ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

គណបក្ស​ប្រជាជន​កម្ពុជាស្រុកបរសេដ្ឋ ប្រារព្ធមិទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើកទី៤១ ទិវាកំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុកបរសេដ្ឋ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​ប្រធានក្រុម ការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​បរសេដ្ឋ បានអញ្ជើញ​ជាអធិបតី​ក្នុងមិទ្ទិញ​អបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាកំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩)។ មិទ្ទិញនេះ មានការចូលរួម​ពីឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ចុះជួយស្រុក ឃុំ ក្រុមប្រឹក្សាស្រុក គណៈ​កម្មាធិការ​បក្សស្រុក មេឃុំ ប្រធានបក្សឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ កងកម្លាំង​ប្រដាប់​អាវុធ យុវជន​កាយរិទ្ធិ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងយុវជន​កាកបាទ​ក្រហម​កម្ពុជា ចំនួន២២០នាក់។

បន្ទាប់ពីលោកប្រធានស្តីទីគណបក្សស្រុកអានសុន្ទរកថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និងប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងយុវជន​ឡើងប្តេជ្ញា​ចិត្តមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា មានថ្ងៃ២ធ្នូ ទើបមាន​៧មករា និងទើប​មាន២៣ តុលា ១៩៩១។ គុណសម្បត្តិ​មេដឹកនាំ​២ធ្នូគឺលែងគិត​ពីស្លាប់ ដោយយក​ជីវិតធ្វើជា​ដើមទុន។ ឯកឧត្តម​បានបន្តថា សម័យប៉ុល ពត មានតែបបរទេ ការ​រស់នៅ​វេទនា​ណាស់ និងគ្មានសិទ្ធិ​សេរីភាព​អ្វីទាំងអស់។ បើមានទោស​ត្រូវយក​ទៅសម្លាប់​ចោលទៀត។ កុំនិយាយ​ដល់ការ​តស៊ូគឺរឹត​តែពិបាក​ថែមទៀត ដោយយើង​គ្មានស្បៀង និងកម្លាំង។ តែយើង​មានភ័ព្វ​សំណាងដោយ​មានសម្តេចទាំង៣រូប​ដែលបានប្តូរផ្តាច់​ដឹកនាចលនា​តស៊ូរំដោះជាតិ។

បើស្តាប់ពួក ប៉ុល ពត គឺមួយម៉ាត់ណា​ក៏ស្នេហា ជាតិដូចពួក​អតីតបក្ស​សង្រ្គោះជាតិ​បច្ចុប្បន្នដូច្នោះដែរ។ តែអ្វីដែល​គេបាន​ធ្វើគឺគេចង់​រំលាយសង្គម​ចាស់។ អ្នកដែលស្រែកថា​ស្នេហាជាតិ​ណាស់ តែបែរ​ជាធ្វើអ្វីៗ​បំផ្លាញជាតិ និងដើម្បីតែអំណាច​ប៉ុណ្ណោះ។ យើងឃើញហើយ ពួកប្រឆាំងដើរ​ប្រាប់អឺរ៉ុប​ថាឱ្យផ្តាច់ EBA (Everything But Arms) ខ្មែរយើង គឺគេចង់បំផ្លាញ​ឆ្នាំងបាយ​ពលរដ្ឋខ្មែរ។ រឿង EBA បានបង្ហាញពីចរិតក្បត់ជាតិ​របស់ពួក​ប្រឆាំង ដែលចង់ឱ្យ​ប្រទេសធំៗ​គាបសង្កត់​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ទប់ស្កាត់និង​ធ្វើឱ្យការអនុវត្ត​ផែនការ​រដ្ឋប្រហារ​៩វិច្ឆិការ​បស់ សម រង្ស៊ី និងបក្សពួក​ទទួលបរាជ័យ​ទាំងស្រុង។ ពួកគេអត់មាន​សមត្ថភាពដឹកនាំ អត់មាន​អ្នកគាំទ្រ និងបរាជ័យ​រកអ្វីមក​និយាយ​មិនកើត។ ឥឡូវដល់​រឿង កឹម សុខា ម្តង។ ខ្លួនឯងស្រែកថា បានទទួល​ការណែនាំ​ឱ្យធ្វើការ​ផ្តួលរំលំ​របប។ ប៉ុន្តែ បែរ​ជាចោទថា​រាជរដ្ឋាភិបាល​ដាក់ទោស​ដើម្បីបំបិទ​សិទ្ធិសេរីភាព និងបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ។

ឯកឧត្តមបានបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធ្វើឱ្យយើងទទួលបាន​រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស និងមានការបោះ​ឆ្នោតទៀងទាត់​រៀងរាល់ ៥ឆ្នាំម្តង។ តែក្រោយការ​បោះឆ្នោត​ឆ្នាំ១៩៩៣ យើងមិនបាន​សុខសន្តិភាព​ទាំងស្រុងទេ។ ដោយខ្មែរ​ក្រហម​មិនបានចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​នៅបន្តធ្វើ​សង្គ្រាម​ដើម្បីទាមទារ​ចែកអំណាច។ ពួកខ្មែរក្រហម​មិនជឿលើការ​បោះឆ្នោត​ទេ។ ប៉ុន្តែនៅទីបំផុត គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ យើងបានសន្តិភាព​ពេញបរិបូណ៌ និងជា​រៀងរហូត​មក។ ពេលនោះ ពួកមេដឹកនាំ​ខ្មែរក្រហម​បានមក​ចុះចូល​ជាមួយ​រាជរដ្ឋា​ភិបាល។ ដោយសារ​មានសុខ​សន្តិភាព ទើបយើងមាន​ការអភិវឌ្ឍ។ អនាគត​ទៅមាន​តែការអភិវឌ្ឍទេ ដែលធ្វើឱ្យ​កម្រិតជីវភាព​យើងល្អប្រសើរ។ បើនិយាយ​ពីស្រុក​បរសេដ្ឋ តាមរបាយការណ៍​របស់លោក​ប្រធានស្តីទី​បក្សស្រុក យើងមាន​កម្មករ​ដល់ទៅជាង ៣ម៉ឺននាក់។ ហើយយើងមាន​បង្កើតរោងចក្រ៣ ដែលរោងចក្រ​មួយនោះ​អាចមាន​កម្មករ​ប្រមាណ​៦ពាន់នាក់។ ដូច្នេះ ក្នុងមួយខែ ប្រាក់ខែ​កម្មករចូល​ស្រុកបរសេដ្ឋ​មានរាប់​លានដុល្លារ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំថា យើងត្រូវបន្តគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ មានតែគណបក្ស​ប្រជាជន​ទេដែល​ការពារ​ជាតិ និងមាន​សមត្ថភាព​ដឹកនាំ។ យើងត្រូវបន្តការ​គាំទ្រចំពោះ​គណបក្ស ដោយការពារ និងបម្រើ​ប្រជាជន ព្រមទាំងផ្តល់​សេវាសាធារណៈ។ យើងត្រូវជៀសវាង​ការធ្វើឱ្យខូច​ប្រយោជន៍​ប្រជាជន និងបង្កការ​លំបាក​ដល់ប្រជាជន ដោយព្យាយាមបន្ត​ធ្វើអំពើល្អ។ មន្ត្រីត្រូវរៀបចំ​ខ្លួនជាខ្ញុំ​បម្រើ​របស់រាស្រ្ត។ បើយើងបម្រើ​សេវាល្អ នោះគណបក្ស​ប្រជាជន​កម្ពុជា​នឹងបន្ត​កាន់អំណាច​យូរអង្វែង​ទៅទៀត។