ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែសីហា និងលើក ទិសដៅការងារខែកញ្ញាឆ្នាំ២០១៩

នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧  ខែកញ្ញា  ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី  សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា  អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ស្ពឺ  និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​បរសេដ្ឋ  បាន​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស​ខែសីហា និងលើក​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិក​អចិន្ត្រៃយ៍គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា  និងជាប្រធាន ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ស្ពឺ  នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​កំពង់ស្ពឺ។

បន្ទាប់មក​នៅរសៀល​ថ្ងៃដដែល  ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ដឹកនាំ​ប្រជុំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយ ការណ៍​ស្តីពីសភាព​ការណ៍​ទូទៅ ការងារគណបក្ស​ប្រចាំឆមាសទី១ និងទិសដៅ​ភារកិច្ចប្រចាំ​ឆមាសទី២ ឆ្នាំ២០១៩  របស់​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងកិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​គណបក្ស​ខែសីហា និងលើកទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការ​គណបក្ស​ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តម​បានមាន​ប្រសាសន៍ទៅ កាន់សមាជិក សមាជិកា​ទាំងអស់​នៃអង្គប្រជុំថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវយក ឈ្នះរាល់ការ បោះឆ្នោត ដើម្បីបន្តដឹកនាំ​ប្រទេស​យូរអង្វែងក្នុង គោលបំណង​សម្រេចនូវ​ក្តីបំណង​ប្រាថ្នា​ដ៏ពិសិដ្ឋ​របស់ប្រជាជន​កម្ពុជាគឺ សេចក្តីសុខ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក៏ដូចជា​សម្រេចនូវ​ទស្សន​វិស័យ​របស់ជាតិ​ដែលបាន​កំណត់ថា ធ្វើឱ្យប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេស​មានចំណូល​មធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជា​ប្រទេស​មានចំណូល​ខ្ពស់នៅ​ឆ្នាំ២០៥០។

ឯកឧត្តមក៏បាន​​បញ្ជាក់​បន្ថែមថា ដើម្បីធានា​សម្រេចបាន​នូវទិសដៅ​ខាងលើ យើងទាំងអស់ គ្នា​ដែលជា​សមាជិក​គណបក្សប្រជាជន​ត្រូវចូលរួម​ក្នុងការ​អនុវត្ត​នូវ​កម្មវិធី​គោល​នយោ​បាយ និង យុទ្ធសាស្ត្រ​របស់គណបក្ស​ឱ្យទទួល​បាន​ជោគជ័យ ដោយត្រូវ​ចុះពង្រឹង​ជួបជាប្រចាំ​ជាមួយ​សមាជិក​គណបក្ស​នៅតាម​មូលដ្ឋាន ជាពិសេស​នៅភូមិ ឃុំ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​របស់ពួក គាត់ឱ្យបាន​ទាន់ពេល ព្រោះថា​សម្លេងគាំ​ទ្រ​របស់​គណបក្ស គឺស្ថិតនៅ​ភូមិឃុំ​នោះឯង។

ឯកឧត្តមបាន​សង្កត់ធ្ងន់ថា គណបក្សស្រុក ឃុំ និងសាខា​ភូមិត្រូវ យល់ឱ្យច្បាស់នូវ​ចលនា​គំនិត​ទាំងឡាយ​ដែលនាំឱ្យ​មានភាព​វឹកវរក្នុង មូលដ្ឋាន​របស់ខ្លួន និងចូលរួម​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​វេលា និង មានប្រសិទ្ធភាព​នូវចលនា​ប្រឆាំង​ខុសច្បាប់ និងក្តីសង្ឃឹម​របស់អ្នក គាំទ្រអតីត​គណបក្ស​សង្គ្រោះជាតិ ដែលរំពឹង​ថា​គណបក្ស​របស់​ពួកគេ គាំទ្រនោះ​អាចត្រឡប់​មកវិញ។ អតីត​គណបក្ស​មួយនេះ ត្រូវបាន តុលាការ​កំពូលរំលាយ​ស្របតាម​ច្បាប់នៃព្រះរាជា​ណាចក្រកម្ពុជា​រួចទៅហើយ មិនអាច​កើតវិញ​ជាដាច់ខាត ហើយអ្នកគាំទ្រ​គណបក្ស​ដែលខុសច្បាប់ នឹងមាន ទោសដូចគ្នា​ផងដែរ​នៅពេលពួកគេ​មានសកម្មភាព​ណាមួយ​ចូលរួមគាំទ្រ​គណបក្សនេះ។

ជាការណែនាំបន្ថែម ឯកឧត្តមបាន​ឱ្យគណបក្ស​ស្រុករៀបចំ និង ពង្រឹង​រចនាសម្ព័ន្ធបក្ស​ឱ្យបានពេញលេញ​តាមលក្ខន្តិកៈ​គណបក្ស និងចូលរួម​បម្រើប្រជាជន ដើម្បី​ធ្វើឱ្យ​មានប្រក្រតី​ភាពជីវភាព សន្តិសុខប្រចាំថ្ងៃ​របស់ប្រជាជន​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ ឆ្លើយតប​នឹងសំណូមពរ​របស់ប្រជាជន​ឱ្យមាន​ប្រសិទ្ធភាព។