ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្តល់​សុពលភាព​លើសេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និង​ពហុវិស័យ​ឆ្លើយតប​មេរោគអេដស៍ និងជំងឺ​អេដស៍​លើកទី៥ សម្រាប់ឆ្នាំ ២០១៩ -២០២៣

នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើកចុងក្រោយ ដើម្បី​កសាង​ផែនការ​យុទ្ជសាស្ត្រជាតិ ក្រោមអធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង  មូលី ប្រធាន​អាជ្ញាធរជាតិ ដោយមាន​ការចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ពីរដ្ឋបាល​ថ្នាក់ក្រោមជាតិ តំណាង​ក្រុមប្រជាពលរដ្ឋ​រងគ្រោះ តំណាង​ពីដៃគូរ​អភិវឌ្ឍ តំណាង​អង្គការ​សង្គម​សុីវិល ជា​ពិសេស​វត្តមាន​ចូលរួមរបស់:
- ឯកឧត្តម ហុក គឹមចេង អគ្គនាយក​បច្ចេកទេស ក្រសួងសុខាភិបាល
- លោកស្រី   KHIN Cho WINHTIN  ទីប្រឹក្សាព័ត៌មានយុទ្ធសាស្ត្រ UNAIDS
- លោកស្រី Christina Lau មន្រ្តីជាន់ខ្ពស់​ការិយាល័យ​អប់រំ និង សុខាភិបាល នៃទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​នៃសហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា USAID

គោលបំណងនៃអង្គសិក្ខាសាលា គឺគៀងគរការចូលរួម​មតិយោបល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យបានកាន់​តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ លើសេចក្តីព្រាង​ផែនការយុទ្ធ    សាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺអេដស៍​លើកទី៥ សម្រាប់ ឆ្នាំ ២០១៩ - ២០២៣ ដែលនឹងត្រូវ​ប្រើប្រាស់​សំរាប់ដោះស្រាយ​បញ្ហានៃការឆ្លង​ការរាលដាល និងឆ្លើយតប​ទៅនឹង​ជំងឺអេដស៍ សំរាប់រយះពេល​៥ឆ្នាំខាងមុខ​គួររំលឹកថា ដំណើរការ​ចងក្រង សេចក្តីព្រាង​ផែនការ​យុទ្ធសាស្រ្តជាតិ​លើកទី៥ នេះ ត្រូវបាន​ដំណើរការ​អស់រយៈ​កាល៤ខែ​កន្លងមកហើយ ដោយមានការ​ចូលរួម​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។ ជាពិសេស​ថ្ងៃនេះ សេចក្តីព្រាង​ផែនការ​យុទ្ធសាស្រ្ត​ជាតិទី៥ ត្រូវការការ​ចូលរួម​ចំណែក​គំនិតយោបល់​បន្ថែមទៀត ពីសំណាក់  ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីធានាថា ទិសដៅ និងសកម្មភាព​នៃយុទ្ធសាស្ត្រ​នីមួយៗ មានសង្គតិភាព និងប្រទាក់​ក្រឡាគ្នា ដែលនាំឱ្យយើង អាចសម្រេចបាន​ការប្តេជ្ញាចិត្ត​របស់រាជ​រដ្ឋាភិបាល ក្នុងការ​បញ្ចប់ការ​ចម្លង​រាលដាល​មេរោគ​អេដស៍ និងការគំរាម​កំហែង នៃមេរោគ​អេដស៍ និងជំងឺ​អេដស៍ ត្រឹមឆ្នាំ​២០២៥។

ឯកឧត្តមប្រធាន បញ្ជាក់រំលឹកថា  កម្ពុជាយើង​បានធ្វើដំណើរ​លើផ្លូវដ៏វែងឆ្ងាយ​ប្រយុទ្ធ ប្រឈមដោះស្រាយការ​រាតត្បាត​នៃមេរោគ​អេដស៍។ គោលបំណង ឆន្ទៈ​ដ៏មុតមាំ​អមដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នាដោយ​ច្បាស់លាស់ ជាមួយការចូលរួម​ចំណែក​របស់អ្នកផ្ទុក​មេរោគ​អេដស៍ ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់  និងអង្គការ​សង្គម​ស៊ីវិល បានជំរុញ​ឱ្យយើងអាច​ប្រយុទ្ធទប់ស្កាត់​ការចម្លង​រាលដាល​មេរោគ​អេដស៍។
សង្គ្រាមប្រយុទ្ធនឹង​ការចម្លងមេរោគ​អេដស៍ អស់រយៈពេល​៣ទសវត្ស​កន្លងនេះ កម្ពុជាបាន​ទទួល​កិត្តិយស ជ័យលាភី​ផ្ដល់ដោយអង្គការ​សហប្រជាជាតិ​ម្ដងក្នុងឆ្នាំ ២០១០ ដោយ​កម្ពុជាបាន​សម្រេចគោល​ដៅអភិវឌ្ឍ​សហសវត្សរ៍ និងបានទទួល​ម្ដងទៀត​នៅឆ្នាំ២០១៧ ពេលដែល​កម្ពុជា​ត្រូវបានវាយ​តម្លៃថា បានសម្រេចគោល ដៅ ៩០-៩០-៩០ ជាមួយ​ប្រទេស៦ ផ្សេងទៀត​នៅក្នុងពិភពលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម​ទេរដ្ឋមន្ត្រី ក៏បានសម្ដែងនូវ​ឧបការគុណ​ដ៏ជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជ​រដ្ឋាភិបាល​កម្ពុជា ដែលមានមាគ៌ា​ដឹកនាំ​ដ៏ឈ្លាសវៃ ភ្លឺថ្លា ប្រកបដោយ​គតិបណ្ឌិត និងមុតមាំគាំទ្រ​ជំរុញលើក​ទឹកចិត្ត      ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាព​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គម​ស៊ីវិល ប្រជាពលរដ្ឋរស់នៅ​ជាមួយ​មេរោគអេដស៍ ឱ្យចូលរួមគ្នា​ជាចលនា​ជាតិតែមួយ ដើម្បី​សង្រ្គោះអាយុ​ជីវិតមនុស្ស​ប្រហែលជាង១លាននាក់ពីការ​ឆ្លងមេរោគ​អេដស៍ និងប្រមាណ​៦០ម៉ឺននាក់ ពីការស្លាប់ដោយសារ​ជំងឺអេដស៍។ ការកាត់​បន្ថយការ​ឆ្លងមេរោគ​អេដស៍ និង បញ្ចៀសការស្លាប់​ដោយសារ​ជំងឺអេដស៍នេះ គឺជាការរួម​ចំណែកមួយ​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយដែលអាច​និយាយបានថា នេះជាការ​វិនិយោគ​របស់យើង​ទាំងអស់គ្នា។

ឯកឧត្តម ក៏បានបញ្ជាក់រំលឹង​អង្គសិក្ខាសាលា ថា ការប្រយុទ្ធ​ប្រឆាំង និងការឆ្លងរាលដាល​នៃមេរោគអេដស៍​របស់យើងមិន​ទាន់ចប់ឡើយ មានភស្តុតាង បញ្ជាក់ថា​ការរាតត្បាត​មេរោគអេដស៍​កំពុងតែស្ថិតនៅ​ជាការគំរាម​កំហែង​ដល់សុខភាពសាធារណៈ​របស់យើង​នៅឡើយ។

យើងត្រូវចងចាំថា​តាំងពីឆ្នាំ១៩៩០ មកយើងបានបាត់បង់​ពលរដ្ឋកម្ពុជា​យើងប្រមាណ​ជាង១០ម៉ឺននាក់ ដោយសារ​ជំងឺអេដស៍។ បច្ចុប្បន្ននេះ យើងប៉ាន់ស្មានថា​មានអ្នក​កំពុងរស់នៅ​ជាមួយ​មេរោគអេដស៍​ប្រហែល ៧៣.០០០នាក់។ បើទោះជាចំនួនករណីឆ្លងថ្មី​បានថយចុះគួរ​ឱ្យកត់​សម្គាល់ក្ដី សក្ខីកម្មទិន្នន័យ​បានបង្ហាញថា ការចម្លង​កើនឡើង​ក្នុងចំណោម​យុវជន និងក្រុមបុរស​រួមភេទ​ជាមួយបុរស ។ អ្នកផ្ទុក​មេរោគអេដស៍​ប្រហែលជា​មួយម៉ឺននាក់មិនទាន់បាន​មកទទួល​សេវាព្យាបាល។ អ្នកជំងឺ២.០០០នាក់ បានចាកចេញ​ពីការព្យាបាល។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​យើងត្រូវពន្លឿន​ការអនុវត្ត​ផែនការយុទ្ធសាស្រ្ត​របស់យើង​ជាមួយយុទ្ធសាស្រ្ត​លំអិត ដោយ​ផ្អែកលើ​បទពិសោធន៍​បីទសវត្ស​កន្លងមក​យើងត្រូវ​បន្តយុទ្ធសាស្រ្ត​រួបរួម ចូលរួមដ៏សកម្ម​របស់យើង​ទាំងអស់គ្នា។

ឯមឧត្តមទេសរដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណ​ជូនដល់ សម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​ឥស្សរជន​ឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាព​ជាអ្នកដឹកនាំ​ប្រចាំ​តំបន់អាស៊ី-​ប៉ាស៊ីហ្រ្វិក ឆ្លើយតប​មេរោគអេដស៍​ជំងឺអេដស៍ និងការអភិវឌ្ឍ​នៅកម្ពុជា ដោយសារ​មគ្គុទេស​ក៍របស់ សម្ដេចកិត្តិបណ្ឌិត កាកបាទ​ក្រហម​កម្ពុជា​មិនគ្រាន់តែ​បង្ហាញនូវ​កាយវិការ​មនុស្សធម៌ និងការដឹងឮ​ប៉ុណ្ណោះទេ តែជាសកម្មភាព​ជាក់ស្តែងឆ្លើយតប​ទៅនឹងទុក្ខលំបាក ការការពារសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងមានជីវិត​សមរម្យ នៃក្រុមគ្រួសារ​អ្នកផ្ទុក​មេរោគអេដស៍ អ្នកជំងឺ​អេដស៍ ភាពក្រីក្រ និងលំបាក​លំបិន​របស់​ប្រជាជន​ទូទៅ។

រាជរដ្ឋាភិបាល  បានប្តេជ្ញាចិត្ត ដឹកនាំ គាំទ្រ សម្រេចគោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព បានផ្ដល់ឱកាស ធំធេង​ដោះស្រាយ​ជាចាំបាច់ តម្រូវការ​ផ្លាស់ប្ដូរ​សង្គម សេដ្ឋកិច្ច និងរចនា​សម្ព័ន្ធ ដើម្បីលុបបំបាត់​ការចម្លង​មេរោគ​អេដស៍។

ឯកឧត្តមប្រធាន  បានអំពាវនាវ​កិច្ចសហការ​អភិវឌ្ឍន៍ គាំទ្រវិស័យ​ទៅវិញ​ទៅមក ដោះស្រាយ​បញ្ហាសុខមាលភាព​សង្គម តាមរយៈ​ប្រព័ន្ធដ៏​ស្វាហាប់​ចូលរួម​ពីគ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ នៃ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤ ដែលក្រសួង ស្ថាប័ន អង្គភាពរដ្ឋ​ទាំងអស់​បំពេញ​តួនាទី ភារកិច្ច សហការ សម្រប​សម្រួល​ដោយជិតស្និទ្ធ ដើម្បី​ចូលរួម​សម្រេច​បេសកកម្ម និងទិសដៅ​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​នីតិកាលទី៦ នៃរដ្ឋសភា និងឆ្លើយតប​ដោយមាន​ប្រសិទ្ធភាព ទៅនិង​តម្រូវការ និងក្ដីបារម្ភ​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំនូពរ និងលើក​ទឹកចិត្ត  ឯកឧត្តម លោកជំទាវ លោក លោកស្រី    និង   អង្គសិក្ខាសាលា​ទាំងមូល ធ្វើការពិនិត្យ ពិភាក្សា​ផ្តល់ជាធាតុ​ចូលប្រកប​ដោយស្មារតីទទួល​ខុសត្រូវខ្ពស់​បន្ថែម ទៅលើយុទ្ធសាស្ត្រ​និមួយៗ​ខាងក្រោម ដើម្បីធ្វើឱ្យ​សេចក្តីព្រាង​ផែនការយុទ្ធសាស្ត្រជាតិ​ទូលំទូលាយ ​និងពហុវិស័យ​ឆ្លើយតប​មេរោគ​អេដស៍និង​ជំងឺអេដស៍​លើកទី៥ សម្រាប់​ឆ្នាំ២០១៩ - ២០២៣ អាចយកទៅ​អនុម័ត​ជាផ្លូវការ​ក្នុងកិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​លើកទី២ ឆ្នាំ២០១៩ ដែលនឹង​ប្រព្រឹត្តទៅ​នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យឆ្លើយតប​មេរោគអេដស៍​និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ២០១៩ - ២០២៣ មានបួន​យុទ្ធសាស្ត្រ រួមជាមួយ​នឹងការរៀបចំ​អនុវត្ត និងការត្រួត​ពិនិត្យ និងវាយតម្លៃ ផងដែរ៖
យុទ្ធសាស្រ្តទី១៖ ផ្ដល់សេវាទូលំ​ទូលាយលើការ​បង្ការ ថែទាំ ព្យាបាល និងការគាំទ្រ​តាមរយៈ​វិធីសាស្ត្រ​ពហុវិស័យ
យុទ្ធសាស្រ្តទី២៖ សមាហរណ៍កម្មការឆ្លើយតប​មេរោគ​អេដស៍ និងជំងឺអេដស៍​នៅក្នុងប្រព័ន្ធ​សុខាភិបាល និងវិស័យ​ក្រៅពី​សុខាភិបាល
យុទ្ធសាស្រ្តទី៣៖   ពង្រីកការគ្រប់ដណ្ដប់​នៃសេវាគាំពារ​សង្គម និងលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ផ្នែកច្បាប់ និងសង្គម 
យុទ្ធសាស្រ្តទី៤៖   បង្កើនការផ្គត់ផ្គង់​មូនិធិរាជរដ្ឋា​ភិបាលអោយ​បាន៥០% នៃតម្រូវការ និងបែង​ចែកផ្ដល់ជូន ថវិការដ្ឋមួយ​ចំណែកទៅ​អង្គការសង្គម​ស៊ីវិល។