ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិនិត្យឡើងវិញនូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍

នាព្រឹកថ្ងៃទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ  ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើក​សិក្ខា​សាលាផ្តល់ការ​គាំទ្រលើការ​ពិនិត្យឡើងវិញ​នូវការឆ្លើយតប​ជាតិទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៤។
អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលា មាន៖

-    លោកស្រី Vladanka Andreeva នាយិការអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) នៅព្រះរាជាណាចក្រកម្ពុជា
-    លោកស្រី Christina Lau នាយិកាស្តីទីនៃទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក          ( USAID) ប្រចាំកម្ពុជា
-    លោក Yann Derriennic នាយកប្រចាំប្រទេសកម្ពុជាអង្គការ HP+ / Palladium
-    ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល
-    អស់លោក លោកស្រីតំណាងការិយាល័យសុខាភិបាល និងអប់រំ (OPHE), USAID
-    អស់លោក លោកស្រីជាទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញការជាតិ និងអន្តរជាតិ
-    និង អ្នកតំណាងប្រជាជនទទួលរងផលប៉ះពាល់នៃមេរោគអេដស៍និងជំងឺអេដស៍


ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ដែល​អញ្ជើញ​មក​ពី​វិស័យ​សុខា​ភិបាល និងមិនមែន​សុខាភិបាល រួមជាមួយអ្នក​តំណាងប្រជាជនគន្លឹះ និងជាពិសេស ចំពោះការគាំទ្រ​​ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពី អង្គការ HP+​Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS ក្នុងការរៀបចំសិក្ខា ពិនិត្យឡើងវិញនូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យ​នឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍ លើកទី៤ នៅកម្ពុជា ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកជូនអង្គសិក្ខាសាលា ថា ការពិនិត្យឡើងវិញនូវកម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់នៃវដ្តកម្មវិធី។ នេះក៏ជាទម្រង់មួយ​នៃការត្រួតពិនិត្យ​កម្មវិធី ដែល​មាន​វត្ថុបំណង ផ្តល់និង ទទួលយក នូវយោបល់ត្រឡប់លើការ​បំពេញដំណើរការ កម្មវិធី ដើម្បីទទួលបានព័ត៌មាន​ក្នុងការរៀបចំ​ផែនការ និង​កែលម្អការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ ទូលំទូលាយ និងពហុវិស័យ លើកទី៥ សម្រាប់រយៈពេល៥ឆ្នាំខាងមុខផងដែរ។

ការលុបបំបាត់ការឆ្លងរាលដាលនៃមេរោគអេដស៍ ការប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមានភាពស្មុគស្មាញ និង​ទាមទា​អោយ​មាន​ការ​ចូល​រួម​ដ៏​យូ​អង្វែង ពីសំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប និងពីគ្រប់មជ្ឈដ្ឋាន​ជាបន្តទៀត  បើទោះជា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអន្តរជាតិ​ទទួល​ស្គាល់ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន៧​នៅលើ​សកលលោក​ដែលត្រូវបានទទួលស្គាល់ថា​បានសម្រេចគោលដៅ ៩០-៩០-៩០។
បច្ចុប្បន្ន ប្រជាជនប្រមាណ ៦៧.០០០នាក់ រស់នៅជាមួយ​មេរោគអេដស៍​នៅឆ្នាំ២០១៨ ។ ក្នុងចំណោមនោះ ប្រហែលជា ៨៦%​នៃ​អ្នក​ទាំង​នោះ​បាន​ដឹង​ពី​ស្ថាន​ភាព​មេរោគ​អេដស៍​របស់​ពួកគេ ហើយប្រមាណ៩៨%នៃអ្នកដែលបានដឹងពីស្ថានភាពជំងឺអេដស៍​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​៨០%​នៃ​អ្នក​ដែល​ទទួល​បាន​ការ​ព្យាបាល​មាន​បរិមាណ​បន្ទុកមេរោគអេដស៍ក្នុងឈាមតិច។

ឯកឧត្តមបានមានប្រសាសថា ព្រះរាជាណាចក្រកម្ពុជា បានចំណាយប្រមាណ ១២០ ទៅ១៥០លានដុល្លារអាម៉េរិក ក្នុងការ​អនុវត្តយុទ្ធសាស្រ្ត​ជាតិទូលំ​ទូលាយ និង​ពហុ​វិស័យ​លើក​ទី៥។ យើងមានបញ្ហាប្រឈម​ក្នុង​ការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ គឺបានកើតឡើង ក្នុង​ស្ថានភាព​ដែល​ដៃ​គូ​អភិវឌ្ឍន៍​កាត់​បន្ថយ​ការ​គាំ​ទ្រ​ហិរញ្ញវត្ថុ​របស់​បន្តិចម្តងៗ នៅពេល​ដែល​កម្ពុជា​យើងប្តេជ្ញា​បញ្ចប់​ការរីករាលដាល​មេរោគអេដស៍ នៅឆ្នាំ២០២៥ គឺរយៈពេល៥ឆ្នាំ​លឿនជាង​ការប្តេជ្ញាចិត្តជាសកល។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនអង្គសិក្ខាសាលាថា  ការកៀងគរ រកថវិកាលើកទី៦​របស់មូល​និធិសកល ជាមួយម្ចាស់ជំនួយ និងដៃគូ​នៅ​ក្នុងកិច្ច​ប្រជុំ​ដែល​បាន​រៀបចំ​នៅ​ទីក្រុងញូវ​ដែលី ប្រទេស​ឥណ្ឌា នៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលលោកបាន​ទៅចូលរួម​ថ្មីៗនេះ ក្នុងឋានៈជា ប្រធានតំបន់​បាស៊ីហ្វិក​ខាងលិច និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិសកល​នោះ ខ្ញុំបានដឹងថា ពិតជាមានការលំបាក​ណាស់ក្នុងការអំពាវនាវ​រកប្រាក់​ប្រមាណ​ជា ១៤ ០០០ លានដុល្លារអាម៉េរិក​សម្រាប់​រយៈពេល៣ឆ្នាំ ដើម្បី​ជួយ​សង្រ្គោះ​ជីវិតមនុស្ស​១៦លាននាក់ ពីជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅទូទាំងពិភពលោក។
ឯកឧត្តមបានផ្តល់បានរំលឹកជូនអង្គសិក្ខាសាលា អំពីស្ថានភាពលំបាកនៃផ្តល់ និងទទួល​ជំនួយពី​ខាងក្រៅ ជា​ហនិភ័យ​អនាគត​ចំបង​មួយ​នៃការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​មានលទ្ធភាព​ហិរញ្ញវត្ថុ​តិចតួច​ដ៏ទៃ​ផ្សេងទៀត ដែលតម្រូវ​អោយ​យើង​ជា​ប្រទេស​សាម៉ី មាន​ភាព​ជាម្ចាស់ និងបាន​ស្នើសុំ​អោយ​អង្គសិក្ខា​សាលា​ពិភាក្សា​ស្វែង​រក​វិធីសាស្រ្ត​ដែល​កាន់​តែ​មាន​លក្ខណៈឆ្នៃប្រឌិត និងប្រកបដោយយុទ្ធសាស្រ្ត ដើម្បីគៀងគរ និង ប្រើប្រាស់នូវធនធានប្រកបដោយប្រសិទ្ធភាព។
យើង​កំពុង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​កាន់​តែច្រើនជាមួយធនធានតិចតួចដើម្បីឈានទៅសម្រេចគោលដៅជាមហិច្ឆតាជាតិរបស់យើងនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាស ពិភាក្សាជាក្រុម ពិនិត្យមើលឱ្យបានទូលាយ និងផ្តល់មតិឱ្យបានច្រើនលើបញ្ហាចំនួន៥គឺ ៖ លទ្ធផល ប្រសិទ្ធផល គណនេយ្យភាព ភាពជាដៃគូ និង ដំណាក់កាលការផ្ទេរ/ចីរភាព។