ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​អាជ្ញាធរជាតិ​ប្រចាំខែមេសា ឆ្នាំ២០១៩

   នៅព្រឹកថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ អាជ្ញាធរជាតិ​ប្រចាំ​ខែសីហា ឆ្នាំ២០១៩ ដើម្បីធ្វើ​បច្ចុប្បន្នភាព​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ខែសីហា និងធ្វើការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ខែបន្ទាប់ ។
   វត្តមាននៅក្នុងកិច្ចប្រជុំ​នេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​អាជ្ញាធរ​ជាតិ ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន នាយកដ្ឋាន មន្រ្តីរាជការ ទាំងអស់ នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានចូលរួម។
   របៀបវរនៃអង្គប្រជុំរួមមាន៖
1.    របាយការណ៍របស់អគ្គលេខាធិការដ្ឋាន ឯកឧត្តម តែង គន្ថី អគ្គលេខាធិការ
2.    បទបង្ហាញដោយ ឯកឧត្តម ទា ផលា អនុុប្រធានអាជ្ញាធរជាតិ អំពី
a.    បច្ចុប្បន្នភាពនៃការឆ្លងរាលដាលមេរោគអេដស៍ និងការឆ្លើយតប ទូទាំងប្រទេស និងករណីខេត្តមួយចំនួន
b.    បទអន្តរាគមន៍ឆ្លើយតបនៅក្នុងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥
3.    មតិណែនាំរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ
   ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាសន៍  ថ្លែងការកោត​សសើរ​ថ្នាក់ដឹកនាំ និងមន្រ្តី​អាជ្ញាធរជាតិ​ទាំងអស់​ដែលបាន​ខិតខំបំ​ពេញ​កិច្ចការ និង​ទទួល​បាន​ជោគជ័យ​ក្នុងខែ​សីហានេះ និងបានស្នើសុំ និងក្រើនរំលឹក​ដល់ថ្នាក់​ដឹកនាំ និងមន្រ្តីទាំងអស់​ឱ្យព្យាយាម​បន្តទៀត បំពេញភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន ដោយតាមដាន​ការ​សម្រប​សម្រួល ការអនុវត្ត លទ្ធផល រកដំណោះស្រាយ ទាំងយន្តការ​បច្ចេកទេស និងគោល​នយោបាយ អន្តរស្ថាប័ន ពហុវិស័យ និងស្នើសុំ គោលការណ៍​ទៅថ្នាក់ដឹកនាំ អាជ្ញាធរជាតិ ស្របតាម ស.ជ.ណ របស់​រាជរដ្ឋាភិបាល បានកំណត់ ណែនាំ។ 
   ឯកឧត្តមប្រធាន ក៏បានរំលឹកជូន​ថ្នាក់ដឹកនាំ និងមន្រ្តី​ទាំងអស់ អោយគោរព និងពង្រឹង​វិន័យការងារ មានការ​សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួម​ចំណែក​គ្រប់កិច្ចការ​របស់​ស្ថាប័ន និងផ្តល់របាយការណ៍​ជូន​មក​ខុទ្ទកាល័យ​ឯកឧត្តមប្រធាន និងស្នើសុំ​មតិសម្រេច ឬការគាំទ្រ ពីឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិ។