ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រីវេជ្ជបណ្ឌិត ​Vladanka ANDREEVA នាយកអង្គការ UNAIDS បានពិភាក្សា និងផ្លាស់ប្តូរ​ព័ត៌មាន​មានអំពី​វឌ្ឍនភាព និងបច្ចុប្បន្នភាព ជំងឺ​អេដស៍​​នៅ​កម្ពុជា

នាព្រឹកថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត Vladanka ANDREEVA នាយក អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា (អង្គការ UNAIDS )។
ឯកឧត្តម​ទេសរដ្ឋមន្រ្តី និងលោកស្រី​វេជ្ជបណ្ឌិត​នាយកអង្គការ បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន​មានអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាព។
ឯកឧត្តមប្រធាន បានបញ្ជាក់​រំលឹកថា  អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មានគោល​បំណង ឆន្ទៈដ៏មុតមាំ​ដោយកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ច្បាស់លាស់​ជាមួយ​ការចូលរួម​ចំណែក​របស់​អ្នកផ្ទុក​មេរោគអេដស៍ ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់  និងអង្គការ​សង្គមស៊ីវិល បានជំរុញ​ឲ្យយើង​អាចប្រយុទ្ធ​ទប់ស្កាត់ ការចម្លង​រាលដាល​មេរោគ​អេដស៍ និងបាន​សង្កត់ធ្ងន់​លើសរសស្តម្ភទាំងបី​នៃជោគជ័យ​របស់យើងគឺ ១) ភាពជាអ្នកដឹកនាំ និង ភាពម្ចាស់ការ (Leadership and Ownership), ២) ភាពជាដៃគូ (Partnership) និង ៣) ការវិនិយោគ (Investment)
លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានលើឡើង​នូវចំណុច​សំខាន់ៗដូចជា៖
១) មានកិច្ចសហប្រតិបត្តិការ​លើគំនិតផ្តួចផ្តើមផែនការ​នៅទីក្រុងក្នុង​ការបញ្ចប់​ការចម្លង​រាលដាល​មេរោគអេដស៍​ឆាប់រហ័ស (Fast Track Cities)  ដែលនឹង​ផ្តួចផ្តើម​អនុវត្ត​ពីក្រុងសំខាន់ៗ​ដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបងនិង ក្រុងបន្ទាយមានជ័យ លើសពីនេះ​ទៅទៀត ក្រុងទាំង បួននេះ​ត្រូវរៀបចំ​កិច្ចព្រមព្រៀង​អនុសារណៈ​ក្នុងការ​អនុវត្តស្តីអំពី​បញ្ចប់ការ​ចម្លងរាលដាល​មេរោគអេដស៍​ឆាប់រហ័ស​ក្នុងកំឡុងពេល​អញ្ជើញ​ចូលរួម​ប្រជុំនៅ​រាធានីភ្នំពេញ ហើយការ​ចំណាយ​ផ្សេងៗ​នៅលើ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
២) ការប្រជុំពិភាក្សាស្តីអំពី​ប្រទេសនិយាយ​ភាសាបារាំង នឹងប្រារព្ធធ្វើ​នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានី​ភ្នំពេញ នឹងមាន​អ្នកចូលរូម​ចំនួន​៣០០នាក់ អញ្ជើញមក​ពីប្រទេស​ជុំវិញ​ពិភពលោក ដែលផ្តោត​សំខាន់​ទៅលើ​ធ្យោបាយ​ជាក់លាក់​របស់ប្រទេស​ដែលឆ្ពោះទៅ​សម្រេច​គោលដៅ​ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ និងកំណត់​ពីបញ្ហា​ប្រឈម​របស់ប្រទេស​និមួយៗ​ក្នុងការផ្តល់​សេវាកម្ម ពីការឆ្លើយតប​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងនោះការ​ផ្តល់ថវិកា​ដើម្បីឲ្យសហគមន៍​ចូលរួម និងមាន​និរន្តរភាព លើសពីនេះទៅទៀត​ត្រូវមានដំណោះស្រាយ​គោលនយោបាយ និងតម្រូវឲ្យមាន​អ្នកជំនួយ​បច្ចេកទេស​ដែលពាក់ព័ន្ធ​ចូលរួមតាម​កម្មវីធី​និមួយៗ។ លោកស្រីវេជ្ជបណ្ឌិត​បានស្នើសុំឲ្យ​មានការ​ចុះទស្សនកិច្ចសិក្សា​នៅតាមគ្លីនិក​ដែលបាន​ធ្វើតេស្តឈាម​រកមេរោគ​អេដស៍ ព្យាបាល និងផ្តល់​ប្រឹក្សា​ចំពោះ​អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍ ពិសេស​ស្នើសុំចុះ​ទៅខេត្តតាកែវ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា៖ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានឯកភាព​ក្នុងកិច្ចសហ​ប្រតិបត្តិការ​យ៉ាងសកម្ម និងមាន​យន្តការ​ប្រកបដោយ​សក្តានុពល​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​ក្រសួង ស្ថាប័ន ព្រមទាំងអង្គការ​ដៃគូនានា ដើម្បីដាក់ចេញ​នូវវិធានការ​ទប់ស្កាត់ ការការពារ​កុំឲ្យមាន​ជំងឺនេះ​រីករាលដាល​ដោយអនុវត្ត​តាមសូចនាករ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក