ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកអគ្គរដ្ឋទូតថ្មីអាមេរិកសន្យាថាខិតខំរួមដៃជួយជំរុញឱ្យកម្ពុជាបន្តទទួលបាននូវវឌ្ឍនភាពតទៅទៀត

នៅយប់ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំកម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានចូលរួម​ពិធីស្វាគមន៍​ឯកឧត្តម​ឯកអគ្គរដ្ឋទូតថ្មី​សហរដ្ឋ​អាមេរិក W. Patrick Murphy ដែលរៀបចំ​ដោយ​អង្គការ​USAID ក្នុងនាម​ដៃគូ​អភិវឌ្ឍន៍។ ពិធីនេះ​ក៏មានការ​ចូលរួមពី តំណាង​ក្រសួង​ស្ថាប័ន​នៃរាជរដ្ឋា​ភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល អង្គការ សហប្រជាជាតិ និងតំណាង​ស្ថានទូត​នានា​ផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី​បានថ្លែង​កោតសរសើរ​កម្ពុជា​ដែលមានការ​រីកចម្រើន​គ្រប់វិស័យ និង​បាន​​សន្យាថា​ខិតខំ​រួមដៃ​ជួយជំរុញ​ឱ្យកម្ពុជា​បន្តទទួល​បាននូវ​វឌ្ឍនភាព​តទៅទៀត នោះគឺ វឌ្ឍនភាព​ក្នុងចីរភាព ដោយគោរព​អធិបតេយ្យ​ភាពកម្ពុជា។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ជូនពរឯកឧត្តម​ឯកអគ្គរដ្ឋទូត សូមឱ្យ​បេសកកម្ម​របស់ឯកឧត្តម​បានទទួល​ជោគជ័យ ដើម្បីផល​ប្រយោជន៍​នៃប្រទេស​យើងទាំងពីរ។