ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្វែងរក ចំណុចរួមក្នុងការដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគា កាំបូឌីយាណា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា​ស្វែងរកចំណុចរួម ក្នុងការដាក់ចេញ​វិធានការទាក់ទង​នឹងការឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជា​ណាចក្រកម្ពុជា
ឯកឧត្តមបានជំរាបរំលឹកជូន អំពីសកម្មភាពការងារ​ប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាល ក្នុងបរិបទ ដែលថវិកា​ជំនួយថយចុះ ហើយដែល​តម្រូវអោយ​រាជរដ្ឋាភិបាល ទទួលយកបន្ទុកៗ​អំរែកហិរញ្ញាវត្ថុ​កាន់តែធំឡើងៗ ជំនួសជំនួយពី​ហិរញ្ញវត្ថុពី​ខាងក្រៅប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍​បញ្ជាក់ជូនអង្គប្រជុំ បើទោះជាអន្តរជាតិ អង្គការសហប្រជាជាតិ បានកោតសសើរ ព្រះរាជាណាចក្រកម្ពុជា ថាយើង បានធ្វើតេស្តរក​ស្រាវជ្រាវអ្នកបាន​ឆ្លងរោគអេដស៍ បានផ្តល់ ការព្យាបាល អ្នករស់នៅជាមួយ​មេរោគអេដស៍ ហើយការព្យាបាល​ទទួលបាន​លទ្ធផលល្អប្រសើ ហើយនិងមានអត្រា គ្របដណ្តប់ខ្ពស់ជាង​ប្រទេសផ្សេងៗទៀតទូទាំងពិភពលោក ក៏កិច្ចការប្រយុទ្ធ​នឹងជំងឺអេដស៍ មិនមែនជាកិច្ចការ សាមញ្ញងាយស្រួល និងអាចបញ្ចប់បាន​តាមគោលដៅ​ដែលបាន​គ្រោងទុកឡើយ ប្រសិនបើ​កិច្ចការងារ​សម្រប សម្រួលពហុវិស័យ មិនទាន់អាចគាំទ្រ អោយមាន​ចរន្តជាតិមួយ​ជាប្រចាំ និងយូអង្វែង ដែលជួយគាំទ្រ ជួយតម្រង់ ទិស ជួយប្រជាពលរដ្ឋម្នាក់ៗ យុវជន អោយមានចំណេះដឹង មានសមត្ថភាព មានលទ្ធភាព ក្នុងគ្រប់ការលទេសៈ ការពារខ្លួនឯង កុំអោយឆ្លង​មេរោគអេដស៍ ឬ ចម្លងមេរោគអេដស៍​ទៅក្រុមគ្រួសារ ឬ អ្នកផ្សេងទៀត ស្របតាម ប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ចើញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន លោក លោកស្រី មន្រ្តីជំនាញ ជាតំណាងពីក្រសួងស្ថាប័ន ចូលរួមមតិ ពិភាក្សា និងសម្រេច កំណត់គោលដៅ សកម្មភាព និងយន្តការ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ  ដើម្បីយើងបន្ត សម្របសម្រួល​ប្រយុទ្ធឆ្លើយ​ទៅ​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍ ដោយមានការចូលរួម ជាដំណាក់ៗ តាម បរិបទជាក់ស្តែង ដោយយើងបែងចែក​ភារកិច្ចទទួលខុសត្រូវ ផ្តល់ការគាំទ្រ​ជូនទៅផ្នែក និង/ឬ វិស័យ ស្ថាប័ន ពាក់ព័ន្ធ ពហុវិស័យ នៅកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចដែល រាជរដ្ឋាភិបាល​បានឯកភាព​លើវិធានការ​ឆ្លើយតប​ទៅនឹង​មេរោគអេដស៍​និងជំងឺអេដស៍ ក្នងសេចក្តី​ណែនាំលេខ២១៣ ស.ជ.ណ.ស.ស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩។