ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី : ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍កើតចេញពី ការប្តេជ្ញាចិត្តខាងនយោបាយ ភាពជាដៃគូ និងការវិនិយោគដើម្បីឈានទៅបញ្ចប់អេដស៍

ហ្សឺណែវ : នៅរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Grand Hotel Kempinsky Geneva ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ អេដស៍​បានធ្វើបទ​បង្ហាញ​ផ្តល់នូវបទពិសោធន៍​ជោគជ័យ​ក្នុងការ​ប្រយុទ្ធនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​នៅកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់​សកលស្តីពី "ការគូសវាស​ផ្លូវដើរ​ទៅកាន់​លទ្ធផល​នៃការឆ្លើយតប​នឹងជំងឺអេដស៍​ប្រកបដោយ​ចីរភាព ក្នុង​យុគសម័យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព" ដែលប្រព្រឹត្ត​ទៅរយៈពេល​៣ថ្ងៃ គឺពីថ្ងៃទី ៨ ដល់១០ ខែមេសា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញ​ដែលមាន​ចំណងជើងថា "ឆ្ពោះទៅបញ្ចប់​អេដស៍នៅកម្ពុជា : អនុសាសន៍ក្នុងការ​រៀបចំខ្លួន​សម្រាប់ការ ផ្ទេរដំណាក់ កាល និងផែនទី​បង្ហាញផ្លូវ​ទៅកាន់ចីរភាព" ដល់កិច្ច ប្រជុំ។ បទបង្ហាញបាន​ធ្វើឡើង​បន្ទាប់​ពីអង្គការUNAIDS បានផ្តល់នូវវិញ្ញាបនបត្រ​ទទួលស្គាល់​នូវតួនាទី​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលប្រកប ដោយការប្តេជ្ញា​ចិត្តនយោបាយ និងមគ្គុទ្ទេសក៍ភាពក្នុងការធ្វើឱ្យ​សម្រេចគោលដៅ​៩០-៩០-៩០ (៩០%នៃអ្នកផ្ទុក មេរោគ​អេដស៍​បាន​ដឹង​ពី​ស្ថានភាព​ជំងឺអេដស៍​របស់ខ្លួន ៩០%នៃអ្នកដឹងពី​ស្ថានភាព​ជំងឺបាន​ទទួលកា​រព្យាបាល​ដោយឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង៩០% នៃ​អ្នក​បាន​ទទួល​ការ​ព្យាបាល​មាន​បន្ទុក​មេរោគអេដស៍​កម្រិត​ទាប​បំផុត​នៅក្នុងឈាម)។ ឯកឧត្តមទេសរដ្ឋមន្ត្រី​ក៏បាន​ថ្លែងទៅ កាន់កិច្ចប្រជុំថា អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ អេដស៍ជា ស្ថាប័ន​ជាតិ​ដែល​ដឹកនាំ និងសម្រប សម្រួល​ក្នុងការឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺ អេដស៍​ជាពហុវិស័យ។ គោលការណ៍​ដឹកនាំ​របស់អាជ្ញាធរគឺ វិធីសាស្ត្រផ្តោត​លើមនុស្ស ប្រសិទ្ធផល ប្រសិទ្ធភាព និងចីរភាព ជាមួយ​នឹងតួនាទី និងការ ទទួលខុសត្រូវរួមមាន : មគ្គុទ្ទេសក៍ភាព ភាពជាម្ចាស់ ភាពជាដៃគូ សម្រប​សម្រួល​ក្នុង​ការ​ធ្វើ​ចលនា​ប្រភពធនធាន (ជាមួយ​ក្រសួង ខេត្ត អង្គការ​សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការ​សង្គមស៊ីវិល)។
នៅក្នុងសេចក្តីសន្និដ្ឋាន ឯកឧត្តមទេសរដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចប់អេដស៍ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ ៦ចំណុច​ដើម្បី​ធានា​ចីរភាព​ក្នុងការ​ប្រយុទ្ធ​នឹងជំងឺ អេដស៍​ជា​លក្ខណៈ​ពហុវិស័យ​ផងដែរ​កាល​ពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ​ថ្មីៗនេះ។ ជោគជ័យ​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​កើតចេញ ពីចំណុច​សំខាន់៣គឺ ១) ការប្តេជ្ញា​ចិត្តខាង នយោបាយ ២) ភាពជាដៃគូ (រាជរដ្ឋាភិបាល​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ ប្រទេស​ម្ចាស់ជំនួយ និងអង្គការ​សង្គមស៊ីវិល) និង ៣) ការវិនិយោគ​ដើម្បីឈាន​ទៅ​បញ្ចប់អេដស៍។