ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជា​អធិបតី បើកសិក្ខា​សាលា​ផ្សព្វផ្សាយ​ការអង្កេតស្តីពីការ​មាក់ងាយលើ​អ្នកផ្ទុកមេរោគអេដស៍​នៅកម្ពុជា

នាព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ​ភ្នំពេញ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជា​អធិបតី ក្នុងឱកាស​បើកសិក្ខាសាលា​ផ្សព្វផ្សាយ​ការអង្កេតស្តីពីការ​មាក់ងាយលើ អ្នក​ផ្ទុក​មេរោគ​អេដស៍​​នៅ​កម្ពុជា។

សិក្ខាសាលាត្រូវបាន​អញ្ជើញ​ចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន​រាជរដ្ឋាភិបាល តំណាង​បណ្តាញ​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​នៅកម្ពុជា (CPN+) តំណាង​អង្គការ FHI360/Linkages តំណាង​កម្មវីធីអេដស៍​នៃអង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេសកម្ពុជា តំណាង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាម៉េរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និងផ្នែកពាក់ព័ន្ធ​ផ្សេងទៀត។

គោលបំណង​ចំបងនៃ​សិក្ខាសាលា គឺផ្សព្វផ្សាយ​លទ្ធផល​ការអង្កេត​សន្ទស្សន៍​នៃការមាក់ងាយ​លើអ្នកផ្ទុក​មេរោគអេដស៍ នៅប្រទេសកម្ពុជា” ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាស រំលឹកជូន​អង្គសិក្ខា​សាលាថា ក្នុងរយៈកាល​ជាង៣០ឆ្នាំ​កន្លងទៅ មានមនុស្ស​រាប់លាន​នាក់ដែលបាន​ស្លាប់បាត់បង់​ជីវិត​ដោយសារ​ជំងឺអេដស៍​នៅលើ​សកលលោក​ទាំងមូល និងមានមនុស្ស​រាប់លាននាក់​ទៀតកំពុងតែ​តស៊ូរស់នៅយ៉ាង​ត្រដាបត្រដួស​ដោយគាត់​ទទួលរង​នូវការមាក់ងាយ ការរើសអើង និងហិង្សា​ដែលជាមូលហេតុ​ឱ្យអ្នកទាំងនោះ​ជួបប្រទះ​នូវការលំបាក​ក្នុងការ​រកសេវាថែទាំ និងព្យាបាល​សមស្រប ការស្វែងប្រាក់​ចំណូល  ចំណី​អាហារ  និងមាន​ផ្ទះសម្បែង​ស្នាក់នៅ​សមរម្យ។
ចំណែកឯនៅប្រទេសកម្ពុជា​យើងវិញ​ចាប់ពីចុង​ទសវត្សន៍ឆ្នាំ១៩៩០​មកដល់​បច្ចុប្បន្ននេះ កម្ពុជាយើងមាន​ប្រជាជនប្រមាណ ១សែននាក់ បានបាត់បង់ជីវិត​រួចទៅហើយ​ដោយសារ​មេរោគ​អេដស៍ និងជំងឺអេដស៍ និងមាន​ប្រជាជន​ប្រមាណ ៧ម៉ឺននាក់ កំពុងផ្ទុក​មេរោគអេដស៍។ ក្នុងនោះ មានអ្នកផ្ទុក និងអ្នកជំងឺ​អេដស៍ចំនួន ៦០.៦៣០នាក់ (គិតត្រឹម​ត្រីមាស​ទី២ ឆ្នាំ២០១៩) ដែលកំពុង​ទទួលសេវា​ថែទាំ និងព្យាបាល​ដោយថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ (ART) ក៏ដូចជា​ព្យាបាល​ជំងឺឱកាស​និយម​ផ្សេងៗទៀត។

ឯឧត្តម​ទេសរដ្ឋមន្រ្តី​បានបញ្ជាក់ជូន​អង្គសិក្ខា​សាលា​ជ្រាបថា កម្ពុជាយើងក៏នៅមាន​អ្នកផ្ទុកមេរោគ​អេដស៍ជាច្រើន​ដែលកំពុង​ប្រឈមនឹងការ​ខ្វះខាត​ស្បៀងអាហារ ជម្រក​ស្នាក់នៅ​សមរម្យ ព្រមទាំង​នៅមានប្រាក់​ចំណូល​កម្រិតទាប។ លើសពីនេះ ពួកគេក៏នៅ​ទទួលរងនូវការ​មាក់ងាយ និងរើសអើង ដែលជា​ឧបសគ្គក្នុងការ​ទទួលសេវា​ថែទាំ ព្យាបាល ក៏ដូចជាសេវា​សង្គមផ្សេងៗ  ដែលទាមទារ​ឱ្យយើងទាំងអស់គ្នា​ចូលរួមគ្នា​ដោះស្រាយ ដើម្បីឈានទៅ​សម្រេចការ​ប្តេជាចិត្ត​របស់រាជរដ្ឋាភិបាល ក្នុងការ​លុបបំបាត់​ជំងឺអេដស៍ តាមរយៈការ​ទិសដៅ​គោលនយោបាយ “គ្មានការ​ឆ្លងមេរោគ​អេដស៍ថ្មី” “គ្មានការរើសអើង​ទៅលើអ្នក​ផ្ទុកមេរោគ​អេដស៍ និងអ្នកជំងឺ​អេដស៍” និង “គ្មានការ​ស្លាប់ដោយសារ​ជំងឺអេដស៍” និងគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

ដោយយល់យ៉ាងច្បាស់​ពីការប្រឈម និងតម្រូវការ​ចាំបាច់នានា​ក្នុងជីវិត​របស់អ្នកផ្ទុក​មេរោគអេដស៍ និងអ្នក​ជំងឺអេដស៍ ក៏ដូចជាការ​គាំទ្រខាង​ស្មារតី ការគាំទ្រ​ពីសង្គម និងការមាន​មុខរបរ​សមរម្យផង ព្រះរាជាណាចក្រ​កម្ពុជាយើង បានរៀបចំ និងអនុម័ត ច្បាប់ស្តីពី​ការបង្ការ និងការប្រយុទ្ធទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និងជំងឺអេដស៍ និងការគិតគូរ​ព្យាបាលអ្នកជំងឺ​អេដស៍ដោយថ្នាំ​ប្រឆាំង​មេរោគអេដស៍​ជាសាធារណៈ ចាប់តាំងពីឆ្នាំ២០០២មក។
កាកបាទ​ក្រហមកម្ពុជា​ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជា​ឥស្សរជន​ឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា រួមជាមួយស្ថាប័ន​ជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ សប្បុរសជន បានផ្តល់ជំនួយ​ឧបត្ថម្ភ រួមមាន​ជំនួយ​អាហា​រូបត្ថម្ភ ថវិកា សម្ភារប្រើប្រាស់ និងផ្ទះសម្បែង​ជាដើមដល់​គ្រួសារដែលទទួល​រងផលប៉ះពាល់​ដោយសារ​មេរោគអេដស៍ និងជំងឺ​អេដស៍ បានប្រមាណជា ជាងមួយ​ភាគបី។ 
 
ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូន​អង្គសិក្ខា​សាលាថា ការតាំងចិត្ត ការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់​ជំងឺអេដស៍​ដែលជាការ​គំរាម​កំហែង​សុខភាព​សាធារណៈ​នៅឆ្នាំ២០២៥។ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មានអាណត្តិ​បញ្ចប់ការ​មាក់ងាយនិង​ការរើសអើង​ចំពោះអ្នក​ផ្ទុកមេរោគ​អេដស៍ និងក្រុម​ប្រជាជន​គន្លឹះ​ទាំងក្នុង​និងក្រៅ​កន្លែងថែទាំសុខភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាសន៍ យើងបាន​ពិនិត្យ​ឃើញថា ស្ថានភាព​នៃការមាក់ងាយ​ពីខាងក្រៅ​មានការថយចុះ​គួរឱ្យកត់​សម្គាល់។ ការរើសអើង​ក្នុងស្វែងរក និង​ទទួលបាន​អាជីព ការងារ របស់អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ ឬ ការបាត់បង់​ប្រាក់ចំណូល បានថយចុះពី ៤៦% មកត្រឹម២%។  ការបៀតបៀន​ដោយពាក្យ​សម្តី​បានថយចុះ​ពី១៤% មកត្រឹម៣% ការរើសអើង​លើប្រពន្ធ/ប្តី ឬដៃគូ បានថយចុះ​ពី៥% មកត្រឹម ២.៤% ជាដើម។  តែការមាក់ងាយ រើសអើង​ពីខាងក្នុង​វិញដោយ​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​ខ្លួនឯង  មានការថយចុះ​តិចតួច​ប៉ុណ្ណោះ។ 

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ក៏បានសំនូមពរ​អោយអង្គសិក្ខា​សាលានេះ ប្រើប្រាស់លទ្ធផល​ដែលបាន​រកឃើញនេះ ដើម្បីសហការ​គ្នាបន្តទៀត ជួយយើង​រៀបចំ​ចងក្រង ផែនការ​យុទ្ធសាស្រ្ត​ជាតិទូលំ​ទូលាយ និងពហុវិស័យ ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍​លើកទី៥  ជាពិសេសការ​បញ្ចប់ការ​មាក់ងាយ រើសអើងជាសាធារណៈ និងការ​ផ្លាស់ប្តូរ​ការប្រព្រឹត្ត​ជាលក្ខណៈ​បុគ្គល ឬស្ថាប័នផងដែរ។

អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ជឿជាក់ថា​គោលដៅ ៩៥-៩៥-៩៥ អាចសម្រេចបាន លុះត្រាណា​យើងម្នាក់ៗ​ជាបុគ្គល អនុវត្តអោយ​បានខ្ជាប់ខ្ជួន ឈប់ផ្តល់ ឈប់ចម្លង ឈប់ទទួល​មេរោគអេដស៍​ពីថ្ងៃនេះតទៅ។ ការតាំងចិត្ត​បង្ការ ឥរិយាបទនៃការ​ប្រព្រឹត្តកុំ​អោយឆ្លង​មេរោគអេដស៍ របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ជាគន្លឹះ។ រាជរដ្ឋាភិបាល បានទំនុក​បំរុង ផ្គត់ផ្គង់ ចំណាយ​ធនធាន ផ្តល់សេវាបង្ការ ថែទាំព្យាបាល ដោយទូលំទូលាយ គ្មានការរើសអើង សូម កុំការភ័យខ្លាច  កុំមាន​គំនិត​អវិជ្ជមាន​ព្រោះថា អ្នកផ្តល់សេវា​ប្រកាន់យក​ឥរិយាបថស្និទ្ធស្នាល​រាក់ទាក់​នៅគ្រប់សេវា​សាធារណៈ​ទាំងអស់។

ក្នុងនាមប្រមុខ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានអំពាវនាវ​ដល់មន្ត្រី​សុខាភិបាល អ្នកផ្តល់​សេវា​សង្គម និងស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ទាំង​ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ រួមគ្នាបញ្ចប់​ការរើសអើង​ប្រឆាំងអ្នករស់នៅ​ជាមួយ​មេរោគអេដស៍ និងក្រុម​ប្រជាជន​គន្លឹះ។ បន្តលើកំពស់​សិទ្ធិបុគ្គល និងសិទ្ធិ​ទទួលបាន​នូវសេវា​សុខាភិបាល និងសង្គម​ប្រកបដោយ​សមធម៌ ក៏ដូចជាឱកាស​ទទួលបានការងារ​ធ្វើការអប់រំ និងការចូលរួម​ពេញលេញ​ក្នុងសហគមន៍ និងក្នុងសង្គម​ជាតិ​យើង។ ការប្រឹងប្រែង​រួមគ្នានឹង​ជួយលើកតម្កើង​គុណភាព​ជីវិត​របស់អ្នក​រស់នៅ​ជាមួយ​មេរោគអេដស៍ និងក្រុម​ប្រជាជន​គន្លឹះ ដែល​អនុញ្ញាត​ឱ្យពួកគេ​សកម្មចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់ប្រទេស ដែលនេះ​ជាការ​វិនិយោគ​ក្នុងការឆ្លើយតប​មេរោគ​អេដស៍ និងជំងឺអេដស៍​របស់យើង។