ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានអញ្ជើញឱ្យផ្តល់បទពិសោធន៍​ពីការធ្លើយតបនឹងមេរោគអេដស៍​នៅកម្ពុជា​ដល់សន្និសីទ​ស្តីពីជំងឺមិនឆ្លង​នៅប្រទេសថៃ

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំប្រតិភូបំពេញបេសកកម្មដោយជោគជ័យ នៅ​ក្នុង​សន្និ​សីទ​ពាន​រង្វាន់​ព្រះអង្គ​ម្ចាស់​ម៉ាហ៊ីដុល ឆ្នាំ ២០១៩ លើប្រធានបទ នយោ​បាយ​សេដ្ឋកិច្ចនៃជំងឺមិនឆ្លង ៖ វិធីដោះស្រាយសង្គមទាំងស្រុង ដែលបានរៀបចំ​ឡើងនៅ​ថ្ងៃទី២៩ ដល់៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុង​បាងកក ប្រទេសថៃ។ គួរបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋ​មន្រ្តីត្រូវបានសន្និសីទ​ពានរង្វាន់​ព្រះអង្គម្ចាស់​ម៉ាហ៊ីដុល ឆ្នាំ២០១៩ អញ្ជើញឱ្យធ្វើបទ​បង្ហាញ​ជូន​សមាជិក​សមាជិកា​សន្និសីទ កាលពីថ្ងៃទី៣០ ខែមករា និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ លើមេរៀនជា​បទពិសោធន៍​ពីការធ្លើយតប​នឹងមេរោគអេដស៍ និងជំងឺ​អេដស៍​នៅ​កម្ពុជា។ ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺ​អេដស៍​នៅ​កម្ពុជា​គឺតាំងពី​ពេល​ចាប់ផ្តើម សម្តេចតេជោ នាយករដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ឱ្យ​ធ្វើការ​ឆ្លើយតប​ពី​ក្បាល​​ដល់​ចុង​ជើង គឺមានន័យគ្រប់គ្នា​ធ្វើការឆ្លើយ តប និងធ្វើជាលក្ខណៈ​ពហុវិស័យ។ ក្នុងរយៈពេល ជាង២៨ឆ្នាំកន្លងទៅនេះ ថវិកាចំណាយ​ក្នុងការឆ្លើយតប​នឹង​ជំងឺ​អេដស៍​មាន​ប្រមាណ ៨០០​លានដុល្លារ​អាម៉េរិក។ ជាលទ្ធផល កម្ពុជាបានជោគ ជ័យក្នុងការបង្ការ​មិនឱ្យមនុស្ស ៩សែននាក់ឆ្លង និងបញ្ចៀសមនុស្ស ៦សែននាក់​មិន​ឱ្យ​ស្លាប់​ពាក់ព័ន្ធ​នឹងជំងឺ​អេដស៍។ នេះជាជោគ​ជ័យដ៏ធំ ធេងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេស៧​នៅលើ​សកលលោក (ប្រទេសបុតស្វាណា កម្ពុជា ដាណឺម៉ាក  អីុស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស) ដែលបានជោគជ័យ​ជាងគេ​ក្នុងការ សម្រេចបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ ២០១៧ (៩០%​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​ដឹង​ពី​ស្ថាន​ភាព​ជំងឺអេដស៍​របស់ខ្លួន ៩០%នៃអ្នកដឹងពី​ស្ថានភាព​ជំងឺបាន​ទទួលការ​ព្យាបាល​ដោយឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង៩០% នៃ​អ្នក​បាន​ទទួល​ការ​ព្យាបាល​មាន​បន្ទុក​មេរោគ​អេដស៍​ទាប​បំផុត​នៅ​ក្នុង​ឈាម)។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាបញ្ចប់​ការចម្លង​មេរោគអេដស៍​នៅឆ្នាំ២០២៥ គឺ​មុន​ការ​ប្តេជ្ញា​ចិត្ត​របស់​ពិភព​លោក​រយៈ​ពេល​៥​ឆ្នាំ។
នៅក្នុងស្ថានភាពបច្ចុប្បន្នដែលជំនួយពីប្រភពខាងក្រៅបន្តធ្លាក់ចុះ ការផ្តល់ហិរញ្ញវត្ថុពីថវិកាជាតិបាននិងកំពុងបង្កើន។ ក្នុងនោះ យើងមាន​ការលំបាក​ក្នុងការ​ស្វែងរក​អ្នក​ជំងឺ​អេដស៍​១ម៉ឺននាក់​ដែលបាត់​មិនបាន​ចូល​ក្នុង​ប្រព័ន្ធ​ព្យាបាល ថវិកាសម្រាប់​ប្រព័ន្ធ​សុខាភិបាល​មានភាពរាយប៉ាយ មិនមានការផ្តល់ថវិកាដល់​អង្គការ​សង្គមស៊ីវិល និង​ការ​គំរាមកំហែង​ពីជំងឺ​មិនឆ្លង​ផងដែរ។ ប៉ុន្តែ យើងមានការជឿជាក់ ក្នុងការឈានទៅលុប បំបាត់ជំងឺអេដស៍​នៅឆ្នាំ២០២៥ ដោយកម្ពុជាមាននូវ ឆន្ទៈ​នយោបាយ​ដ៏​មោះ​មុត និងសមត្ថ ភាពបច្ចេកទេស សេដ្ឋកិច្ចបន្តនូវកំណើន​ដែល​មាន​នូវ​លំហថវិកា និងអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គឺ​ជាជើងឯក​ក្នុង​ការ​ធ្វើ​ចលនា​ប្រភព​ធនធាន។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខបាន ប្តេជ្ញាធ្វើឱ្យសម្រេច​នូវការ​ផ្តល់​សេវា​សុខា​ភិបាល​ជា​សកល​តាម​រយៈ​គម្រោងគាំពារ​សង្គមផងដែរ។ គោលនយោបាយ​គាំពារ​សង្គម ឆ្នាំ២០១៦-២០២៦ គឺជា​ចក្ខុវិស័យ​រយៈពេល​វែង​​ដែល​រាជ​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​ឱ្យ​មាន​ប្រព័ន្ធ​មួយ​ដែលមាន​ប្រសិទ្ធភាព និរន្តរភាព និងជាឧបករណ៍ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។
មេរៀន​ដែលជាបទ​ពិសោធន៍ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍អេដស៍នៅកម្ពុជា ដែលឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានបញ្ជាក់​ជូនសន្និសីទគឺថា ៖ ១) ការព្យាបាល និងថែទាំ​អ្នក​ជំងឺ​អេដស៍ត្រូវ​បាន​ធ្វើ​វិមជ្ឈការ ២)ជោគជ័យ​នៅក្នុងកា​រ​ផ្តល់ឱសថ​ប្រឆាំងមេរោគអេដស៍គឺបានធ្វើ​ឡើងតាមរយៈ​វិធីសាស្រ្ត​ប្រាកដ​និយម ៣) តួនាទី​របស់​អង្គការ​សង្គម​ស៊ី​វិល និងវិស័យឯកជន​គឺ​ត្រូវបាន​ធ្វើឱ្យ​មានចីរភាព និងធានា​សិទ្ធិខាង​សុខភាព និងសមធម៌ និង៤) វិធី​សាស្រ្ត​យក​មនុស្ស​ជា​ស្នូល​នៃ​បញ្ហា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​សុខា​ភិបាល​មួយ​ដែល​មានភាព​ទូលាយ (មិនទុកចោលនរណាម្នាក់)។