ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជា​អធិបតី ក្នុង​ពីធីបើក វេទិកា​ពិភាក្សា “លើក​កម្ពស់​ក្មេងស្រី ដើម្បី​អនាគត​ភ្លឺស្វាង”

នាព្រឹកថ្ងៃព្រហសត្បិ៍  ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន អញ្ជើញជា​គណៈអធិបតី​ក្នុងវេទិកា​ពិភាក្សា ’’លើកកម្ពស់​ក្មេងស្រី ដើម្បី​អនាគត​ភ្លឺស្វាង’’ ដែល​ប្រារព្ធ​ធ្វើឡើង​នៅសណ្ឋាគារ​សុខា​ភ្នំពេញ។

សមាសភាពអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា រួមមាន អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការ​នារី  តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​ដូចជា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AIDS Healthcare Foundation)  អង្គការ UNWOMEN  និង ក្មេងស្រី​៤៩ នាក់ ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំ ដល់​២៤ឆ្នាំ ធ្លាប់បាន​បម្រើការងារ​នៅសេវ៉ា​កម្សាន្ត (EW) ក្មេងស្រីរង​គ្រោះដោយ​ជំងឺអេដស៍ (PLHIV) និងក្មេង​ស្រីមក​ពីសហគមន៍​ក្នុងក្រុង​ភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ ទៅកាន់​អង្គពីធី​បានជ្រាបថា ភាពងាយ​រងគ្រោះ របស់ក្មេងស្រី និងយុវវ័យជានារី ក្នុងការ​ឆ្លង​មេរោគ​អេដស៍ ជាបញ្ហា​ចំបង​មួយ​ក្នុងស្ថានភាព​ដែលយើង បាននិង​កំពុងជួប និងត្រូវរួបរួម​គ្នាដោះស្រាយ។ យោងតាម​លទ្ធផល​នៃការ​អង្កេត​ប្រជាសាស្រ្ត និងសុខភាព​កម្ពុជា​ឆ្នាំ២០១៤ បាន​បង្ហាញ​ថា ៖
•  ស្រ្តី និងក្មេងស្រីដែលមានអាយុ១៥ឆ្នាំឡើងទៅ​ដែលធ្លាប់​ទទួល​រងនូវ អំពើហិង្សា​លើរាងកាយ ផ្លូវភេទ ឬ ផ្លូវចិត្ត ពីដៃគូ​បច្ចុប្បន្ន ឬ អតីត​ក្នុងរយៈពេល​១២ខែ​ចុងក្រោយ​មាន ៣០,៨%។
•  ស្រ្តី និងក្មេងស្រីដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរង នូវ អំពើហិង្សា លើរាងកាយ​ពីដៃគូ​បច្ចុប្បន្ន ឬអតីតក្នុង​រយៈពេល១២ខែ​ចុងក្រោយ មាន១៧,៩%។
•  ស្រ្តី និងក្មេងស្រីដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរងនូវ​អំពើហិង្សា ផ្លូវចិត្តពីដៃគូ​បច្ចុប្បន្ន ឬអតីត​ក្នុង​រយៈពេល១២ខែ​ចុងក្រោយ​មាន២៤,៨%។
•  ស្រ្តី និងក្មេងស្រីដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរង នូវអំពើ​ហិង្សាផ្លូវភេទ ពីដៃគូ​បច្ចុប្បន្ន ឬអតីតក្នុង​រយៈពេល១២ខែ​ចុងក្រោយ​មាន៥,៥%។
លើសពីនេះទៀត យើងមិនដឹងថាក្នុងចំណោមអ្នកដែលបាត់បង់​ជីវិតប្រមាណ​១០០.០០០ នាក់ ដោយសារ​ជំងឺអេដស៍ ចាប់ពីទសវត្សរ៍ ឆ្នាំ១៩៩០ និងក្នុង​ចំណោម​ប្រជាជន​ប្រមាណ ៧៣.០០០​ដែលកំពុងតែ​រស់នៅ​ជាមួយ​មេរោគអេដស៍​នោះ មានយុវតី​ប៉ុន្មាននាក់ បានទទួលរងនូវ​អំពើហិង្សា​លើរាង​កាយ ផ្លូវភេទ ឬ ផ្លូវចិត្តពី​ដៃគូបច្ចុប្បន្ន ឬ អតីត​ដៃគូនោះ​ដែរទេ។ ក្រៅពីសម្ពាធ​ដោយផ្ទាល់ នៅមាន​សម្ពាធ​ដោយប្រយោល​ដែលធ្វើ​ឲ្យក្មេងស្រី និង ស្រ្តីមាន​ការប្រឈម​នឹងមេរោគ​អេដស៍។ ឧទាហរណ៍ បច្ចុប្បន្ននេះ​មានស្រ្តីប្រមាណ​ជាង៣ម៉ឺននាក់​ដែលកំពុង​ធ្វើការនៅ ក្នុងសេវា​កម្សាន្តសប្បាយ​ដែលអត្រា​ផ្ទុកមេរោគ​អេដស៍ មាន២,៣%ក្នុង​ឆ្នាំ២០១៦។ ប៉ុន្តែ ស្រ្តី​ឯករាជ្យ​មាន អត្រា​ផ្ទុកមេរក​អេដស៍រហូត​ដល់១១,៨៥%។ កម្រិតប្រើប្រាស់​ស្រោម​អនាម័យ ជាមួយ​ភ្ញៀវមាន ៨៦% ប៉ុន្តែជាមួយ​ដៃគូទៀងទាត់​មានត្រឹមតែ​២៧%ប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍​រំលឹក ថា ភាពងាយ​រងគ្រោះ របស់ក្មេងស្រី និង យុវតី ទូទៅក្នុងយុគសម័យ​បច្ចេកវិទ្យា និងបណ្តាញ​ទំនាក់ទំនង​សង្គម​ទូលំទូលាយ ជាពិសេស​ក្រុមស្ត្រី​បម្រើការងារ​នៅក្នុងសេវា​កំសាន្ត​សប្បាយ ស្រ្តីងាយ​រងគ្រោះ គឺជាអ្វីដែល សាម៉ីខ្លួន​ជាយុវជន អាណា​ព្យាបាល ក្រុមគ្រួសារ ស្ថាប័ន គ្រឹស្ថាន​អប់រំ វិស័យ​ឯកជន អាជ្ញាធរ​មានសមត្ថកិច្ច និងសង្គម​ស៊ីវិល ត្រូវចូលរួម​ចំណែក​បន្ថែមទៀត បង្ការ និង ដោះស្រាយ​ភាពប្រឈម​របស់ក្មេងស្រី និងយុវតី ខណៈ​ដែល​យើងទាំង​អស់គ្នា​ប្តេជ្ញាចិត្ត​ចូលរួម​សម្រេច​គោលដៅ​របស់រាជ​រដ្ឋាភិបាល ក្នុងការ​ឈានឆ្ពោះទៅរក​ការបញ្ចប់​ការចម្លង មេរោគ​អេដស៍ ត្រឹមឆ្នាំ ២០២៥។
ក្នុងវេទិកានេះ ឯកឧត្តម​បានស្នើសុំចែករំលែក​ព័ត៌មាន មានការយល់ដឹង​អំពីបញ្ហាកាន់​តែទូលំ​ទូលាយ តែប្រកាន់​ខ្ជាប់ការគោរព​សិទ្ធបុគ្គល សិទ្ធកុមារ សិទ្ធស្រ្តី ឧទាហរណ៍ ដូចជារូបថត អត្តសញ្ញាណ​បុគ្គល ដែលមាន​ការប៉ះពាល់​បូរណភាព​រាងកាយស្រ្តី និងសេចក្តី​ថ្លៃថ្នូ​របស់មនុស្ស ជាពិសេស​ជនរងគ្រោះ​ជាអនិតិជន។ តាមរយៈ​បទពិសោធន៍ អំពីបញ្ហា​ទាំងឡាយ​ដែលពួកគេ​បានជួបប្រទះ យើងនឹង​មានគំនិត យោបល់​កាន់តែ សមស្រប​ឆ្លើយតបទៅនឹង​បញ្ហាពាក់ព័ន្ធ​ទាំងនេះ ហើយគៀងគរ​អោយមានការ​ចូលរួម ផ្តល់យោបល់ ស្វែករក​ដំណោះស្រាយ​មានប្រសិទ្ធភាព​បន្ថែមទៀត ដែលអាច​ជួយ​អោយក្មួយៗ និងយុវតី យល់ដឹង ស្គាល់​បញ្ហា​ដែលវ័យ​របស់ខ្លួន​បានជួប​ប្រទះ និងមានសមត្ថភាព​ការពារខ្លួន ឬ រកជំនួយ​ដើម្បីការពារខ្លួន ក៏ដូចជា​លើកស្ទួយ​សមត្ថភាព បង្កើន​ចំណេះដឹង​ទូទៅ លើកកំពស់​បំណិន​ជីវិតផ្ទាល់ខ្លួន ដើម្បី​កុំអោយ​ក្មេងស្រី និង ក្មួយៗ​យុវវ័យតី ប្រឈមមុខ នឹងការ​បំពាន​រាងកាយ ផ្លូវភេទ និងការពារ​ខ្លួនពី ការចម្លង​មេរោគ​អេដស៍។


ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV News