ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៩

នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ វិមានមិត្តភាព​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជម្ងឺអេដស៍ បានរៀបចំ​នូវកិច្ចប្រជុំពេញអង្គ​លើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងជាប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

កិច្ចប្រជុំពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ គឺជាកិច្ចប្រជុំ​ប្រចាំឆមាស ដែលត្រូវបាន​ចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី អភិបាលរង រាជធានី ខេត្ត ជាប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធជំងឺអេដស៍​ក្រសួង ស្ថាប័ន និង រដ្ឋបាល​រាជធានី-ខេត្ត និង ជាសមាជិក សមាជិកា​ក្រុមប្រឹក្សា​គោលនយោបាយ​ពហុវិស័យ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

កិច្ចប្រជុំមានគោលបំណង ពិនិត្យបច្ចុប្បន្នភាព​នៃស្ថានភាព​ឆ្លងរាលដាល​នៃមេរោគអេដស៍ នៅក្នុង​ឆមាសទី២ ឆ្នាំ២០១៩  និង ពិនិត្យ​មើលនូវ​លទ្ធផល​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែល​សម្រេច​បានក្នុង ឆមាស។ កិច្ចប្រជុំ​ពេញអង្គ​ក៏បាន​ពិភាក្សា សម្រេចដាក់​ចេញទិសដៅ​គោលនយោបាយ​ពហុវិស័យ ប្រយុទ្ធនឹង​ជំងឺអេដស៍ សំរាប់​ឆមាសទី១​សំរាប់​ឆ្នាំ២០២០​ខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹក​កិច្ចប្រជុំ​ពេញអង្គថា រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេចជា​គោលការណ៍ប្រកប​ដោយការ​ប្តេជ្ញាចិត្តខ្ពស់​ក្នុងការ​លុបបំបាត់​ជំងឺអេដស៍ តាមរយៈ​ការកំណត់​យ៉ាងច្បាស់លាស់​នូវគោលដៅ​សូន្យបី គឺ “គ្មានការឆ្លង​មេរោគ​អេដស៍ថ្មី” “គ្មានការ​រើសអើង​ចំពោះអ្នក​ផ្ទុកមេរោគអេដស៍” និង “គ្មានការស្លាប់​ដោយសារ​ជំងឺអេដស៍” នៅត្រឹម​ឆ្នាំ២០២៥។

យើងក៏បាននិង​កំពុងតែ​ធ្វើដំណើរ​រួមគ្នាប្រកប​ដោយទស្សន​វិស័យ​ច្បាស់លាស់ ក្នុងក្តី​សង្ឃឹម​ពិតប្រាកដ​ឆ្ពោះទៅរកការ​លុបបំបាត់​ជំងឺអេដស៍។ នេះក៏ដោយសារ​តែប្រទេស​កម្ពុជាយើង​មាននូវកត្តា​ចាំបាច់​ដ៏មានប្រសិទ្ធភាព​ខ្ពស់រួចទៅ​ហើយគឺ ការប្តេជ្ញាចិត្តគាំទ្រ​ជានយោបាយ​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា។
បន្ទាប់ពីបានស្តាប់របាយការណ៍ បទបង្ហាញ និងក្រោយពីបានពិភាក្សាផ្លាស់ប្តូរ​មតិយោបល់ រួចមក កិច្ចប្រជុំពេញអង្គ​របស់យើងបាន៖
ទី១ :    ការអនុម័ត​ជាគោលការណ៍នូវរបាយការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុង ការឆ្លើយតប​ជាតិទូលំ​ទូលាយ និងពហុវិស័យ​ទៅនឹងការ​រាលដាល​មេរោគ​អេដស៍ និងជំងឺ​អេដស៍ រយៈពេល​៦ខែ​ចុងឆ្នាំ​២០១៩។
ទី២ :    ការអនុម័តជាគោលការណ៍នូវ ផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ ឆ្នាំ២០១៩-​២០២៣។
ទី៣ :     ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត “សេចក្តីជូន​ដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្តីពីវិធានការ​ទាក់ទងនឹង​ការឆ្លើយតបនឹង​មេរោគអេដស៍​និង​ជំងឺអេដស៍។
ទី៤ :        ការអនុម័ត សេចក្តីសម្រេចចិត្ត​នៃកិច្ចប្រជុំពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​លើកទី២ ឆ្នាំ២០១៩ សម្រាប់​បន្តអនុវត្ត​ក្នុងការឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍ ឆ្ពោះទៅ​សម្រេចបាន​នូវគោលដៅ​៩៥-៩៥-៩៥ នាឆ្នាំ​២០២៥។


ជាមួយលទ្ធផល​ទទួលបានគួរជាទី​មោទនៈនាពេល​កន្លងមកនេះ កិច្ចប្រជុំពេញអង្គ​បានចូលរួម​អបអរសាទរ​ចំពោះក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល ក្រសួង​ផែនការ និងក្រសួង ស្ថាបន័​ពាក់ពន្ធ័ទាំងអស់  ដែលបានចូលរួម​ជំរុញឱ្យ​មានកិច្ចប្រជុំ​សម្រប​សម្រួលនានា និងចូលរួម​ចំណែក​ប្រតិបត្តិ តាម​សេចក្តីណែនាំ​របស់រាជរដ្ឋាភិបាល ដែលបាន​ចែងក្នុង“សេចក្តីជូន​ដំណឹង​លេខ២១៣ សជណ.សស”ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្តីពី​វិធាន​ការ​ទាក់ទង​នឹងការ​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍។ មកទល់​ពេលនេះ យើងទទួលបាន​នូវលទ្ធផល​គួរជាទីមោទនៈ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការកោតសសើរ និងលើកទឹកចិត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបន្តជួយ​បង្កើន និងសម្រប​សម្រួល​ដល់ការ​ប្រើប្រាស់​ថវិកាជាតិ ក្នុងការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និង ជ្រោមជ្រែង​ជួយគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រាជធានី-ខេត្ត ឱ្យបន្ត​ជំរុញនិង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលថ្នាក់​ក្រោមជាតិ ជាពិសេស​អាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្ត “សេចក្តីជូន​ដំណឹង​លេខ ២១៣ សជណ.សស សំរាប់​អនុវត្តនៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តអំពាវនាវ ស្នើសុំបងប្អូន​ជនរួមជាតិ​គ្រប់ស្រទាប់ ការពារខ្លួន ទទួលខុស​ត្រូវខ្លួនឯង​ជាចំបង កុំអោយ​ឆ្លងមេរោគ​អេដស៍ និង កាត់ផ្តាច់ការ​ចម្លងមេរោគ​អេដស៍ ទៅសមាជិក​ក្រុមគ្រួសារ ឬអ្នកដែល​ខ្លួនមាន​សម្ព័ន្ធភាព​ផ្លូវភេទ ដោយប្រើប្រាស់​ស្រោម​អនាម័យ​អោយបាន​ជាប់លាប់ និងត្រឹមត្រូវ ទៅធ្វើពិនិត្យ​ឈាមរក​មេរោគអេដស៍​បើសិន​សង្ស័យថា​បានប្រឈម​ឆ្លងមេរោគ។ កុំបាក់ទឹកចិត្ត ប្រសិន​លទ្ធផល​ពិនិត្យឈាម​វិជ្ជមាន បញ្ជាក់ថា ខ្លួនបាន​ជ្រុលឆ្លង​មេរោគអេដស៍ សូមឆាប់ទៅ​ទទួលសេវា​ព្យាបាលភ្លាមៗ តាមការ​ណែនាំ របស់គ្រូពេទ្យ ។

ជាចុងក្រោយ ឯកឧត្តម ក៏បានស្នើសុំ ក្រសួង ស្ថាប័ន ផ្នែកពាក់ព័ន្ធ​ទាំងអស់ បុគ្គលគ្រប់ៗរូប បន្តចូល​រួមជា “ចរន្តជាតិមួយ” ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​មេរោគ​អេដស៍ និងជំងឺ​អេដស៍ តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា។



ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា