ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរយៈពេល២ថ្ងៃមក ក្រុមប្រឹក្សាភិបាល​មូលនិធិសកលបាន​ចាប់ផ្តើម​កិច្ចប្រជុំផ្លូវការថ្ងៃទីមួយរបស់ខ្លួន នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាល​មូលនិធិសកល ដឹកនាំគណៈប្រតិភូមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចចូលរួមក្នុងកិច្ចប្រជុំនេះ។ គណៈប្រតិភូដែលចូលរួមមានតំណាងមកពី កម្ពុជា ប៉ាពូអាស៊ីណូវែលហ្គីណេ វ៉ានូទូ វៀតណាម ចិន និង​តំណាង​អង្គការសុខភាពពិភពលោកមកពីហ្វីលីពីនផងដែរ។ 
 
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកលធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីកិច្ចការដែលបានធ្វើកន្លងមក និងអនុម័តសេចក្តីសម្រេចនានាក្នុងការអនុវត្តការងារបន្ត​ទៅពេល​ខាងមុខ។ អង្គប្រជុំបានលើកឡើងពីវឌ្ឍនភាពក្នុងប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងការឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើង។