ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅសាលសន្និសីទចតុមុខ

ដូចជារៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍​តែងរៀបចំប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍​ថ្ងៃទី១ ខែធ្នូ នេះ ជាទៀងទាត់​នៅទូទាំង​២៥ រាជធានី ខេត្ត ក្នុងបំណង​បង្ហាញការប្តេជ្ញាចិត្ត​ដ៏មុតស្រួច​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការប្រយុទ្ធនឹង​ការរាលដាល        មេរោគអេដស៍ និងជំងឺអេដស៍ រំលឹកនូវ​ការផ្តល់ការ​គាំទ្រដល់អ្នកផ្ទុក​មេរោគអេដស៍ និងរំលឹកនូវ​សោកនាដកម្មនៃអ្នកស្លាប់​ដោយសារ​ជំងឺអេដស៍ ព្រមទាំងក្រើន​រំលឹកដល់ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឱ្យចងចាំ​ជានិច្ចពីគ្រោះថ្នាក់​នៃការឆ្លង​មេរោគអេដស៍ ដើម្បីឈានទៅ​លុបបំបាត់​ការឆ្លងរីករាលដាល​មេរោគ​អេដស៍ រួមចំណែកក្នុងការ​អភិវឌ្ឍរបស់​មនុស្សជាតិ។

ដោយឡែកនៅរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានប្រារព្ធទិវាប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​នាយឧត្តមឧប​នាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមាន​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ស្ថាប័នជាតិ និង អន្តរជាតិ  តំណាង​អង្គទូតនានា តំណាង​ក្រុមអ្នករស់នៅ​ជាមួយ​មេរោគអេដស៍ ជំងឺអេដស៍ ដៃគូអភិវឌ្ឍ និង តំណាង​សង្គម​ស៊ីវិល សរុប​ប្រមាណ ៧០០ នាក់ ។
-    អត្រាប្រេវ៉ាឡង់អ្នកផ្ទុក​មេរោគអេដស៍ មានការថយចុះជាបន្តបន្ទាប់តាំងពី ១,៧%   នៅឆ្នាំ១៩៩៨ មកនៅ០,៨% នៅឆ្នាំ២០១០ និងមក​នៅត្រឹមតែ ០,៦% នៅឆ្នាំ​២០១៨។
-    តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។
-    អ្នកបានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ មាន៥៩.៥២៦នាក់ (ក្នុងឆ្នាំ២០១៨) និងមានប្រមាណជាង ៦០.០០០នាក់ ក្នុងឆ្នាំ២០១៩នេះ ។ 
-    អ្នកឆ្លងថ្មីមានការថយចុះប្រមាណជា៦២% ចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៨ ដែលតាមការប៉ាន់ប្រមាណអ្នកឆ្លងថ្មីក្នុងឆ្នាំ២០១៨នេះ មានចំនួន៨៨០នាក់។
-    អ្នកស្លាប់ដោយមេរោគអេដស៍ ក៏មានការថយចុះប្រមាណជា ៤៨% ផងដែរ ចាប់ពីឆ្នាំ២០១០មក ដែលការស្លាប់​នៅឆ្នាំ២០១៨ កន្លងមកនេះ មានប្រមាណជា ១៣០០ នាក់។
-    ការរាយការណ៍ពីការមាក់ងាយ និងរើសអើងពីខាងក្រៅមានការធ្លាក់ចុះ ជាពិសេសការ​បដិសេធមិនផ្តល់ការងារ ពី៤៦%នៅឆ្នាំ២០១០ មកនៅតែ​ប្រមាណ២% នៅឆ្នាំ២០១៩ និងការបំពាន​ជាពាក្យសំដី ពី១៤%​នៅឆ្នាំ២០១០ មកនៅតែប្រមាណ២% នៅឆ្នាំ២០១៩។ ប៉ុន្តែការមាក់ងាយ និងរើសអើង​ដោយខ្លួនឯង ជាពិសេស​អារម្មណ៍​អៀនខ្មាស នៅតែជាបញ្ហា​គួរឱ្យកត់​សម្គាល់​នៅឡើយ ដោយមានអត្រា៧១,៥% នៅឆ្នាំ២០១០ មកនៅ ៦២,៧%នៅឆ្នាំ២១៩  ។
-    ភាពជោគជ័យលើការងារឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍​នៅប្រទេស​កម្ពុជា គឺធ្វើឡើងដោយ​មានការ​ចូលរួម​ទាំងអស់គ្នា​តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី គឺ “ទាំងអស់គ្នា​ចូលរួម​ជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់​ការរីករាលដាល​នៃមេរោគអេដស៍ និងជំងឺអេដស៍” ដែលមកដល់​ពេលនេះ ជាលទ្ធផល ប្រទេស កម្ពុជាទទួល​បានជោគជ័យ គួរជាទីមោទនៈ រួមមាន៖
-    នៅឆ្នាំ២០០៦  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម        កម្ពុជា​បានទទួលគោរម្យងារ​ពីអង្គការ​សហប្រជាជាតិ ជា “ឥស្សរជនឆ្នើម​ថ្នាក់ជាតិ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា”
-    នៅឆ្នាំ២០០៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទទួលនូវ “ពានរង្វាន់​វេទិកាភាព​ជាអ្នកដឹកនាំ​ប្រចាំតំបន់​អាស៊ីប៉ា-ស៊ីហ្វិកស្តីពី​មេរោគអេដស៍ ជំងឺអេដស៍ និងការ​អភិវឌ្ឍនៅ​កម្ពុជា” ពីអង្គការសហប្រជាជាតិ​ជាថ្មីទៀត។
-    ឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានទទួលពានរង្វាន់​ពីអង្គការសហប្រជាជាតិក្នុងការ​សម្រេចគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សលើការងារ​ប្រយុទ្ធនឹង​មេរោគអេដស៍ និងជំងឺអេដស៍។
-    នៅឆ្នាំ២០១៧ អង្គការ UNAIDS បានប្រកាសទទួលស្គាល់​ប្រទេសកម្ពុជាក្នុងចំណាម​ប្រទេសចំនួន៧ នៅក្នុងពិភពលោក (រួមមាន ចក្រភពអង់គ្លេស អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សឹង្ហបុរី និងបុតស្វាណា) ថាជាប្រទេស​ដែលអាចសម្រេច​បាននូវគោលដៅ ៩០ ៩០ ៩០ នា ឆ្នាំ២០២០ មុនកាលកំណត់៕

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅសាលសន្និសីទចតុមុខ0.10 MB