ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទីក្រុងរួបរួមគ្នា ពន្លឿនការឆ្លើយតបដើម្បីបញ្ចប់ការរីករាលដាលជំងឺអេដស៍ ដោយមានការចូលរួមពីអភិបាលក្រុងនៃបណ្តាប្រទេស និយាយភាសាបារាំង

នៅល្ងាច ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង ជំងឺអេដស៍ បានអញ្ជើញថ្លែង​ចំណាប់​អារម្មណ៍ក្នុង​កិច្ចប្រជុំ​ទីក្រុង​រួបរួមគ្នា ពន្លឿនការ​ឆ្លើយតប​ដើម្បីបញ្ចប់ការ​រីករាលដាល​ជំងឺអេដស៍ នៅសណ្ឋាគារសុខា​ភ្នំពេញ។ កិច្ចប្រជុំនេះ​មានការចូលរួម​ពីអភិបាលក្រុង​នៃបណ្តាប្រទេស និយាយ​ភាសាបារាំង​ជាង៣០០ ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ តំណាងក្រសួង ស្ថាប័ន តំណាង​អង្គការ​យូអិនអេដស៍ (UNAIDS) និងតំណាង​អង្គការ​សង្គមស៊ីវិល ប្រមាណ ៤០០នាក់។

ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាទទួល​បានជោគជ័យ​យ៉ាងខ្លាំង​ក្នុងការឆ្លើយតប​នឹងជំងឺអេដស៍។ កាលពីពីរ​ទសវត្សរ៍មុន  ប្រទេស​កម្ពុជា​មានការ​រីករាលដាល​មេរោគអេដស៍​យ៉ាងឆាប់​រហ័ស។ នៅឆ្នាំ២០១៧ ប្រទេសកម្ពុជា​បានក្លាយជាប្រទេស​មួយក្នុងចំណោម​ប្រទេស​ចំនួន៧ នៅទូទាំង​ពិភពលោក​ដែល​សម្រេច​បានគោលដៅ ៩០-៩០-៩០ (៩០% នៃអ្នករស់នៅ​ជាមួយ​មេរោគអេដស៍​ដឹងអំពី​ស្ថានភាព​មេរោគអេដស៍​របស់​ពួកគេ  ៩០%​នៃអ្នក​រស់នៅ​ជាមួយ​មេរោគ    អេដស៍​ដែលដឹងអំពី​ស្ថានភាព​របស់ពួកគេ​កំពុង​ទទួល​ការព្យាបាល និង៩០%​នៃអ្នករស់នៅ​ជាមួយ​មេរោគអេដស៍​កំពុងទទួល​ការព្យាបាល​ដែលបន្ទុក​មេរោគ​អេដស៍​ត្រូវបាន​បង្ក្រាប)។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា នៅចន្លោះ​ឆ្នាំ២០១០ និង២០១៨ ការឆ្លងថ្មី​ត្រូវបាន​កាត់បន្ថយ​អស់ ៦២% ហើយការ​ស្លាប់ទាក់ទង​នឹងជំងឺអេដស៍​ត្រូវបានកាត់​បន្ថយ៤៨%។ សព្វថ្ងៃនេះ មានអ្នកផ្ទុក​មេរោគអេដស៍​ប្រមាណ​៧៣០០០នាក់​នៅក្នុង​ប្រទេសកម្ពុជា ដែល៨១%​នៃពួកគេកំពុង​ទទួលការ​ថែទាំព្យាបាល​និង ៧៨%​នៃអ្នកផ្ទុក​មេរោគអេដស៍​មានបន្ទុក​មេរោគ​ដែលបាន​បង្ក្រាប​ហើយ។ លើសពី​នេះទៀត​ប្រទេស​កម្ពុជា បានអនុម័ត​វិធីសាស្រ្តថ្មី​សម្រាប់ការ បញ្ចូលនូវការ​បង្ការ ការធ្វើតេស្ត និងការថែទាំ​ព្យាបាល​មេរោគអេដស៍ និងជំងឺអេដស៍​រួមគ្នា​ដែលមាន​ជាអាទិ៍ ការអនុវត្ត​វិធីលេបថ្នាំ​បង្ការជាមុន នៅពេល​ប្រព្រឹត្ត​ប្រឈម នឹងការឆ្លង​មេរោគ​អេដស៍ (PreP, Pre-Exposure Prophylaxis) និងការធ្វើតេស្ត​អេដស៍​ដោយខ្លួនឯង (Self-Testing) ជាដើម។ តាមទិន្នន័យ​ដែល​ទទួលបាន ៧០%​នៃករណីឆ្លង​មេរោគអេដស៍​ថ្មីទាំងអស់​នៅ ប្រទសកម្ពុជា​បានកើតឡើង​នៅក្នុង រាជធានី​ភ្នំពេញ​និងខេត្តចំនួន​៥ទៀតគឺ បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងតាកែវ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីក្រុង​រួបរួមគ្នា​ពន្លឿនការ ឆ្លើយតប​ដើម្បី​បញ្ចប់ការ​រីករាលដាល​ជំងឺអេដស៍ ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ២០១៤ នៅពេល​ដែលអភិបាល​មកពីទីក្រុង​ចំនួន២៦​ទូទាំងពិភព​លោកបាន​ជួបប្រជុំគ្នា និងអនុម័ត​សេចក្តីប្រកាស​ទីក្រុងប៉ារីស​ស្តីពីការ​រួបរួមគ្នា​ពន្លឿនការ​ឆ្លើយតប​ដើម្បីដើម្បី​បញ្ចប់ការ​រីករាលដាល​នៃជំងឺអេដស៍ (សេចក្តីប្រកាស​ទីក្រុងប៉ារីស)។ ចាប់តាំង​ពីពេលនោះ​មកទីក្រុង   និងទីប្រជុំ​ជនជាង៣០០ លើសកល​លោក បានយល់ព្រម​និងចូលរួម​ក្នុងសេចក្តី​ប្រកាសនេះ  ហើយយុទ្ធនាការ​នេះមាន ការរីកចម្រើនគួរ​ឱ្យកត់​សម្គាល់។ អង្គការUNAIDS ត្រូវបាន​គេមើល​ឃើញថា ដើរតួយ៉ាង​សំខាន់​ក្នុងការ​បំផុស និងជំរុញ​ការផ្តួចផ្តើម​គំនិតនេះ​ឱ្យឆ្ពោះទៅមុខ។ ក្នុងឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានប្រកាសថា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្ត​បន្ទាយ​មានជ័យ​នឹងក្លាយ​ជាទីក្រុង ដំបូង​គេនៅប្រទេស​កម្ពុជា​ដែលបាន​ចុះហត្ថលេខាលើ សេចក្តី​ប្រកាស​ទីក្រុង ប៉ារីស​នៅចុង​បញ្ចប់​នៃសិក្ខាសាលា ហើយ​ឯកឧត្តម​សង្ឃឹមថា​ទីក្រុង​ជាច្រើនទៀត នៅជុំវិញ​ពិភពលោក​រួមទាំង​នៅកម្ពុជា​នឹងបន្តចូលរួម​ក្នុងគំនិត​ផ្តួចផ្តើមនេះ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក