ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

លទ្ធផល​នៃសន្និសីទ រៃអង្គាសថវិកា​សំរាប់​មូលនិធិសាកល​ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង​ដែល ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី បាន​អញ្ជើញ​ចូលរួម

លទ្ធផលនៃសន្និសីទ រៃអង្គាសថវិកាលើកទី៦ សំរាប់​មូលនិធិ​សាកល ពីថ្ងៃទី៩ - ១០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង​លីយ៉ុង ប្រទេស​បារាំង ដែល​ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់ របស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អញ្ជើញ​ទៅចូលរួម គឺបាន​ប្រកាស​នៅថ្ងៃទី២ នៃសន្និសីទ។ នៅថ្ងៃ​រៃអង្គាស​ថវិកានោះ ចាប់ពីម៉ោង ៩ព្រឹក ឯកឧត្តម​ប្រធានាធិបតី​បារាំង Emanuel Macron បានលើក​ឡើងនូវ​កិច្ចប្រឹងប្រែង​ជាសកល​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ជាមួយគ្នានោះ ឯកឧត្តម​ប្រធានាធិបតី​ក៏ស្នើឱ្យ​ប្រទេស​ទាំងអស់ ដែលមានវត្ត​មានក្នុង​សន្និសីទ ចូលរួម​ជាថវិកា​ឱ្យបាន​ទៅតាមការ​គ្រោងទុកគឺចំនួន ១៤ប៊ីលានដុល្លារ។ ឯកឧត្តម​បាន​បញ្ជាក់ថា បើយើង​រៃអង្គាស​ថវិកា​មិនបាន ១៤ប៊ីលានដុល្លារទេ គ្មាន​នរណា​ម្នាក់​អាចចេញ​ពីបន្ទប់​ប្រជុំ​បានឡើយ។ កិច្ចប្រជុំ​បន្តដោយគ្មាន​ការឈប់​សម្រាក​រហូតដល់​ម៉ោង ៣៖៣០នាទីរសៀល។ នៅក្នុង​ការសរុប​ថវិកា​ឯកឧត្តម​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ថា​ការ​រៃអង្គាស​ថវិកា​បានចំនួន ១៣,៨ប៊ីលាន ដុល្លារ គឺខ្វះ​២០០លាន​ដុល្លារ។ បន្ទាប់មក​លោក ប៊ីល ហ្គេត បានសន្យា​បន្ថែម​ថវិកា ៦០លានដុល្លារ ឯលោក​ប្រធានាធិបតី​បារាំង​បន្ថែម ៦០លានដុល្លារ​ទៀត។ ដូច្នេះ នៅខ្វះ​៨០លាន​ដុល្លារ។ បន្ទាប់ពីបិទ​អង្គប្រជុំ លោក ប៊ីល ហ្គេត និងលោក បូណូ (Bono) អ្នក​ចម្រៀង​ដ៏ល្បី​ឈ្មោះ​បានសម្រេច​ជួយ​បន្ថែម​ថវិកាចំនួន ១០០លានដុល្លារ។ ជាលទ្ធផល​ចុងក្រោយ សន្និសីទ​រៃអង្គាសថវិកា​នេះបាន​ទទួល​ជោគជ័យ ដោយបាន​ទទួលនូវ​ការសន្យា​ថវិកា​ចំនួន ១៤,០២ប៊ីលានដុល្លារ។ ក្នុងនោះប្រទេស និងសប្បុរសជនធំៗរួមមាន ៖
1.  សហរដ្ឋអាម៉េរិក ចំនួន៤,៦៨០ ប៊ីលានដុល្លារ
2.  អង់គ្លេស ១,៧១៦ប៊ីលានដុល្លារ
3.  បារាំង ១,៤២៩ប៊ីលានដុល្លារ
4.  អាល្លឺម៉ង់ ១,១០២ប៊ីលានដុល្លារ
5.  ជប៉ុន ៨៤០លានដុល្លារ
6.  លោក ប៊ីល ហ្គេត ៧៦០លានដុល្លារ
7.  កាណាដា ៦៩៩លានដុល្លារ
8.  សហភាពអឺរ៉ុប ៦០៦លានដុល្លារ។