ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជ. ស្ទីវ វេជណល់ នាយកគម្រោង LINKAGE/ អង្គការ FHI360

នារសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួបពិភាក្សា​ការងារជាមួយ​លោកវេជ្ជ. ស្ទីវ  វេជណល់  នាយកគម្រោង LINKAGE  លោកស្រី សេង  សុភាព  តំណាង​អង្គការ FHI360 កម្ពុជា លោកស្រី   និត សូផា ទីប្រឹក្សា​បច្ចេកទេសការ​ធ្វើតេស្ត​រកមេរោគអេដស៍ ទីប្រឹក្សាបច្ចេកទេស​ទប់ស្កាត់​ការរើសអើង លោក សូផា  រតនា  ទីប្រឹក្សា​បច្ចេកទេស​សម្រាប់​ការផ្លាស់ប្តូរ​ការប្រព្រឹត្ត លោក អ៊ឹម   ចាន់រី ទីប្រឹក្សាបច្ចេកទេស​ព័ត៌មាន​យុទ្ធសាស្រ្ត និងមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាច្រើនរូប ដូចជា ឯកឧត្តម ទាផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ស៊ុត ថងផាន់ និង ឯកឧត្តម ឈា សិទ្ធ។

កិច្ចពិភាក្សាផ្តោតលើតួលេខថ្មីៗនៃការកើនឡើងនូវការប្រឈម​ក្នុងចំណោម​ប្រជាជនគន្លឹះ ពិសេស​ក្រុមបុរស​រួមភេទ​ជាមួយបុរស និងអ្នកបំប្លែងភេទ និងយុទ្ឋវិធីថ្មីៗ​ក្នុងការបង្ការ ការឆ្លង​មេរោគអេដស៍ ដូចជា ៖
1.    ការធ្វើតេស្តរកមេរោគដោយខ្លួនឯង
2.    ការបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រឈម (PrEP) និង
3.    ការបង្កើនការផ្សព្វផ្សាយអប់រំតាមបណ្តាញសង្គម

តួលេខនៃការអង្កេតថ្មីៗបានបង្ហាញថា ឥរិយាបថប្រព្រឹត្តិរបស់​ក្រុមបុរសរួមភេទ​ជាមួយបុរស​និងអ្នកបំប្លែងភេទ​មានភាព​កាន់តែប្រឈមនឹង​ការឆ្លងមេរោគ​អេដស៍ ដូចជាការរួមភេទ​ជាមួយដៃគូច្រើន​ក្នុងពិធីប្រមូលផ្តុំគ្នា​រួមភេទជាក្រុម រួមផ្សំនិងការប្រើប្រាស់​សារធាតុញៀន​ដើម្បីបង្កើន​អារម្មណ៍ផ្លូវភេទ ដែលក្នុងឱកាស​បែបនោះ​ជាទូទៅអត្រាប្រើប្រាស់​ស្រោមអនាម័យ​មានកម្រិតទាប ដោយសារមិនបានត្រៀម​ស្រោមអនាម័យ និងទឹករំអិល​បានគ្រប់គ្រាន់។ តួលេខតេស្ត៍ឈាមថ្មីៗ​ក្នុងចំណោម​ក្រុមបុរសរួមភេទ​ជាមួយបុរស​និងអ្នក​បំប្លែងភេទនេះ បង្ហាញកំណើន​អត្រាផ្ទុក​មេរោគអេដស៍​ទ្វេរដង​បើធៀបនឹង​អត្រាក្នុង​ឆ្នាំ២០១៥។
ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ អ្នកជំនាញខាងអង្គការ​បានផ្តល់គោលគំនិត​ថាការ​ជំរុញយុទ្ធសាស្ត្រ​ធ្វើតេស្តឈាម​រកមេរោគអេដស៍​ដោយខ្លួនឯង និងការពន្លឿន​យុទ្ធសាស្រ្ត​ប្រើប្រាស់ថ្នាំ​បង្ការការឆ្លងមេរោគ   អេដស៍មុនការ​ប្រឈម គួរត្រូវបានគិតគូរ បន្ថែមលើការ​លើកទឹកចិត្ត​អោយប្រើប្រាស់​ស្រោមអនាម័យ ដែលមើលទៅ​ហាក់លែង​សូវមានប្រសិទ្ធភាព​ក្នុងចំណោម​ក្រុមបុរស​រួមភេទ​ជាមួយបុរស និង អ្នកបំប្លែងភេទ​ដែលមានឥរិយាបថ​រួមភេទ​បែបថ្មីនេះ។ ជាមួយគ្នានេះ ក្រុមសកម្មជន​នៃអង្គការ​បាននិងកំពុងតែង​និពន្ធនិង​ផលិតឃ្លីប​សម្រាប់ផ្សព្វផ្សាយ​អប់រំការ​បង្ការ​មេរោគអេដស៍​ក្នុងចំណោមក្រុមនេះ ដើម្បីដាក់ចូល​ក្នុងបណ្តាញ​សង្គមផងដែរ។ ម្យ៉ាងទៀត ដើម្បីលើកទឹកចិត្ត​កាត់បន្ថយការ​រើសអើង ការផ្សព្វផ្សាយ​អំពីព័ត៌មាន​ដែលថា ការមើល​មេរោគអេដស៍​លែងឃើញ ស្មើនឹងការ​មិនចម្លង​មេរោគអេដស៍ (Undetectable = Un-transmittable, U=U) គួរត្រូវបានជម្រុញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍មានផែនការ​ពិនិត្យមើលឡើងវិញ​នូវរាល់សារ​អប់រំ និងឃ្លីបវីដេអូ​អប់រំ​ដែលមាន​នាពេល​កន្លងមក ហើយធ្វើការវាយ​តម្លៃថាតើ​នៅសមរម្យ ត្រឹមត្រូវ ក្នុងការអប់រំ រឺយ៉ាងណា ហើយនឹងចាតើ​វិធានការ​អោយបន្ត រឺអោយបញ្ឍប់។