
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ក្នុងឱកាសខួបទី៧ នៃការសោយទីវង្គត របស់អតីតព្រះមហាក្សត្យ ទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា។