
ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំមូលនិធិ សកលប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិចលើកទី៣ នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូនូវែលហ្គីណេ ដែលនឹងប្រារព្វនៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០១៩។