
ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមទេរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជេីញជាអធិបតី ក្នុងវេទិកាសាធារណៈដេីម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាល នៅវត្តចាស់ ស្រុកបសេដ្ឋ ដោយមានប្រជាជនចំនួន៤៥០នាក់ អញ្ជេីញមកពីឃុំចំនួន៣ គឺ ឃុំបសេដ្ឋ ឃុំព្រះខែ និងឃុំផុង។
នាឱកាសនោះ ក្រោយការស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅរបស់ស្រុក ដែលរាយការណ៍ដោយ លោក ឈឺន សុធន អភិបាលនៃអគណៈអភិបាលស្រុកបសេដ្ឋរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍសេដ្ឋកិច្ចលេីគ្រប់វិស័យ និងលេីគ្រប់ហេដ្ឋា រចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្សារ ស្ពាន ផ្លូវថ្នល់ធំៗខ្វាត់ខ្វែងទូទាំងផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងសតវត្សរ៍កន្លងមក ។
ការវិនិយោគពីក្នុង និងក្រៅប្រទេសត្រូវបានបេីកទូលាយ ជំរុញលេីកទឹកចិត្ត ដេីម្បីផ្តល់ការងារជូនប្រជាជន ជាពិសេសក្មួយៗយុវជន កម្មករ កម្មការិនីរោងចក្រទូទាំងប្រទេស បានទទួលការតម្លេីងប្រាក់ខែជារៀងរាល់ឆ្នាំ ដោយឡែកនៅស្រុកបសេដ្ឋ ដែលមានកម្មករ កម្មការិនីចំនួនប្រមាណ ៣១.០០០នាក់ ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៧៤.៤០០.០០០ ដុល្លារអាមេរិកក្នុង មួយឆ្នាំ ដែលជាចំនួនដ៏ច្រេីន ចូលរួមដល់ការអភិវឌ្ឍ និងធ្វេីឱ្យជីវភាពប្រជាជននៅស្រុកបសេដ្ឋ កាន់តែមានធូរធាររីកចម្រេីនពីមួយឆ្នាំ ទៅមួយឆ្នាំ។ លេីសពីនេះទៀត រាជរដ្ឋាភិបាលក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន បានបង្កេីនប្រាក់ខែមន្ត្រីរាការ ស៊ីវិល យោធា នគរបាល ជារៀងរាល់ឆ្នាំ ដែលមកដល់បច្ចុប្បន្នទទួលបាន ប្រាក់ខែទាបបំផុត១.០០០.០០០រៀល។ ប្រព័ន្ធគាំពារសង្គម ត្រូវបានបង្កេីត កាត់បន្ថយការចំណាយ និងលេីកម្រិតជីវភាពតាមរយៈការផ្តល់ជូន បណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដល់មន្ត្រីរាជការស៊ីវិល មន្ត្រីចូលនិវត្តន៍ អតីតយុទ្ធជន កម្មករ កម្មការិនី ដេីម្បីទទួលបានសេវា ពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតប្រាក់ ហេីយស្ត្រីក្រីក្រមានផ្ទៃពោះ បានឧបត្ថម្ភសាច់ប្រាក់។
បន្ទាប់ពីបានស្តាប់ សំណូមពរជាច្រេីន ដែលលេីកឡេីងទាក់ទងនឹងបញ្ហាឡានដឹកដី ប្រឡាយទឹក អគ្គីសនី ការធ្វេីលិខិតបញ្ជាក់ផ្សេងៗ របស់ប្រជាជន ក្នុងវេទិការរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជេីញ អភិបាលនៃអភិបាលស្រុកបរសេដ្ឋ តំណាងការិយាល័យជំនាញពាក់ព័ន្ធ ឆ្លេីយបំភ្លឺ និងដោះស្រាយក្នុងដែនសមត្ថកិច្ចនីមួយ។ ចំពោះបញ្ហាធំៗ ដែលមិនអាចដោះស្រាយនៅថ្នាក់ស្រុក ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងលេីកសំណូមពរបន្តទៅ ថ្នាក់ខេត្ត និងក្រសួងស្ថាប័ន ពាក់ព័ន្ធ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការពាក់ព័ន្ធនៅស្រុកបសេដ្ឋ ត្រូវយកចិត្តទុកដាក់បំពេញការងារ ផ្តល់សេវាសាធារណៈឱ្យបានល្អដល់ប្រជាជន ចៀសវាងដាច់ខាតនូវអំពេីអសកម្មផ្សេងៗ តាមអភិក្រមរបស់រាជរដ្ឋាភិបាល "ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់"។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខសន្តិភាព និងកាអភិវឌ្ឋប្រទេស និងមិនត្រូវជឿតាមការញុះញុងពួកអគតិទាំងឡាយ ដែលនាំប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ និងសង្គ្រាម សាជាថ្មី។