ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការប្តេជ្ញាចិត្តនយោបាយ និងមគ្គុទ្ទេសក៍ភាពបានធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅ ៩០-៩០-៩០ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ហ្សឺណែវ : នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Grand Hotel Kempinsky Geneva មាន​ជំនួប​ពិភាក្សា​រវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ និងលោក Michel Sidibe អគ្គនាយកអង្គការUNAIDS។ ជំនួបពិភាក្សានេះ​ធ្វើឡើងក្នុងពេល​ដែលអង្គការ UNAIDS រៀបចំកិច្ចប្រជុំពិគ្រោះ​យោបល់​សកលស្តីពី "ការគូសវាស​ផ្លូវដើរទៅកាន់​លទ្ធផល​នៃការឆ្លើយតប​នឹងជំងឺអេដស៍​ប្រកប​ដោយចីរភាព ក្នុងយុគសម័យគោលដៅ​អភិវឌ្ឍបករកប​ដោយចីរភាព" ដែលប្រព្រឹត្តទៅ​រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៨ដល់១០ ខែមេសា។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍បានមាន​ប្រសាសន៍​ថ្លែងអំណរ​គុណអង្គការ UNAIDS ដែល​បាន​ជួយ​ដល់កម្ពុជា​ក្នុងការប្រយុទ្ធ​នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងធ្វើឱ្យសម្រេចបានគោលដៅ ៩០-៩០-៩០ (៩០%នៃអ្នកផ្ទុក មេរោគអេដស៍បាន​ដឹងពីស្ថានភាព​ជំងឺអេដស៍របស់ខ្លួន ៩០%នៃអ្នកដឹងពីស្ថានភាព​ជំងឺបានទទួល​ការព្យាបាល​ដោយឱសថប្រឆាំង​មេរោគអេដស៍ និង៩០% នៃអ្នកបាន​ទទួលការព្យាបាល​មានបន្ទុក​មេរោគអេដស៍​កម្រិត​ទាបបំផុត​​នៅក្នុងឈាម)។ ឯកឧត្តមទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូនលោក Michel Sidibe ថា កម្ពុជាបាន និងកំពុង​ដើរនៅ​លើផ្លូវដ៏​ត្រឹមត្រូវ​ឈានទៅ​បញ្ចប់អេដស៍​នៅឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា​បានប្តេជ្ញាចិត្ត​ក្នុងការបញ្ចប់អេដស៍ និងធ្វើឱ្យមានចីរភាព​ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍។ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​​នូវគោលនយោបាយ​៦ចំណុចដើម្បីធានា​ចីរភាពក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍​ជាលក្ខណៈពហុវិស័យ​ផងដែរកាល​ពីខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ហើយកាល​ពីថ្ងៃទី២៦ ខែមីនា កន្លងទៅថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង​ដើម្បីស្វែងរក​ចំណុចរួម​ក្នុងការធានា​ចីរភាព​នៃការប្រយុទ្ធ​នឹងជំងឺអេដស៍​នៅកម្ពុជា។
ជាការឆ្លើយតប លោកអគ្គនាយកអង្គការ UNAIDS បានអបអសាទរ​កម្ពុជាដែលបាន សម្រេចនូវគោលដៅ ៩០-៩០-៩០។ ជោគជ័យនេះបាន​កើតចេញពីការ បង្កើតនូវ​បរិយាកាស​មួយ​ដែលបាន​ជាប់ពាក់ព័ន្ធដ៏​ល្អប្រសើរពីរាជរដ្ឋា​ភិបាលកម្ពុជា។ កម្ពុជាក៏បានបង្ហាញ​ឱ្យឃើញ​នូវការផ្ទេរដំណាក់កាល និងវឌ្ឍនភាព។ យើងមាន​មោទនភាព​ចំពោះ​​ជោគជ័យរបស់កម្ពុជា។ ជាមួយ គ្នានេះលោកអគ្គនាយក​ក៏បានសរសើរ​លោកស្រី Vladanka Andreeva នាយកប្រចាំកម្ពុជារបស់អង្គការ UNAIDS ដែលបានប្តេជ្ញាចិត្ត​ក្នុងការងារ និងស្នើឱ្យរៀបចំវីដេអូឯកសារ​បង្ហាញពីជោគជ័យ​របស់កម្ពុជា​ដើម្បីបង្ហាញ​ដល់ប្រទេសដទៃ។
បន្ទាប់មក លោកអគ្គនាយកបានប្រគល់នូវ វិញ្ញាបនបត្រទទួលស្គាល់​នូវការប្តេជ្ញាចិត្តនយោបាយ និងមគ្គុទ្ទេសក៍ភាព ដែលរាជរដ្ឋាភិបាល​កម្ពុជាបាន​ធ្វើឱ្យសម្រេចនូវ គោលដៅ៩០-៩០-៩០ក្នុងការប្រយុទ្ធនឹង​ជំងឺអេដស៍ជូនដល់​ឯកឧត្តមទេសរដ្ឋមន្រ្តី។