
អត្ថបទដកស្រង់ ពីការបោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ី អិន អិន
(https://edition.cnn.com/2019/07/02/us/researchers-eliminated-hiv-from-mice-dna-trnd/index.html)
ក្រោយដែលបានកំចាត់មេរោគអេដស៍ ចេញពីសំណុំហ្សេណេទិក (អាដេអិន)នៃសត្វកណ្តុរដែលផ្ទុកមេរោគអេដស៍ដោយជោគជ័យ អ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមថានេះគឺជាជំហ៊ានថ្មីមួយឆ្ពោះទៅរកការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ៣៧លាននាក់អោយជាសះស្បើយជាស្ថាពរបាន។
លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្ត Nature Communications ដោយអ្នកវិទ្យាសាស្រ្តពីមហាវិទ្យាល័យវេជ្ជសាស្រ្ត Lewis Kats នៃសាកលវិទ្យាល័យ Temple និង មណ្ឌលវេជ្ជសាស្រ្តសាកលវិទ្យាល័យ Nebraska ដោយរកឃើញវិធី បំបាត់មេរោគអេដស៍ពីក្នុងខ្លូនសត្វកណ្តុរមួយចំនួនក្នុងចំណោមសត្វកណ្តុរដែលបានពិសោធន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា គ្រប់គ្រងសំណុំ ហ្សេណេទិក (Genetic editing tool) រួមផ្សំជាមួយឱសថដែល មានសកម្មភាពរាំងខ្ទប់មេរោគអេដស៍មិនអោយបំបែកខ្លួនបាន។
ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បច្ចុប្បន្ន មិនអាចកំចាត់មេរោគអេដស៍ទាំង ស្រុងបានឡើយ គ្រាន់តែអាចរាំងខ្ទប់ ការបង្កើនចំនួនមេរោគអេដស៍ប៉ុណ្ណោះ។ ការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ ត្រូវតែបន្តអស់មួយជីវិត ដើម្បីបង្អាក់ការចម្លងរាលដាល នៃមេរោគ អេដស៍។ការស្រាវជ្រាវដែលបានផ្តល់លទ្ធផល ក្នុងខែឧសភា បានស្វែងរកឃើញលទ្ធភាពនៃការបញ្ចប់ការចម្លងមេរោគអេដស៍ រវាងដៃគូររួមភេទ។
ការសាកល្បងវិធីសាស្រ្តរបស់ក្រុមអ្នកស្រាវជ្រាវលើសត្វកណ្តុរពិសោធន៍ ដែលជីវសាស្រ្តរបស់វាបានបំលែងអោយស្រឌៀងនឹងជីវសាស្រ្តមនុស្សក្នុងវិធីពិសោធន៍មួយដែលសត្វកណ្តុរទាំងនោះត្រូវបានធ្វើអោយផលិតកោសិការតេ (T cells) ដូចមនុស្សនិង ដែលអាចឆ្លងមេរោគអេដស៍បាន ។ ក្រុមអ្នកស្រាវជ្រាវបានព្យាបាលតាមវិធីសាស្រ្ត ឡេហ្សឺ ART (LASER: Long Acting Slow Effective Release ART) ដើម្បីរារាំងមេរោគមិនអោយបំបែក ខ្លួនបាន។
ក្រុមអ្នកស្រាវជ្រាវ បានកែសម្រួលអោយល្បឿននៃការបញ្ចេញបរិមាណថ្នាំARTមានសភាពយឺតរាប់សប្តាហ៍ និងដោយផ្តោតគោលដៅអោយចំជាលិការខួរឆ្អឹង អណ្តើក(spleen) ខួរក្បាល ជាទីកន្លែងដែលមេរោគអេដស៍លាក់បំបាំងខ្លួនក្នុងសភាពជាមេរោគអសកម្មប៉ុន្តែក្នុងឱកាសណាមួយមេរោគអេដស៍ទាំងនោះអាចក្លាយជាសកម្មមកវិញបាន។
ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់ឧបករណ៍ គ្រប់គ្រងសំណុំហ្សេណេទិក ហៅថា CRISPR-Cas9 ដើម្បីកំចាត់កោសិការដែលផ្ទុកមេរោគអេដស៍ ចេញពី DNA នៃសត្វកណ្តុរដែលគេពិសោធន៍។
សហអ្នកនិពន្ធ លោក Kamel Khalili បានរៀបរាប់ប្រាប់សារព័តមាន ស៊ី អិន អិន ថា តាមការពិសោធន៍នេះបានអនុញ្ញាតិអោយក្រុមអ្នកស្រាវជ្រាវ អាចសំអាតកំណាត់នៃសំណុំហ្សណេទិក ហើយយក ក្រូម៉ូសូមដែលមានមេរោគអេដស៍ចេញ។
ជាលទ្ធផលចុងក្រោយ ក្រុមអ្នកស្រាវជ្រាវបាន បានកំចាត់មេរោគអេដស៍ចេញពីក្នុងសរីរាង្គសត្វកណ្តុរចំនួន០៩ ក្នុងចំណោមសត្វកណ្តុរទាំងអស់២៣។
ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវបានអះអាងបញ្ជាក់ ថាការ ស្រាវជ្រាវខាងលើ នេះបានផ្តល់សក្ខីកម្មថា គេអាច អាចកំចាត់មេរោគអេដស៍ ចេញពីសត្វកណ្តុរដែលបានពិសោធន៍។