
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិ ដើម្បីពិនិត្យ ពិភាក្សាលើផែនការសកម្មភាព និងផែនការថវិកា របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សំរាប់ឆ្នាំ២០២០។
វត្តមានចូលរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានអាជ្ញារធជាតិ អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រីប្រធាន នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំ ពិភាក្សាបានផ្តោតលើ កិច្ចខិតខំប្រឹងប្រែង អនុវត្តគោលនយោបាយពហុវិស័យ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ផែនការប្រតិបត្តិប្រចាំឆ្នាំ ដើម្បីសម្រេចគោលដៅនៃការបង្ការការចម្លងមេរោគអេដស៍ និងការផ្តល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋកំពុងរស់នៅជាមួយមេរោគអេដេស៍ ដោយប្រមាណតម្រូវការធនធានសំរាប់ចំណាយប្រតិបត្តិការក្នុងឆ្នាំ២០២០ ដោយអនុវត្តតាមគោលការណ៍បីមួយ
-ផែនការយុទ្ធសាស្ត្រតែមួយ
-ស្ថាប័នសម្របសម្រួលតែមួយ
-ប្រព័ន្ធតាមដានវាយតម្លៃតែមួយ ដេីម្បីឆ្ពោះទៅសម្រេចបានគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥។