ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបជុំគ្នាអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងទទួលទានអំបុកជាមួយចេកទុំ ដូងខ្ចី ទឹកត្នោត «អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ

នារសៀលថ្ងៃសៅរិ៍  ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួបជុំគ្នា​ចូលរួម​អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ​ខួបទី៦៦ ៩ វិច្ឆិកា ១៩៥៣-២០១៩ និងទទួលទានអំបុក​ជាមួយចេកទុំ ដូងខ្ចី ទឹកត្នោត ជាមួយ​ក្រុមគ្រួសារ​មន្ត្រីរាជការ នៃអាជ្ញាធរជាតិ ប្រកបដោយ​បរិយាកាសសប្បាយ​រីករាយ​ក្រៃលែង «អំបុកខ្មែរ​ថែរជាតិ សាសនា និងព្រះមហាក្សត្រ»។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានឲ្យដឹងថា ការរៀបចំពិធីអកអំបុក នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺដើម្បីអបអរសាទរ ដល់បុណ្យ​ឯករាជ្យជាតិ ក៏ដូចជា បង្ហាញ​អំពីការ​សាមគ្គី របស់ប្រជា​ពលរដ្ឋ ក្នុងការទទួល​ទានអំបុក ដើម្បីការពារ​សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរំលឹកដល់​ស្នាព្រះហស្ថនៃ របស់អតីត​ព្រះមហាក្សត្រ និងព្រះវិញាណក្ខន្ធ​ព្រះករុណាព្រះបាទ​សម្ដេចព្រះនរោត្ដម សី ហនុ ព្រះបរមរដ្ឋរតនកោត​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា យើងប្រជាពលរដ្ឋ សាមគ្គីគ្នាយ៉ាងរឹងមាំ ស្រលាញ់សន្តិភាព  ប្រឆាំង​ដាច់ខាត​ក្រុមបង្កការ​អុកឡុក បង្ករអសន្តិសុខជាតិ ​រំខានដល់​ជីវភាពរស់នៅ​របស់ប្រជា​ពលរដ្ឋ បំផ្លិចបំផ្លាញ​ដល់​សន្តិភាព។

 

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក