ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការពិភាក្សា​ស្វែងយល់អំពី​គុណសម្បត្តិនៃការ​ភ្ជាប់គ្នា​រវាងកម្មវិធីអេដស៍ និងរបេង ដើម្បី​ឈាន​ទៅបញ្ចប់អេដស៍​នៅឆ្នាំ២០២៥ និងរបេងនៅ​កម្ពុជានៅឆ្នាំ ២០៣០

ហ្សឺណែវ : នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការ StopTB Partnership ក្នុងអគារ Global Health Campus ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Lucica Ditiu អគ្គនាយិកាអង្គការ Stop TB Partnership។ ជំនួបពិភាក្សានេះធ្វើឡើងដើម្បី​ស្វែងយល់​អំពី​គុណសម្បត្តិ​នៃការភ្ជាប់គ្នា​រវាងកម្មវិធី​អេដស៍ និងរបេង ដើម្បី​ឈានទៅបញ្ចប់​ជំងឺអេដស៍​នៅឆ្នាំ២០២៥ និងជំងឺរបេងនៅ​កម្ពុជានៅឆ្នាំ២០៣០ ដោយមានការចូលរួម​ពីឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងប្រធាននាយកដ្ឋាន​រដ្ឋបាលនិងហិរញ្ញវត្ថុ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លោកវេជ្ជបណ្ឌិត Suvannand Sahu អគ្គនាយករង Stop TB Partnership និងលោកវេជ្ជបណ្ឌិត Jacob Creswell ប្រធានក្រុមឆ្នៃប្រឌិត និងជំនួយនៃ Stop TB Partnership។
ឯកឧត្តមទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា យើងចង់ចែករំលែក​បទពិសោធន៍​ក្នុងការប្រយុទ្ធនឹង​ជំងឺអេដស៍ ដល់ការប្រយុទ្ធនឹង​ជំងឺរបេង និងចង់សិក្សា​ថាតើ​យើងអាច​ធ្វើអ្វីបាន​ដើម្បីផ្សាភា្ជប់ និងសហការគ្នា​រវាងជំងឺទាំងពីរ។ ជាការឆ្លើយតប​លោកស្រីអគ្គនាយិកា​បានមាន ប្រសាសន៍ថា កម្ពុជាជាប្រទេសអាទិភាព អង្គការStop TB Partnership ចង់ជួយបន្ថែមទៀត។ អង្គការរបស់លោកស្រី​បានទទួលការគាំទ្រ​ថវិកាពីអង្គការ USAID ប្រទេសកាណាដា មូលនិធិហ្គេត ប្រទេសជប៉ុន និងអូស្ត្រាលី។ លោកស្រី​ចង់ឱ្យកម្មវិធី​របេង និងអេដស៍នៅ​ជាមួយគ្នា។ លោកស្រីអាចជួយ​ក្នុងការរៀបចំ​កម្មវិធីយល់ដឹង​អំពីមេរោគអេដស៍ និងជំងឺអេដស៍​ជាមួយជំងឺ របេងដោយ​មានការ​ចូលរួមពីថ្នាក់ដឹកនាំ​នយោបាយ ជនល្បីៗ សហគមន៍ និងប្រជាពលរដ្ឋ​ដើម្បីបង្កើន​ការយល់ដឹង និងការចូលរួម​ពីគ្រប់មជ្ឈដ្ឋាន និងផ្តល់ជំនួយ​បន្ថែមទៀត​ដល់កម្មវិធី​ប្រយុទ្ធនឹង​ជំងឺរបេង​នៅកម្ពុជា។ តាម រយៈ TB Reach អង្គការStop TB Partnership បាននិង​កំពុងជួយ​ដល់គម្រោង​ប្រយុទ្ធនឹង​ជំងឺរបេង​នៅកម្ពុជា​នូវថវិកា​ប្រមាណ​មួយលានដុល្លារ​ក្នុងមួយឆ្នាំ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីមាន​ប្រសាសន៍ថា កម្មវិធីប្រយុទ្ធនឹង​ជំងឺអេដស៍​នៅកម្ពុជា យើងមាន​ភ័ព្វសំណាង​ដោយមានការ​គាំទ្រនយោបាយ​ដ៏រឹងមាំ​ពីសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី។ យើងនឹងពិភាក្សា​ជាមួយស្ថាប័ន​ជំងឺរបេង ដើម្បីស្វែងរក​វិធីសហការគ្នា និងរាយ ការណ៍ជូនសម្តេចតេជោ​ដើម្បីសម្រេច។ ជាមួយគ្នានេះ បានលោកស្រីអគ្គនាយិកា​បានមានប្រសាសន៍ថា លោកស្រីនឹងធ្វើដំណើរ​ទៅកម្ពុជាដើម្បីពិភាក្សា​បន្ថែមទៀត​អំពីបញ្ហានេះ។ នៅទីបញ្ចប់ ឯកឧត្តមទេស​រដ្ឋមន្ត្រី និង​លោកស្រី​អគ្គនាយិកា​ឯកភាពគ្នា​ថានឹងស្វែងយល់​ស៊ីជម្រៅ​តទៅទៀត​អំពីវឌ្ឍនភាព​នៃកម្មវិធី​របេង និងស្វែងរកចំណុច​វិជ្ជមានដើម្បី​ផ្សាភ្ជាប់កម្មវិធី​ទាំងពីរ​ជាមួយគ្នា ក្នុងន័យឈាន​ទៅបំបាត់​ជំងឺអេដស៍​នៅឆ្នាំ ២០២៥ និងជំងឺ​របេងនៅឆ្នាំ២០៣០។