ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

មន្ត្រីជាអ្នកបម្រើរាស្ត្រ ដូច្នេះត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ

បរសេដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារចុះធ្វើវេទិកាសាធារណ:ក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និង សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងកងកម្លាំងប្រដាប់អាវុធប្រមាណ ៧០នាក់។

ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា :
១) ក្រុមការងារដែលរាជរដ្ឋាភិបាលបង្កើតមាន ប្រយោជន៍ណាស់ ដោយមានតំណាងក្រសួងជាច្រើន ចូលរួម។ ក្នុងនោះ ការងារមួយចំនួនក្រុមការងារជួយដោះស្រាយ តែពេលខ្លះការងារឬបញ្ហាដែលប្រជាជនលើកឡើង គ្រាន់តែមន្ទីរជំនាញឡើងមកពន្យល់ក៏ប្រជាជនយល់បានដែរ។
២) នៅពេលរៀបចំវេទិកាសាធារណៈ បញ្ហាដែលត្រូវចាប់អារម្មណ៍គឺធ្វើយ៉ាងណាឱ្យប្រជាជនចូលរួមឱ្យបានច្រើន និងឱ្យគាត់សួរជាសំណួរឱ្យបានផុលផុស។
៣) រឿងដីសហគមន៍ជារឿងរសើបណាស់ ដែលត្រូវជៀសវាង។ ភូមិឃុំយើងត្រូវការពារដីរដ្ឋ។ បើមានការបំពានកាប់ឆ្ការនោះគឺជាបទល្មើសជាក់ស្តែង ដែលត្រូវចាត់វិធានការជាបន្ទាន់តាមច្បាប់។ ជាមួយគ្នានេះ មន្ត្រីនៅថ្នាក់មូលដ្ឋានត្រូវដឹងថាខ្លួនឯងជាម្ចាស់ដីសហគមន៍។
៤) ចំពោះបញ្ហាគ្រឿងញៀន បើយើងមិនទប់ស្កាត់ពីក្រោមទេ(តាមគ្រួសារ)នឹងបំផ្លាញគ្រួសារឱ្យវិនាស។ ដូច្នេះ ត្រូវទប់ស្កាត់នៅតាមសាលាដើម្បីកុំឱ្យគ្រឿង ញៀនចូលបាន។ យើងត្រូវដឹងថា កម្លាំង និងសតិបញ្ញាប្រជាជន ជាកម្លាំងការពារជាតិ។ ក្នុងការកសាងធនធាន មនុស្ស រាជរដ្ឋាភិបាលចំណាយថវិកាឧបត្ថម្ភដល់នារីមានផ្ទៃពោះក្រីក្រ។ នេះជាការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ដើម្បីឱ្យក្មេងកើតមកសុខភាពល្អ។ ប៉ុន្តែសព្វថ្ងៃយើងសម្បូរបែបពេក ដែលចំណីអាហារអាចធ្វើឱ្យមានជំងឺមិនឆ្លង និងបំផ្លាញធនធានមនុស្សទៅអនាគត។ ជាមួយគ្នានោះ ឯកឧត្តមទេសរដមន្រ្តីក៏បានសង្កត់បញ្ជាក់ថា ឥឡូវបញ្ហាអេដស៍អាចផ្ទុះឡើងវិញ ដោយសារគ្រឿងញៀនផងដែរ។ បច្ចុប្បន្ន អត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរសកើនឡើងខ្ពស់ដល់៨%។


បន្ទាប់ពីលោកអភិបាលស្រុក លោកជំទាវអនុប្រធានក្រុមការងារ តំណាងមន្ទីរជំនាញ និងមេឃុំឡើងរាយការណ៍ និងបកស្រាយមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំថា ចំពោះសេវាសាធារណៈ យើងទាំងអស់គ្នាជាមន្រ្តីរាជការគឺជាអ្នកបម្រើរាស្ត្រ។ បើយើងមិនផ្តល់សេវាសាធារណៈបានល្អ ធ្វើយ៉ាងណាប្រជាជនគាំទ្រយើង។ ការផ្តល់សេវាតម្រូវការដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណបណ្ណត្រូវធ្វើឱ្យបានឆាប់រហ័ស និងយកទៅប្រគល់ជូនប្រជាពលរដ្ឋផ្ទាល់។ ឯសេវាសំណូមពរដូចជាសំណើសុំផ្លូវ បើសមរម្យអាចដោះស្រាយបាន ក្រុមការងារជាអ្នកធ្វើក៏បាន។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូរពីសេវាផ្តល់ការងារឱ្យប្រជាពលរដ្ឋផងដែរ។ ឯសេវាសុខាភិបាលក៏សំខាន់ ណាស់ដែរ។ យើងមានសន្លឹកឆ្នោតមួយចំនួនធំក៏ដោយសារសេវាសុខាភិបាល និងអប់រំនោះដែរ។ ការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានប្រសិទ្ធភាព ជាកិច្ចការដែលត្រូវបន្តធ្វើ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកជូនកិច្ចប្រជុំថា ក្រុមការងារចុះមកគ្រាន់តែជួយសម្រប សម្រួល និងពិនិត្យការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលទេ។ អ្នកធ្វើការងារផ្ទាល់ជាមួយប្រជាជនគឺ ភូមិ ឃុំ និងកម្លាំងនៅមូលដ្ឋានយើងទេ។ ដូច្នេះ មូលដ្ឋានជាអ្នកផ្តល់សេវាផ្ទាល់ ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈឱ្យបានល្អ។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូររឿងសំរាម និងបរិស្ថាននៅតាមរោងចក្រផងដែរ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS