់ និងទៅក្នុងគម្រោង​គាំពារសង្គមផ្សេងៗជាច្រើន។

ផែនទីបង្ហាញផ្លូវអំពីចីរភាពដែលកំពុងត្រូវបានកសាង ក្រោមការដឹកនាំរបស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយ​នឹងការ​គាំទ្រ​ពី​សំណាក់​កម្មវិធី​រួមប្រយុទ្ធ​នឹង​ជំងឺអេដស៍​របស់​អង្គការ​សហប្រជាជាតិ នឹងផ្តល់ជា​មូលដ្ឋាន​គ្រឹះដ៏ល្អ​​សម្រាប់​កិច្ចពិភាក្សា​ជាបន្ត​អំពី​ការ​បង្កើន​ធនធាន​ក្នុង​ស្រុក​ជា​បន្តបន្ទាប់ ​និង​ចំណាត់​ការ​​ដោះស្រាយ​បញ្ហា​ប្រឈម​ចម្បងៗ ​ដែលប៉ះពាល់ដល់ ចីរភាព​នៃការ​ផ្តល់​សេវាបង្ការ និង សេវា​ព្យាបាល​ជូន​ដល់​អ្នក​ដែល​រស់នៅ ជាមួយ​មេរោគអេដស៍​​ទាំងអស់ ​ដែលកំពុង​ត្រូវការ​សេវា​​ប្រកប​ដោយ​គុណភាពខ្ពស់។

កម្មវិធីរួមអង្គការ​​សហប្រជាជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ​ទន្ទឹងរង់ចាំ​បន្តកិច្ច​សហប្រតិបត្តិការ​ដ៏ជោគជ័យ​របស់យើង និងបាន​ត្រៀមលក្ខណៈ​រួចរាល់​​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​​បញ្ឈប់​ការ​ចម្លង​​មេរោគអេដស៍ មិនឳ្យ​គំរាមកំហែង សុខភាព​សាធារណៈ​ឳ្យ​បាន​ត្រឹម​ឆ្នាំ២០២៥។

សូមឯកឧត្តមទេសរដ្ឋមន្ត្រីទទួលនូវ​គារវៈកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

លោក Eamonn Murphy

នាយកអង្គការយូអិនអេដស៍ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក

(កម្មវិធីរួមរបស់អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍)