
កាលពីយប់ថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឆ្លើយតបតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិលើការងារអេដស៍ (UNAIDS) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាចំនួន៤រូប ចូលរួមសន្និសីទ Prince Mahidol Award Conference 2019 (PMAC) ស្តីអំពីជំងឺមិនឆ្លង (Non-Communication Diseases) និងការគ្របដណ្តប់សុខភាពជាសកល(Universal Health Coverage) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងសន្និសីទនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍មួយស្តីអំពី និរន្តរភាពហិរញ្ញប្បទានសុខាភិបាលសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ដោយលើកពីបទពិសោធន៍ និងភាពជោគជ័យនៃការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា ៕ (អត្ថបទៈ ខុទ្ទកាល័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី)



