ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣

នៅទីស្នាក់ការអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជម្ងឺអេដស៍ នារសៀលថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ មានប្រារព្ធពិធីសូត្រមន្ត​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ដោយមាន​ការ​អញ្ជើញ​ចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកជំទាវ ទុំ សេដ្ឋា ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីរាជការ​នៃ​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​ជម្ងឺអេដស៍ ដើម្បីសុំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ​មហាប្រសើរ ពី   ទេវតាឆ្នាំថ្មី។ បន្ទាប់ពីចប់​ពិធីសូត្រមន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ប្រសិទ្ធពរជ័យ ជូនមន្ត្រីរាជការគ្រប់ជាន់​ថ្នាក់​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជម្ងឺអេដស៍។ នាឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រីក៏បាន រំលឹកអំពី​វឌ្ឍនភាព និងលទ្ធផល​ល្អ​ប្រសើរ​នៃការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍ នាឆ្នាំកន្លងមក ថ្លែង​អំណរគុណ និងការកោត​សរសើរ ចំពោះការខិតខំ ចូលរួមអស់ពី​កម្លាំងកាយ​ចិត្តរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់​នៃអាជ្ញាធរជាតិ ជាមួយ​នឹង​ការ​ជូនពរ​ដល់ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​គ្រប់ៗរូបឲ្យបាន​ជួបប្រទះ​តែសេចក្ដីសុខ សេចក្ដីចម្រុង​ចម្រើន និង   សុភមង្គល ក្នុងឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣។