ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានទទួល​ជួបពិភាក្សា​ការងារ ជាមួយលោកស្រី CHRISTINA LAU ប្រធាន​ការិយាល័យ​សុខាភិបាល និងអប់រំ នៃ​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា

នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លោកស្រី CHRISTINA LAU ប្រធាន​ការិយាល័យ​សុខាភិបាល និង អប់រំ នៃទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ សហរដ្ឋ​អាមេរិក ប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា បានអញ្ជើញ​ជួប​ពិភាក្សា​​ការងារ និងជំរាប​លា ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ខណៈ​លោកស្រី​បញ្ចប់​អណត្តិ​ការងារ​នៅព្រះរាជា​ណាចក្រកម្ពុជា ។

លោកស្រី CHRISTINA LAU បាន​ជំរាប​លា ឯកឧត្តម​ទេសរដ្ឋមន្រ្តី ខណៈ​លោកស្រី​បានបញ្ចប់​បេសកកម្ម​នៅកម្ពុជា។ លោកស្រី បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ ជូន​ឯ​កឧត្តម​ទេសរដ្ឋមន្រ្តី ដែលបាន​គាំទ្រ និងបាន​ផ្តល់កិច្ច​សហការ​យ៉ាងជិតស្និត ជាមួយ​លោកស្រី និងទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក នៅព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ប្រយុទ្ធនឹង​ការចម្លង​រាលដាល​មេរោគអេដស៍ នឹងឆ្លើយតប​ទៅនឹង​ជំងឺអេដស៍ ក៏ដូចជា​ការបំពេញ​ភារកិច្ច​របស់​លោកស្រី ជាសមាជិក​គណៈកម្មាធិការ​សម្រប​សម្រួល​គម្រោង​កម្មវិធី​មូលនិធិសកល​ប្រយុទ្ធនឹង​ជំងឺអេដស៍ ជំងឺរបេង និងជំងឺ​គ្រុនចាញ់ នៅកម្ពុជា និងក្នុងនាម​ជាសហប្រធាន​ក្រុមការងារ​បច្ចេកទេស​ប្រយុទ្ធនឹង​ជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនលោកស្រី និងទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក ដែលបាន​ផ្តល់ជំនួយ​ដល់កម្ពុជា​ទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និងផ្តល់កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ យ៉ាងជិតស្និត​បំផុត​ជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ ស្នើសុំលោកស្រី និងសហការី​ទទួលការងារ​បន្តពីលោកស្រី សូមបន្ត​ផ្តល់ជំនួយ និងគាំទ្រ​កម្ពុជា​អោយបានខ្លាំងក្លា​ជាបន្តទៀត បើទោះ​ជាកម្ពុជា​បានទទួល​ជោគជ័យធំៗ និងមានការ​កោតសសើរ​ពីអង្គការ​សហប្រជាជាតិ និងដៃគូ​អភិវឌ្ឍ នាពេលកន្លង​មកនេះក្តី ពីព្រោះ មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅតែជា​ជំងឺគម្រាម​កំហែង​ដល់សុខមាលភាព និង អាយុជីវិត​ប្រជាជន​កម្ពុជានៅឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជូនពរ លោកស្រី CHRISTINA LAU ឲ្យទទួល​បានជោគជ័យ​បន្ថែមទៀត​ក្នុងភារកិច្ចថ្មី​របស់​លោកស្រី។