ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការព្រួយបារម្ភអំពី ការកម្រើកឡើងនូវអត្រាឆ្លងមេរោគអេដស៍ថ្មី

នារសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៩ និងការ​ប្រកាស​តែងតាំង​មន្ត្រីជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយ​មានការ​ចូលរួមពី​ថ្នាក់ដឹកនាំ និងមន្ត្រីជាង​១០០នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍រំឭក និងណែនាំ​ថ្នាក់ដឹកនាំ និងមន្រ្តី​អាជ្ញាធរថា ការពង្រឹង​រចនា​សម្ព័ន្ធ​ការងារ និងធនធាន​មនុស្ស របស់​ស្ថាប័ន​គឺជាអាទិភាព​របស់​អាជ្ញាធរ ដើម្បី​អាជ្ញាធរ​មានសមត្ថភាព និងលទ្ធភាព​បំពេញ​បេសកកម្ម​តាមភារកិច្ច​ទទួល​ខុសត្រូវ​របស់ខ្លួន គឺដឹកនាំ​ចលនា​ជាតិសម្រប សម្រួល​ពហុវិស័យ​ក្នុងការប្រយុទ្ធនឹង​មេរោគអេដស៍ និងជំងឺអេដស៍។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី​បានថ្លែងការ​កោតសរសើរ​ចំពោះកិច្ចខិតខំ​បំពេញ​ការងារ​ក្នុងរយៈពេល​ពេញ១ឆ្នាំ​២០១៩នេះ​របស់ថ្នាក់ដឹកនាំ និងមន្រ្តី​ទាំងអស់។ ក្នុងនោះអាជ្ញាធរបានរៀបចំ​ផែនការ​យុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និងពហុវិស័យ លើកទី៥ និងទទួលបាន​ការឯកភាព​ពីរាជរដ្ឋាភិបាល​ក្នុងការអនុវត្ត​វិធានការ​៦ចំណុច​ដើម្បី​ឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍​ប្រកបដោយ​ចីរភាព ដូចមានចែង​ក្នុងសេចក្តី​ជូនដំណឹង​លេខ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ឯកឧត្តម​បានសង្កត់​បញ្ជាក់ផង​ដែរថា សមិទ្ធផល​ក្នុងការ​ប្រយុទ្ធនឹង​មេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា​កើតឡើង​ដោយសារ​សរសរស្តម្ភ​៣រួមមាន : ១) ភាពជាម្ចាស់ និងមគ្គុទ្ទេសក៍​ភាព ២) ភាពជា​ដៃគូ និង ៣) ការវិនិយោគ។

ឯកឧត្តមទេសរដ្ឋមន្ត្រី​បានប្រកាសថា ចំពោះ​ថវិកា​ប្រយុទ្ធនឹង​មេរោគអេដស៍​ឆ្នាំ២០២១-​២០២៣ មូលនិធិសកល​បានជូន​ដំណឹងថា កម្ពុជា​នឹងទទួល​បាន​៤១,៥លាន​ដុល្លារ។ ប៉ុន្តែរាជរដ្ឋា​ភិបាលភិបាល​ត្រូវចូលរួម​ជាថវិកា​បដិភាគ​ក្នុងការទិញ​ឱសថ​ប្រយុទ្ធនឹង​មេរោគអេដស៍​ប្រមាណ​ពី២,៥លាន ទៅរហូត​ដល់ ៥លាន​ដុល្លារ​នៅ​ឆ្នាំ២០២៣។ ចំពោះ​បញ្ហានេះ សម្តេចតេជោ​បានអនុញ្ញាត​ជាគោលការណ៍​ឱ្យគិតគូរដាក់ បញ្ចូលក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ហើយ។

ជាមួយនឹងជោគជ័យដែលទទួលស្គាល់ជាអន្តរជាតិ ឯកឧត្ដមទេស​រដ្ឋមន្រ្តី​បានសម្តែង​នូវការព្រួយ​បារម្ភអំពី ការកម្រើកឡើង​នូវអត្រា​ឆ្លងមេរោគ​អេដស៍ក្នុង​ចំណោម ក្រុមបុរស​រួមភេទ​ជាមួយបុរស និងក្រុម​បំប្លែងភេទ។

ចំពោះការងារជាពហុវិស័យប្រយុទ្ធនឹងមេរោគអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែង​ការកោត​សរសើរ​ចំពោះ ក្រសួង ស្ថាប័ន និងខេត្ត​ដែលបាន​ចូលរួមកាន់​តែសកម្ម។ ទន្ទឹមនឹងនោះ ឯកឧត្តម​បានណែនាំ ឯកឧត្ដម​ថ្នាក់ដឹកនាំ និងមន្ត្រី​បច្ចេកទេស​អាជ្ញាធរជាតិ សូមបន្ត សហការ ពង្រឹងទំនាក់​ទំនង​ក្នុងភាព​ជាដៃគូ​ពហុវិស័យ ជាមួយក្រសួង និងស្ថាប័នជាតិ​បន្តទៀត​ដើម្បី​ឱ្យការចូលរួម​ប្រយុទ្ធនឹង​មេរោគអេដស៍​ក្លាយទៅជា​ចរន្តជាតិ ស្របតាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​នាយករដ្ឋមន្ត្រី។ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រីបានបន្តថា កម្ពុជាយើងពិតជា​មានសំណាង​ណាស់​ក្នុងការងារ​អេដស៍។ នៅពេលដែល​ជួបកម្មករ សម្តេច​តេជោ​តែងតែ​មានប្រសាសន៍​អប់រំ​ឱ្យការពារ​ខ្លួនពីការឆ្លង​មេរោគអេដស៍។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើមន្ត្រីដែលបានទទួលការតែងតាំង​ពេលនេះ​ចូលរួមចំណែក លើកកម្ពស់​សមត្ថភាព និងបង្កើន​ប្រសិទ្ធ​ភាពការងារ​ដើម្បីធ្វើឱ្យ​អាជ្ញាធរ​កាន់តែអាច​ឆ្លើយតប​ទៅនឹង តម្រូវការ​ក្នុងការ​ប្រយុទ្ធនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍ នៅក្នុងព្រះរា​ជាណាចក្រកម្ពុជា ឈានទៅ​បញ្ចប់នៅឆ្នាំ​២០២៥។