ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ជួបពិភាក្សា​ការងារ​ជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai ​នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក

នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ សុខភាព​ពិភព​លោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានជម្រាបជូន​គណៈប្រតិភូ​អំពីប្រវត្តិ​សង្ខេប តួនាទី នឹងដំណើរការ​របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលជាអង្គភាព​ពហុវិស័យ និងមានបណ្តាញ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​សម្រាប់ធ្វើការងារ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមប្រធាន បានគូរ​បញ្ជាក់ថា​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានលើក​សំណើរ​តាមរយៈការ​ប្រជុំពេញអង្គ សំដៅ​លើគោល​នយោបាយ​សម្រាប់​សម្រួល​ដល់ការ​ឆ្លើយតប​និង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។ ជាក់ស្តែង​នៅខែកុម្ភៈ​ឆ្នាំ២០១៩​កន្លងទៅនេះ នាយករដ្ឋមន្រ្តី​បានអនុមត័ ស.ជ.ណ លេខ២១៣ ដែលមានសេចក្តី​សម្រេចចិត្ត​គោលនយោបាយ​៦ចំណុច ដែលមានវិសាលភាព​ក្របដណ្តប់ លើចំណុចយុទ្ធសាស្រ្ត​មួយចំនួន​ដើម្បី ធានាចីរភាព​នៃការឆ្លើយតប​នៃមេរោគអេដស៍​និងជំងឺអេដស៍ សំដៅសម្រេច​អោយបាន​នូវគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥។ អាជ្ញាធរ ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ នឹងបន្តតាមដាន​វឌ្ឍនភាពនៃការ​អនុវត្តន៍ ស.ជ.ណលេខ២១៣នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

លោកវេជ្ជបណ្ឌិត Takeshi Kasai បានកោតសរសើរ​កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​ប្រទេសកម្ពុជា ដែលបាន​សម្រេច​គោលដៅ ៩០ ៩០ ៩០ នៅឆ្នាំ២០១៧។ លោកក៏បានវាយតម្លៃ​ខ្ពស់ដល់គំនិត​ផ្តួចផ្តើម​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែល បានខ្នះខ្នែង និងរិះរក​ឱកាស​និង​មធ្យោ​បាយ​ត្រៀម​បម្រុង​អោយការ​ឆ្លើយតប និងមេរោគ​អេដស៍និង​ជំងឺអេដស៍ មានចីរភាព និងសម្រេចតាម​គោលដៅដែល​បានគ្រោងទុក។ លោកបាន​សង្កត់ធ្ងន់ថា ការធានា​ចីរភាព​ថវិកា គឺជាប្រការ​សំខាន់បំផុត​ ហើយក៏ជា​ពិសេស​​ត្រូវមានការ​ឯកភាព​គ្នារវាងដៃគូ​ពាក់ព័ន្ធ​ក្នុងការកំណត់​អាទិភាព និងការធានា​ប្រសិទ្ធិភាព នៃអន្តរាគមន៍ និងការប្រើប្រាស់​យន្តការ​សមស្រប ការអនុវត្តគម្រោង និងគោលការណ៍​ដែល​បាន​លើកឡើង។

លោកវេជ្ជបណ្ឌិត​ប្រធានអង្គការ​សុខភាពពិភពលោក ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរ​ដល់ការដឹកនាំ​របស់រាជ​រដ្ឋាភិបាល និងអាជ្ញា​ធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងការផ្តួចផ្តើម​សកម្មភាព​នានា​ដើម្បីប្រែក្លាយ​ប្រទេសកម្ពុជា ឆ្លងកាត់​អន្តរកាល ហើយ​ឈានទៅ​សម្រេច​គោលដៅ​បញ្ចប់​ការរាលដាល​ជំងឺអេដស៍​មិនឱ្យជាការ​គម្រាម​កំហែង​សុខភាព​សាធារណៈ​នៅឆ្នាំ២០២៥​ខាងមុខ។