ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដឹកនាំក្រុមទន្តបណ្ឌិត ផ្តល់សេវាព្យាបាលជំងឺមាត់ ធ្មេញ ជូនបងប្អូនប្រជាពលរដ្ឋ ឃុំភារីមានជ័យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឃុំស្វាយរំពា ស្រុកបសេដ្ឋ

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨  មានការរៀបចំផ្តល់សេវា ពិនិត្យ និង ព្យាបាល​ជំងឺមាត់ធ្មេញ​ដោយ​ឥតគិត​ថ្លៃ​ពីសមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ នៅឃុំភារីមាជ័យ និង ការជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​បក្ស​នៅ​ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ស្ពឺ។ ចូលរួម​ក្នុងពិធី​នេះរួម​មាន​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមការងារ​ថ្នាក់ខេត្ត​ចុះជួយ​ស្រុក​បរសេដ្ឋ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ជាថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះជួយឃុំ​ក្នុងស្រុក​បរសេដ្ឋ លោក​អភិបាល​​ស្រុក និងប្រជាជន​នៅឃុំភារីមានជ័យ និងឃុំស្វាយរំពារ ប្រមាណ៦០០នាក់ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍​លោកអភិបាលស្រុក​រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើងទៅ​បោះឆ្នោត​ជូនគណបក្ស​ប្រជាជនកម្ពុជា នឹងបាន​សម្តេចតេជោ​ធ្វើជា​នាយករដ្ឋមន្ត្រី។ សម្តេចតេជោ​នឹងបន្ត​ដឹកនាំ​ឱ្យមាន​ការអភិវឌ្ឍ មានការសាងសង់​សាលារៀន ស្ពាន ថ្នល់មាន​ក្រាលកៅស៊ូ និងប្រជាជន​មាន​ការងារ​ធ្វើ។ សព្វថ្ងៃយើង​លែងក្រទៀត​ហើយ។ យើងក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ចាប់ពី​ឆ្នាំ២០១៦មក។ មានអ្នក​លើក​ឡើង​ថា​យើងក្រ គឺដោយ​សារ​តែយើង​ជំពាក់​លុយគេ។ អ្នក​ជំពាក់​លុយ​គេមិន​ប្រាកដ​ថា​ជា​អ្នក​ក្រ​ទេ ព្រោះថា​បើ​យើង​ក្រ គេ​មិន​ឱ្យ​លុយ​ខ្ចីទេ។ យើងសព្វថ្ងៃ​នៅក្នុង​សភាពការណ៍មួយ​ដែល​មាន​ការ​រីកចម្រើន​ហើយ។ ឯកឧត្តម​បាន​បន្ត​ថា យើង​បាន​សុខ​សន្តិភាព​ដោយ​សារ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​សម្តេចតេជោ ហើយយើង​នឹង​បន្ត​បាន​សុខសប្បាយ និងមាន​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន។  រាជរដ្ឋា​ភិបាល​​បាន​គិតគូរ​ផងដែរ​ដល់សន្តិសុខ និងសុខុមាលភាព​សង្គម ដោយការ​ដំឡើង​ប្រាក់ខែ​ដល់មន្ត្រី​រាជការ និងកម្មករ រួម​នឹង​ការ​ផ្តល់​របប​សន្តិសុខ​សង្គម​ដល់​មន្រ្តី​រាជការ​និងកម្មករ។ ហើយ​ចាប់ពី​ឆ្នាំ២០១៩ រាជរដ្ឋា ភិបាល ក៏នឹង​រៀបចំ​ច្បាប់​ឱ្យកម្មករ​យើង​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្រ្តីរាជការ​ដែរ។ ជាមួយគ្នានោះ ស្រ្តីមាន​ផ្ទៃពោះ​ក្រីក្រ​នឹងទទួលបាន​ប្រាក់ឧបត្ថម្ភពី ពេលមានផ្ទៃពោះ រហូតដល់​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល នូវ​ចំនួន​ថវិកាសរុប​៧៦ម៉ឺនរៀល​ក្នុងម្នាក់ៗ​ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី​បាន​បន្តមាន​ប្រសាសន៍ថា ប្រទេសយើង​សព្វថ្ងៃ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​យើង​បាន​រៀបចំ​ការ​បោះឆ្នោត​ជាទៀងទាត់​រៀងរាល់ ៥ឆ្នាំម្តង។ ចំណុច​សំខាន់​នៅត្រង់ថា យើងទាំងអស់គ្នា​ស្រឡាញ់​ប្រជាធិបតេយ្យ ដូច្នេះ យើង​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា កុំជឿ​តាម​ការ​ឃោសនា​អកុសល​របស់​ជនបោកប្រាស់​នៅក្រៅស្រុក។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី​បាន​សួរ​បញ្ជាក់ ហើយ​បង​ប្អូន​ប្រជាជន​បាន​ឆ្លើយ​ព្រមគ្នាថា : ១) បានជា​ប្រទេស​យើង​រៀប​ចំ​ការ​បោះឆ្នោត គឺដោយសារ​ប្រទេសយើង​កាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ២) អ្នកដែល​ទៅរារាំង​ថៅកែ​មិនឱ្យ​មកវិនិយោគ​នៅស្រុកខ្មែរ និងឃោសនា​មិនឱ្យ​ប្រជាជន​ទៅបោះឆ្នោតគឺជា ជនក្បត់ជាតិ ៣) យើង​នាំគ្នា​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បី​សម្តេចតេជោហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព និងការ​អភិវឌ្ឍ​ទៅមុខទៀត។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើ​ដល់ប្រជាជន​ទាំងអស់ និងសមាជិក​អង្គពិធី​ទាំងមូលថា នៅថ្ងៃទី២៩ ខែ កក្កដា យើង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​គ្រប់ៗគ្នា ដោយ​ត្រូវ​គូស​ឱ្យ​ចំ​លេខ​រៀង​ទី២០ ដែល​មាន​រូប​ទេវតា​បាចផ្កា។