ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ អញ្ជើញជាអធិបតីក្នុងវេទិការសាធារណ: ជាមួយ​ប្រជាពលរដ្ឋ​មកពី​ឃុំភក្តី កាត់ភ្លុក និងកក់

បរសេដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ នៅនៅ​វត្តកាត់ភ្លុក ក្នុងស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយស្រុក​បរសេដ្ឋ និងជា​ប្រធានក្រុម ការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុកបរសេដ្ឋ បានអញ្ជើញ​ជាអធិបតី​ក្នុងវេទិកា​សាធារណ:​ជាមួយ​ប្រជាពលរដ្ឋ​មកពីឃុំភក្តី កាត់ភ្លុក និងកក់។ វេទិកា​សាធារណៈនេះ មានការ​ចូលរួម​ពីឯកឧត្តម អស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ចុះជួយស្រុក តំណាង​មន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ​ប្រមាណ ៣៥០នាក់។

បន្ទាប់ពីលោកអភិបាលស្រុកបរសេដ្ឋឡើងរាយការណ៍​មក ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​មានប្រសាសន៍​ទៅកាន់ប្រជាពលរដ្ឋ​ថា ដោយសារយើង​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី ទើបយើង​ចុះមក​ជួបប្រជាជន​ជាប្រចាំ ដើម្បី​ចុះមកស្តាប់​បងប្អូន​ប្រជាពលរដ្ឋ។ យើងមក​ចង់ដឹងថា តើអាជ្ញាធរ​មូលដ្ឋាន​បានផ្តល់​សេវា​សាធារណៈ​ជូនប្រជារាស្ត្រ​តាមសេចក្តី​ត្រូវការ​ហើយឬនៅ? ក្នុងនោះ បញ្ហាខ្លះយើង​អាចដោះស្រាយបាន។ ប៉ុន្តែបញ្ហាខ្លះ​ត្រូវលើក​ជា​​សំណូមពរ​ទៅថ្នាក់លើ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនប្រជាពលរដ្ឋដែលចូលរួមវេទិកាថា នៅឆ្នាំ២០២០​ខាងមុខនេះ ថវិកា​ឃុំនីមួយៗ​នៅទូទាំង​ប្រទេស នឹងមាន​យ៉ាងតិច​១០ម៉ឺនដុល្លារ​ជាមធ្យម។ ដូច្នេះ ឃុំមាន​មធ្យោបាយ​ក្នុងការអភិវឌ្ឍ​កាន់តែប្រសើរ​ជាងមុន។ នៅពេលឃុំរៀបចំ​គម្រោង​អភិវឌ្ឍនឹង​មានមធ្យោបាយ​សម្រាប់​អនុវត្ត។ ទិសដៅ​រាជរដ្ឋាភិបាល​ទៅអនាគត​ផ្លូវតាមជនបទ​មានចាក់កៅស៊ូ មានអគ្គិសនី និងទឹកស្អាត។ យើងនឹងធ្វើឱ្យ​ប្រជាពលរដ្ឋ​មានទឹកស្អាត ភ្លើងអគ្គិសនី និងផ្លូវប្រើប្រាស់។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បញ្ជាក់ជូនប្រជាពលរដ្ឋបន្តថា ចាប់ពីឆ្នាំ២០១៦ ស្រុកខ្មែរលែង​ជាប្រទេស​អ្នកក្រទៀត ហើយ។ យើងសព្វថ្ងៃ​ជាប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប។ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយ​ជាប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ ហើយនៅ​ឆ្នាំ២០៥០ ប្រទេស​យើងនឹង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់។

រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ដើម្បីធានាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍស្រុក។ ទាល់តែ​យើងមាន​សុខ​សន្តិភាព ទើបអាច​មានការ​អភិវឌ្ឍ។ បើគ្មាន​សន្តិភាព ធ្វើម៉េច​មានសិទ្ធិ​មនុស្សកើត។ បើគ្មាន​សុខសន្តិភាពទេ កុំនិយាយ​ពីប្រជាធិបតេយ្យ កុំនិយាយ​ពីសិទ្ធិមនុស្ស។ យើងយកសន្តិភាព​ជាជាធំ ការពារ​កុំឱ្យស្រុក​កើត​ចលាចល។ បើគ្មាន​សន្តិភាព យើងមិនអាច​កសាង​ស្រុកបានទេ។ កាលពីថ្ងៃ៩វិច្ឆិកា​ក្រុមឧទ្ទាម​ខុសច្បាប់​បានអនុវត្ត​ផែនការរដ្ឋប្រហារ។ ប៉ុន្តែ សកម្មភាព​​ទាំងឡាយ​បានទទួល​​បរាជ័យ​ទាំងស្រុង។ ដូច្នេះ បានបង្ហាញ​យ៉ាងច្បាស់ថា ពួកគាត់​អត់មាន​សមត្ថភាព អត់មាន​អ្នកគាំទ្រទេ។ ពួកប្រឆាំង​មានជម្រើស​ដោយចូលរួម​ក្នុងការ​បោះឆ្នោត​តាមប្រជាធិប​តេយ្យ។ ប៉ុន្តែ បើមកតាមផ្លូវ​ឧទ្ទាមចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​នឹងទទួលការ​បង្រ្កាប​ហើយ។

បន្ទាប់មក ប្រជាពលរដ្ឋបានឡើងលើកជាសំណួរ និងសំណូមពរដូចជា : ស្នើសុំជួយ​កុំឱ្យតម្លៃស្រូវ​ចុះថោក​សុំប្រដាប់​ប្រដាក្មេង​លេង សង់សាលា​មត្តេយ្យ​សហគមន៍ ការពារ​ព្រៃសហគមន៍ ជួយឧបត្ថម្ភ​ប្រជាការពារ ស្តារទំនប់ ជួសជុលស្ពាន ផ្លូវ និងដោះស្រាយ​បញ្ហា​គ្រឿងញៀន។ ជាការឆ្លើយតប ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​បានអនុញ្ញាត​ឱ្យមន្ទីរ​កសិកម្ម អប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក និងអធិការ​ស្រុកពន្យល់​ប្រជាជន និងឯកឧត្តម​បញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​បានបញ្ចេញទុន ៥០លាន​ដុល្លារ​ទៅធនាគារ​អភិវឌ្ឍន៍​ជនបទ ដើម្បីជួយ​ទិញស្រូវ​ប្រជាពលរដ្ឋ​តាមតម្លៃ​សមស្រប។ សម្តេចតេជោ​បានមាន ប្រសាសន៍ថា ថវិកា​៥០លានដុល្លារ​ផ្តល់ដើម្បី​ជួយប្រជា​កសិករ។ ឯកឧត្តម​បានបន្តថា យើងមានគោល នយោបាយ​បង្កើត​សហគមន៍​កសិកម្ម ដោយទាក់ទង​ជាមួយ​ម៉ាស៊ីន​កិនស្រូវ ចុះកិច្ចសន្យា​ទិញស្រូវ​តាមតម្លៃ​ស្រុះស្រួល​ឯកភាពគ្នា។ គោលដៅយើង​គឺទិញស្រូវ​តាមតម្លៃ​សមស្រប។

ចំពោះប្រដាប់ប្រដាក្មេងលេង ឯកឧត្តមទេសរដ្ឋមន្ត្រី​បានស្នើឱ្យ​ក្រុមការងារ​ដោះស្រាយ។ ឯការសាងសង់​សាលា​មត្តេយ្យ​សហគមន៍ ស្នើឃុំ និងបងប្អូន​ប្រជាជន​ធ្វើបុណ្យ​រៃអង្គាសគ្នា ហើយបើខ្វះថវិកា​ក្រុមការងារ​នឹងជួយ​បំពេញ​បន្ថែម។ ចំណែកឯ បញ្ហាគ្រឿងញៀន លោកអធិការ​ស្រុកបរសេដ្ឋ​បានបញ្ជាក់ថា អធិការដ្ឋាន​ស្រុកបាន​បង្រ្កាប​បទល្មើស​បានច្រើន រួមទាំង​គ្រឿងញៀន​បង្រ្កាប​ផងដែរ។ លោកអធិការ​ស្នើសុំ​ឱ្យមានការ​ចូលរួម​ពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មាន ប្រសាសន៍​ថា បញ្ហាគ្រឿងញៀន​ជាបញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ស្រុកយើង មិនមែន​កម្លាំង​មិនធ្វើទេ។ បើយើង​មិនរួមគ្នា​ធ្វើទេ យើងក៏​ដោះស្រាយ​មិនរួចទេ។ បើកូនចៅ​ញៀនថ្នាំ ត្រូវរាយការណ៍​មកអធិការ​ដើម្បីយកទៅ​បន្សាប។ ហើយបើ​ជួញដូរ​កុំជួយលាក់។

ចំពោះអ្នករំលោភព្រៃសហគមន៍ដែលមានសកម្មភាពជាក់ស្តែង ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានណែនាំថា អាជ្ញាធរស្រុក​អាចឃាត់​ខ្លួនបាន។ ជាមួយគ្នានេះ រដ្ឋបាល​ស្រុកបាន​បញ្ជាក់ថា​នឹងដាក់​ពាក្យបណ្ដឹង និងទទួលចាត់ វិធានការភ្លាម។

នៅទីបញ្ចប់ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈវេទិកាយើង​ដឹងថា​បងប្អូន​ប្រជាពលរដ្ឋ មេភូមិ មេឃុំ សុទ្ធតែចង់​អភិវឌ្ឍភូមិឃុំ។ ចំពោះ​អ្នកអាស្រ័យ​ផលលើ​ទំនប់​មិនអាចយក​ធ្វើកម្មសិទ្ធិ​ទេ។ អ្នកយក​ដីទំនប់ ដីសហគមន៍​មកធ្វើជា​កម្មសិទ្ធិ​នឹងមានទោស ដែលនគរបាល​អាចចាប់បាន។ ដូច្នេះ យើងបន្ត​រួមគ្នា​អភិវឌ្ឍ​ភូមិស្រុក​ទាំងអស់​គ្នា​តទៅទៀត។