ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិត្តិសព្ទកម្ពុជាក្នុងការងារអេដស៍​កំពុង​ត្រូវបាន​លើក​កម្ពស់លើ​ឆាកអន្តរជាតិ

ហ្សឺណែវ : នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការ​កណ្តាល​មូលនិធិ​សកល (Global Fund HQ at Global Health Campus) ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សមាជិក​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សកល​នៃមណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច បន្តធ្វើបទ​អន្តរាគមន៍​លើចំណុច​គន្លឹះៗ​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៅក្នុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​មូលនិធិសកល លើកទី៤២ ដែល​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស​ពីថ្ងៃទី១២ ដល់១៥ ខែវិច្ឆិកា ដោយមានការ​ចូលរួម​ពីតំណាង​មកពីតំបន់​នានា​នៅជុំវិញ​សកលលោក។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ អង្គប្រជុំបានកោត​សរសើរ​កម្ពុជា​អំពីសមិទ្ធផល​ដែលយើង​បាន​ធ្វើឱ្យសម្រេច​ក្នុងការងារ​ប្រយុទ្ធនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍។ ជាមួយគ្នានេះ លោកបណ្ឌិត ដូណាល់ កាបេរូកា (Dr Donald Kaberuka) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​បានចាប់ផ្តើម​ពិធីបើក​កិច្ចប្រជុំ ដោយ​សរសើរ​កម្ពុជា។ លោកបណ្ឌិត​ប្រធាន​បានទៅធ្វើ ទស្សនកិច្ចនៅ​ប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ និង៣០ ខែតុលា កន្លងទៅ​ថ្មីៗនេះ។ ចំណែក​ឯប្រទេស​មួយចំនួន រួមទាំង​តំណាង​អង្គការ សុខភាព​ពិភពលោក​ប្រចាំ​អាហ្រ្វិក​ផងដែរ បានសុំរៀនសូត្រ​ពីកម្ពុជា​យើងអំពី​ការងារ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺអេដស៍​ជាពហុវិស័យ។ តាមរយៈ​ការ​កោត​សរសើរ និងវាយ​តម្លៃខ្ពស់​ពីតំណាង​នានា និងអង្គប្រជុំ​ទាំងមូល កិត្តិសព្ទ​កម្ពុជាយើង​កំពុងត្រូវ​បានលើក​កម្ពស់​នៅលើឆាក​អន្តរជាតិ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS